គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ប្រកាសជ្រើសរើសបុគ្គលិក ចំនួន ៤០នាក់

ដំណឹងជ្រើសរើសបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ដែលមានសាខាសរុបចំនួន ២៦ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពត កំពង់ធំ សៀមរាប កំពង់ឆ្នាំង ក្រចេះ និងមណ្ឌលគិរី ។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍ សរុបចំនួន ៤០នាក់ សម្រាប់មុខតំណែងដូចខាងក្រោម៖

 

១. មន្រ្តីឥណទាន ៖ ៤០ នាក់ (គ្រប់សាខាទាំងអស់)

 

ភារកិច្ច និង ការទទួលខុសត្រូវ

 •  ធ្វើការផ្សព្វផ្សាយពីផលិតផលរបស់ស្ថាប័ន កំណត់នូវអតិថិជនសក្តានុពលនៅក្នុងតំបន់ គោលដៅ។
 •  កំណត់នូវយុទ្ធសាស្រ្តលក់ និងថែរក្សាអតិថិជន និងស្រាវជ្រាវទីផ្សារ គូរប្រកួតប្រជែង ។
 •  សិក្សាព័ត៌មាន វាយតម្លៃកម្ចី និងតាមដាននូវការប្រើប្រាស់កម្ចីរបស់អតិថិជន ។
 •  ធ្វើការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់កម្ចី ដល់អតិថិជន ។
 •  ដោះស្រាយបញ្ហាក្នុងករណី មានកម្ចីមិនល្អ ។
 •  ធ្វើរបាយកាណ៍ជូនប្រធាន ប្រចាំសប្តាហ៍ ប្រចាំខែស្តីពីសមិទិ្ធផល និងការងារប្រឈម ។

 

លក្ខខណ្ឌជ្រើសរើស

 •  មានកម្រិតសញ្ញាបត្របរិញ្ញាបត្ររង ឬ បរិញ្ញាបត្រជំនាញ ធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ច ឬជំនាញដែលពាក់ព័ន្ធ ។
 •  មានបទពិសោធន៍ក្នុងការផ្តល់កម្ចី ទីផ្សារ ឬការងារពាក់ព័ន្ធ ( បេក្ខជនឆ្នាំទី៤ ឬទើបបញ្ចប់ការសិក្សាត្រូវបានលើកទឹកចិត្ត ) ។
 •  មានគំនិតច្នៃប្រឌិត ចេះដោះស្រាយបញ្ហា មានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ ។
 • មានគំនិតចូលរួមការងារជាក្រុម មានទំនាក់ទំនងល្អ និងមានភាពបត់បែន ។
 •  អាចបំពេញការងារនៅទីតាំងឆ្ងាយៗ ។

 

កាលបរិច្ឆេទឈប់ទទួលពាក្យ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៧

 

សំគាល់ៈ បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារបានឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន ។

ចំណាំៈ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវតិ្តរូបសង្ខេបមកកាន់ អាស័យដ្ឋានផ្ទះលេខ ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង(២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួកគោក រាជធានីភ្នំពេញ ឬ អ៊ីម៉ែល៖ jobs@lyhourmfi.com.kh ទូរស័ព្ទ ៖០២៣ ៩៨០ ៨៨៨០២៣ ៩៩៩ ៣៦៨

 

ចំពោះបេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ ចង់ដឹងព័ត៌មានបន្ថែមទាក់ទងទៅនឹង ការជ្រើសរើសនេះ សូមស្វែងរក និងមើលលំអិតបន្ថែមក្នុងសេចក្តីជូនដំណឹង ដែលមានភ្ជាប់មកនៅត្រង់នេះ ដោយចុចទីនេះ ដើម្បីទាញយក។

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ