ដំណឹងល្អ៖ ក្រសួងផែនការ ប្រកាសប្រឡងជ្រើសរើសនិស្សិតឲ្យចូលបម្រើការងារក្របខ័ណ្ឌ

សេចក្តីជូនដំណឹង ស្ដីពី ការប្រឡងជ្រើសរើស និស្សិតឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ ក្រសួងផែនការ

 

ក្រសូងផែនការសូមជូនដំណឹងដល់ និស្សិតទាំងពីរភេទឲ្យបានជ្រាបថា ក្រសួងផែនការ នឹងធ្វើការប្រឡងប្រជែងជ្រើសរើសមន្ត្រីថ្មី នៅថ្នាក់កណ្ដាលចំនួន ២១នាក់ និងមន្ទីរផែនការរាជធានីភ្នំពេញចំនួន ១៥នាក់ សម្រាប់ឆ្នាំ២០១៧។

 

កាលបរិច្ឆេទសុំ និងទទួលពាក្យ៖ ចាប់ទទួលពាក្យពីផ្សាយដំណឹងនេះតទៅ។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៥ល្ងាច

ទីកន្លែងសុំពាក្យ៖ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផែនការ ស្ថិតិ ស្ថិតនៅផ្លូវលេខ ៥៩៨ ខាងជើងស្នងការនរគបាលរាជធានីភ្នំពេញ ចំងាយ៥០០ម៉ែត។

 

ចំពោះបេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ ចង់ដឹងព័ត៌មានបន្ថែមទាក់ទងទៅនឹង ការជ្រើសរើសនេះ សូមស្វែងរក និងមើលលំអិតបន្ថែមក្នុងសេចក្តីជូនដំណឹង ដែលមានភ្ជាប់មកខាងក្រោមនេះ។ សូមអរគុណ!

 

Job MOPS 27 03 2017

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ