ឱកាសការងារ ក្របខណ្ឌ ចំនួន ៣២៩ កន្លែង ពីក្រសួងស្ថាប័នជាតិ ចំនួន ០៥

សេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែង ជ្រើសរើសសិស្ស និស្សិត និង មន្ត្រីរាជការស៊ីវិល ឲ្យចូលបម្រើការងារ ក្នុង ក្របខណ្ឌ ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភាព និងធិការកិច្ច ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងធនធានទឹក និងឧតុនិយម និង រដ្ឋលេសាធិការដ្ឋានអាកាសចរស៊ីវិល សម្រាប់ឆ្នាំ ២០១៦។

 

ក្រសួងមុខងារសាធារណៈ សូមជូនដំណឹង ដល់សិស្ស-និស្សិត និង មន្ត្រីរាជការស៊ីវិល ទាំងអស់ឲ្យបានជ្រាបថា ក្រសួងមុខ​ងារ​សា​ធារ​ណៈ សម្រេចបើកឲ្យមានការប្រឡងប្រជែង ជ្រើសរើសមន្ត្រី រាជការ ស៊ីវិល សរុបចំនួន ៣២៩ កន្លែង ឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ន ទាំង ០៥ រួមមាន៖

 

១. ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភាព និងធិការកិច្ច ចំនួន ៣០ កន្លែង

២. ក្រសួងទេសចរណ៍ ចំនួន ១០០ កន្លែង

៣. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន ១០២ កន្លែង

៤. ក្រសួងធនធានទឹក និងឧតុនិយម ចំនួន ៥៤ កន្លែង

៥. រដ្ឋលេសាធិការដ្ឋានអាកាសចរស៊ីវិល ចំនួន ១៨ កន្លែង

 

ចុចមើល៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជ្រើសរើសមន្ត្រី ២០នាក់ ឲ្យចូលបម្រើការងារនៅ នាយកដ្ឋានបុគ្គលិក

 

កាលបរិច្ឆេទលក់ពាក្យ ទទួលពាក្យ និង ទីកន្លែងដាក់ពាក្យ៖

 

១. កាលបរិច្ឆេទលក់ពាក្យ ទទួលពាក្យ៖ ចាប់ពីថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៦ នេះតទៅនៅរៀងរាល់ម៉ោង ធ្វើការ ព្រឹកពីម៉ោង ០៧:៣០ នាទី ដល់ ១១:៣០ នាទី និង រសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ ១៧:៣០ នាទី ល្ងាច។

២. កាលបរិច្ឆេទឈប់ទទួលពាក្យ៖ នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ១៧:៣០ នាទី ល្ងាច ជាកាលបរិច្ឆេទ ចុងក្រោយ។

៣. ទីកន្លែងដាក់ពាក្យ និង ទទួលសិទ្ធសុំប្រឡង៖

  – ថ្នាក់ជាតិ៖ បេក្ខជនអាចមកទិញពាក្យ និង ដាក់ពាក្យ នៅ នាយកដ្ឋានគ្រប់គ្រង ក្របខណ្ឌ នៃក្រសួងមុខងារសាធារណៈ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ឬ នាយយកដ្ឋានបុគ្គលិក នៃក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភាព និងអធិការកិច្ច ក្រសួងទេសចរណ៍ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

  – ថ្នាក់ក្រោមជាតិ៖ បេក្ខជនអាចមកទិញពាក្យ និង ដាក់ពាក្យ នៅមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹសភា និង អធិការកិច្ច មន្ទីរទេសចរណ៍ និង មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ រាជធានីខេត្ត ពាក់ព័ន្ធ។

 

បេក្ខជនដែលមានចំណាប់អារម្មណ៍ ចង់ដឹងព័ត៌មានលំអិតបន្ថែមផ្សេងៗ ទាក់ទងទៅនឹង ចំនួនជ្រើសរើសតាមជំនាញ លក្ខខណ្ឌ នៃការជ្រើសរើស ចំពោះមុខដំណែង តាមក្រសួង ស្ថាប័ន ទាំង០៥ ខាងលើ សូមអាន លំអិតក្នុង សេចក្តីជូនដំណឹង ដែលមានភ្ជាប់មកជាមួយ ខាងក្រោមនេះ។ សូមអរគុណ!

 

១

២

៣

៤

៥

៦

៧

៨

 

 

ចុចមើល៖ គ.ជ.ប ត្រូវការជ្រើសរើស មន្រ្តីជាប់កិច្ចសន្យា ចំនួន ៦ ១០៣ នាក់

ចុចមើល៖ ឱកាស ១០៥ កន្លែង ក្លាយជាមន្ត្រីរាជការ ក្របខ័ណ្ឌ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ចុចមើល៖ ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម ៨៨០ នាក់ សម្រាប់ ឆ្នាំ ២០១៦

 

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ឱកាសការងារ