អម្រឹត ប្រកាសជ្រើសរើសបុគ្គលិក ចំនួន ១២១ នាក់

អម្រិត ជាគ្រឺះស្ថានមីក្រូហិរញ្ញវិត្ថុ ឈានមុខគេក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង​ សង្គម ក្នុងប្រទេសកម្ពុជា តាមរយៈ ការផ្តល់សេវាហិរញ្ញវិត្ថុ ទូលំទូលាយ ដើម្បីបំពេញ តម្រូវការអតិថិជន និង សហគមន៍។ អម្រិត មានការប្តេជ្ញាចិត្តខ្ពស់ និង មានយុទ្ធសាស្ត្រអាជីវកម្ម រយៈពេលវែង ដើម្បីក្លាយទៅជា ស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅ កម្ពុជា។

 

បច្ចុប្បន្ន អម្រិត មានសាខាចំនួន ១៤២ ដែលកំពុងប្រតិបត្តិការ នៅទូទាំង ២៥ រាជធានី/ខេត្ត នៃ ព្រះរាជាណាចក្រកម្ពុជា និង មានបុគ្គលិកប្រមាណ ៤ ០០០ នាក់ ដែលកំពុងបម្រើការងារ ដើម្បីផ្តល់សេវាកម្មដល់ អតិថិជនច្រើនជាង ៥២២ ០០០ នាក់ ដោយសម្រេចបាននូវប្រាក់បញ្ញើរ-សន្សំចំនួន ២៥៩ លានដុល្លាអាមេរិច និង ប្រាក់កម្ចីចំនួន ៥០០ លានដុល្លាអាមេរិច។

 

ឥឡូវនេះ អម្រិត កំពុងស្វែងរក បេក្ខជនដែលមាន សមត្ថភាព និង ទេពកោសល្យ ក្នុង ការបំពេញការងារ តាមចំនួន និង មុខដំណែង ដូចខាងក្រោម៖

 

១. មន្ត្រីឥណទានទូទៅ ចំនួន ៧៨ នាក់

២. ហេរញ្ញឹកសាខា ចំនួន ២៦ នាក់

៣. មន្ត្រីសន្សំ ចំនួន ១៧ នាក់

 

ចុចមើល៖ ក្រសួងរ៉ែ និងថាមពល ជ្រើសរើសមន្ត្រីក្របខ័ណ្ឌ ចំនួន ៣៤ កន្លែង

 

ផុតកំណត់កំណត់ទទួលពាក្យ៖ ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៦

 

ចំពេះបេក្ខជន ដែលមានចំណាប់អារម្មណ៍ ចង់ដឹងព័ត៌មានផ្សេងទៀត ទាក់ទងទៅនឹងការជ្រើសរើសនេះ ដូចជា លក្ខខ័ណ្ឌនៃការជ្រើសរើស និង ទីតាំបម្រើការងារជាដើម សូមអានសេចក្តីជូនដំណឹង ដែលបានភ្ជាប់មកជាមួយ ខាងក្រោមនេះ។

 

c b a

 

របៀបដាក់ពាក្យ៖ បេក្ខជន ដែលមានចំណាប់អារម្មណ៍ ត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យ សុំបម្រើការងារ តាមរយៈប្រព័ន្ធអ៊ីនធឺណែត https://job.amret.com.kh ឬតាមរយៈ Email: sreythuy.chhay@amret.com.kh ។ ព័ត៌មានបន្ថែមអំពី ការជ្រើសរើសបុគ្គលិក សូមទាក់ទងមកកាន់ លេខទូរស័ព្ទ៖ ០១២ ៩៩៣ / ០៧០ ៧០០ ១២៣។

 

 

ចុចមើល៖ ឱកាសការងារ ក្របខណ្ឌ ចំនួន ៣២៩ កន្លែង ពីក្រសួងស្ថាប័នជាតិ ចំនួន ០៥

ចុចមើល៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជ្រើសរើសមន្ត្រី ២០នាក់ ឲ្យចូលបម្រើការងារនៅ នាយកដ្ឋានបុគ្គលិក

ចុចមើល៖ ឱកាស ១០៥ កន្លែង ក្លាយជាមន្ត្រីរាជការ ក្របខ័ណ្ឌ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

 

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ