ឱកាសការងារក្របខ័ណ្ឌថ្មី ចំនួន៤១២កន្លែង ពីក្រសួងស្ថាប័នចំនួន៧ សម្រាប់ឆ្នាំ២០១៧

សេចក្តីជូនដំណឹង ស្តីពី ការប្រទ្បងប្រជែងជ្រើសរើសរើសបេក្ខជនសិស្ស និស្សិត មន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សម្រាប់ឆ្នាំ២០១៧។

 

ក្រសួងមុខងារសាធារណៈ សូមជូនដំណឹងដល់សិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ទាំងអស់អោយបាយជ្រាបថា ក្រសួងមុខងារសាធារណៈ សម្រេចបើកអោយមានការប្រឡងប្រជែង ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល សរុប ចំនួន ៤១២កន្លែង អោយចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងស្ថាប័ន ទាំង៥ សម្រាប់ឆ្នាំ ២០១៧ រួមមាន៖

 

១. ក្របខណ្ឌក្រសួងមុខងារសាធារណៈ ចំនួន ០២កន្លែង

២. ក្រសួងពាណិជ្ជកម្ម ចំនួន ៥៣កន្លែង

៣. ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ចំនួន ៦០កន្លែង

៤. ក្រសួងធនធានទឹកនិងឧតុនិយម ចំនួន ៦៣កន្លែង

៥. ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចំនួន ១៨៤កន្លែង

៦. ក្រសួងទេសចរណ៍ ចំនួន ៣៩កន្លែង

៧. និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំនួន ១១កន្លែង

 

ចំពោះបេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ ចង់ដឹងព័ត៌មានបន្ថែមទាក់ទងទៅនឹង ការជ្រើសរើសនេះ សូមស្វែងរក និងមើលលំអិតបន្ថែមក្នុងសេចក្តីជូនដំណឹង ដែលមានភ្ជាប់មកខាងក្រោមនេះ។ សូមអរគុណ!

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16

សូមចុចខាងក្រោមនេះ ដើម្បីទាញយកសេចក្ដីជូនដំណឹងនេះ ចុចត្រង់នេះដើម្បីទាញយក។

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ