១០ ទំលាប់អាក្រក់ អ្នកត្រូវ​បំបាត់​ចោល មុនពេលក្លាយជាសហគ្រិន

មនុស្សជាទូទៅ សុទ្ធតែមានទំលាប់មិនល្អ នៅក្នុងការប្រតិបត្តិការងារ ហើយភាគច្រើន យើងក៏បានដឹងជាមុនផងដែរ ពីផលិវិបាកដែលអាចទទួលបានមកពីទំលាប់មិនល្អទាំងអស់នេះ បើយើងមិនធ្វើការកែប្រែវានោះទេ។

bad-habits-enterprises

 

នៅពេលដែលអ្នកបោះជំហ៊ានឆ្ពោះទៅកាន់វិថីសហគ្រិន អ្វីគ្រប់យ៉ាងនឹងប្រែប្រួលជាក់ជាមិនខាន។ អ្នក​នឹងមានការចាត់ចែងបានច្រើនជាងមុន មានសិទ្ធិច្រើនជាងមុន មានសេរីភាពជាងមុន តែអ្នកក៏នឹងត្រូវ​ទទួលខុសត្រូវច្រើនជាងមុនដែរ ទៅលើការធ្វើសេចក្តីសម្រេច និង​ទំលាប់របស់អ្នក។  មិនតែប៉ុណ្ណោះ​ភាគច្រើននៃសកម្មភាពរបស់អ្នក អាចនឹងមានផលប៉ះពាល់ដោយផ្ទាល់ និង យ៉ាងច្រើនទៅលើបញ្ហាសុខភាព និង អនាគតអាជីវកម្មរបស់អ្នក។

 

មុនពេលដែលអ្នកបោះជំហ៊ានពេញលេញជាសហគ្រិន អ្នកត្រូវតែប្រាកដថា អ្នកបានលប់បំបាត់ ទំលាប់អាក្រក់ទាំងអស់នេះ៖

 

១. មិនបានធ្វើផែនការប្រចាំថ្ងៃ រឺក៏ប្រចាំសប្តាហ៍

អ្នកអាចធ្វើការជារាងរាល់ថ្ងៃដោយមិនចាំបាច់ធ្វើការគ្រោងទុកមុន តែបើអ្នកជាសហគ្រិនវិញមិនដូច្នេះទេ។ ជាសហគ្រិនគឺមានការងារជាច្រើនរង់ចាំគេសម្រេចចិត្ត និងធ្វើគ្រប់ពេលវេលាសុទ្ធតែមាន​តម្លៃ។ ប្រសិនបើអ្នកគ្មានការងារជាអតិភាពច្បាស់លាស់នោះទេ អ្នកអាចនឹងអាចមិនដឹងថាត្រូវធ្វើអ្វីពេលដែល​អ្នកមានការងារជាច្រើនត្រូវដោះស្រាយជំពោះមុខ។ រាល់ថ្ងៃ រាល់សប្តាហ៍ ការងារគ្រប់យ៉ាងត្រូវតែ​រៀបចំឲ្យមានលំដាប់លំដោយពីសារៈសំខាន់របស់វា។

 

២. យឺតយ៉ាវក្នុងពិនិត្យមើល និងឆ្លើយតប Email

ការឆ្លើយតប សារអេឡិចត្រូនិច (email) ទាន់ពេល វាជារឿងដ៏ល្អ ហើយវាក៏មិនមែនជាកំហុសដែរ ដែល​ចង់ឲ្យគេឆ្លើយតបមកយើងឆាប់បំផុតតាមដែលអាចធ្វើទៅបាននោះ។ តែយ៉ាងណាក៏ដោយ កាលដែលអ្នកចាំតែឆ្លើយតប email ពេលមួយថ្ងៃនោះ វាគឺជាវិធីសាស្ត្រនៃការប្រតិបត្តិការងារមួយដែលមិនមានប្រសិទ្ធភាពការងាររបស់អ្នក។ អ្នកត្រូវចេះបែងចែក email ណាគួរត្រូវឆ្លើយតប នឹងមួយ​ណា​មិនត្រូវឆ្លើយតប ព្រោះថាវានឹងអាចធ្វើឲ្យអ្នករវល់គ្មានពេលទំនេរឡើយ។ ​

 

៣. ការទំនាក់ទំនងគ្មានប្រសិទ្ធិភាព

ការធ្វើការប្រស្រ័យទាក់ទងគ្នាដែលគ្មានប្រសិទ្ធភាព ទាំងការឆ្លើយឆ្លងតាម​សារអេឡិចត្រូនិច និងការ​សន្ទារគ្នាដោយផ្ទាល់ក៏ដោយ វាពិតជាធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលាក្នុងការប្រតិបត្តិការងារ​ប្រចាំថ្ងៃ។ ការប្រស្រ័យទាក់ទងដែលលក្ខណៈពេលលេញនេះ ក៏វាអាចធ្វើឲ្យមានបញ្ហាជាច្រើនរួមទាំង បង្ហាញពី​ដៃគូរសហការបស់អ្នកថា ក្រុមហ៊ុនរបស់អ្នកគ្មានវិជ្ជាជីវៈ (Unprofessional) ក្នុងការប្រស្រ័យទាក់ទង។ ដូច្នេះអ្នកត្រូវតែកែប្រែ លប់បំបាត់នូវចំនុចខ្វះខាត នឹងព្យាយាមធ្វើឲ្យប្រសើរឡើង នូវ​ជំនាញនៅក្នុងការប្រស្រ័យទាក់ទងរបស់អ្នកឲ្យបានប្រសើរឡើង។

ចុចអាន៖ ២១ គន្លឹះជោគជ័យ ជម្រុញ និង លើកទឹកចិត្តសហគ្រិនវ័យក្មេងឲ្យជោគជ័យ

 

៤. ទំលាប់មិនល្អនៅក្នុងក្រុមហ៊ុនអ្នក

ទំលាប់នៃការធ្វើការងារល្អជាប្រចាំ គឺជារឿងល្អសម្រាប់ឲ្យមានផលិតភាពខ្ពស់ ហើយជាពិសេសទៅទៀតនោះ ទំលាប់ល្អសម្រាប់កិច្ចការប្រចាំថ្ងៃ ដែលអ្នកអាចនឹងភ្លេចបើមិនធ្វើដូច្នេះទេនោះ។ យ៉ាងណាក៏ដោយ ការផ្តោតជ្រៅពេកទៅលើបញ្ហានេះក៏វាអាចជាផលវិបាកខ្លះដែរ គឺនៅពេលដែលអ្នក​ចង់ធ្វើការ​កែប្រែរឺផ្លាស់ប្តូរនៅចំនុចដែរខ្វះខាតណាមួយនោះ។ ជាសហគ្រិនម្នាក់ ត្រូវចេះបត់បែន ឲ្យសមស្របទៅនឹងបរិបទ និងស្ថានភាពជាក់ស្តែង។

 

៥. មិនចេះកំនត់ពេលវេលាសម្រាក

វាមើលទៅហាក់ដូចជាគំនិតដ៏ល្អ ក្នុងការធ្វើការរបស់អ្នក រហូតដល់​ការងាររបស់អ្នកហើយ ចប់ចុង ចប់ដើម តាំងពីដំបូង មានពេលទំនេរ មួយ រឺពីរម៉ោង រឺក៏បន្ថែមរហូតដល់ទៅធ្វើពេញមួយថ្ងៃតែម្តងរបស់អ្នក។ តែយ៉ាងណាក៏ដោយ ការធ្វើការមិនឈប់សោះ គឺវាមិនជាល្អណាស់ទេសម្រាប់សុខភាពរបស់អ្នក ទាំងផ្លូវកាយ ផ្លូវចិត្ត និង ការផ្ចង់ការងារ ដោយហេតុថាខ្លួនប្រាណរបស់អ្នក​ មិនមែនជាម៉ាស៊ីននោះទេ វា​ត្រូវការសម្រាក ហើយការសម្រាកខ្លះ ក្នុងមួយរយៈខ្លី វាក៏អាចធ្វើឲ្យ ផលិតភាពអ្នកប្រសើរឡើងវិញដែរ។

 

៦. មកយឹតពេល

បើអ្នកជាបុគ្គលិក ធ្វើការឲ្យគេមកធ្វើការយឺតបន្តិច ឬឆ្លើយតប email យឺតបន្តិចក្នុងកុំឡុងយឺត ១០នាទី វាជាទូទៅហាក់ដូចជាមិនជាបញ្ហាឡើយ។ តែ បើអ្នកជាសហគ្រិនវិញគឺមិនអាចយឹតបានទេ ដូចជា ការណាត់ប្រជុំជាមួយដៃគូរដែលយើងមានគម្រោងសហការជាមួយ រឺក៏នៅក្នុងអង្គភាពរបស់អ្នកក៏ដោយព្រោះថាអ្នកត្រូវធ្វើជាគំរូដល់អ្នកក្រោយបង្គាប់របស់អ្នក បើអ្នកមកយឹត គឺវាពិតជាធ្វើឲ្យមានឥតទ្ធិពលមិន​ល្អដល់រូបភាព (Image) របស់ក្រុមហ៊ុនអ្នក។ អ្នកគួរតែកំណត់តារាងពេលវេលា​ឲ្យច្បាស់ ហើយពេលពេលដែលអ្នកនិយាយថា អ្នកនឹងទៅកន្លែងណាមួយ ហើយពេលណានោះ អ្នកត្រូវតែទៅដល់​កន្លែងនោះ ហើយទាន់ពេលវេលាទៀតផង។

៧. ត្អូញត្អែគម្រោងការដែលលំបាក

ការធ្វើការងារប្រចាំថ្ងៃ ពិតជាមានការងារខ្លះពិបាកការងារខ្លះក៏មិនពិបាកដែរ ហើយការងារខ្លះទៀតវាពិតជាលំបាកមែនតែម្តង រហូតអ្នកយល់ថាវាដូចជាគួរឲ្យខ្លាចដូចជាបីសាចអញ្ចឹង។ ពេលខ្លះបើអ្នកធ្វើការ​ឲ្យគេ អ្នកក៏អាចអេសអុញមិនចង់ធ្វើការងារណាដែលលំបាកៗ ហើយអ្នកក៏អាចគេចផុតព្រោះថាអ្នក​មានមេរបស់អ្នកអាចទទួលរាប់រងការងារណាដែលលំបាកៗ។ ប៉ុន្តែការត្អូញត្អែរក្នុងការធ្វើការងារ​ណាដែលលំបាក បើអ្នកជាសហគ្រិនម្នាក់វិញ វាគឺមិនមែនជារឿងល្អមួយទេ គឺវាគ្មានអ្វីក្រៅពីធ្វើឲ្យស្ថានភាពកាន់តែលំបាកនោះទេ បើអ្នកមិនអាចទទួលដោះស្រាយរាល់កិច្ចការដែលលំបាកៗនោះ។ រឿងមួយនេះគឺអ្នកចង់មិនចង់អ្នកត្រូវតែជំនះវា បើអ្នកចង់ធ្វើជាសហគ្រិនជោគជ័យម្នាក់នោះ។

 

៨. លើកពេលក្នុងការសម្រេចចិត្តដែលលំបាកៗ

នៅក្នុងមុខតំណែងការងារដែលអ្នកកំពុងធ្វើបច្ចុប្បន្នប្រហែលជាមាននៅក្នុងការធ្វើសេចក្តីសម្រេចចិត្តខ្លះ បើធ្វើការប្រៀបធៀបទៅហ្នឹងសហគ្រិន អ្នកពិតជាមានរឿងដែលត្រូវធ្វើសេចក្តីសម្រេចចិត្ត ពិបាកៗជាងការធ្វើសេចក្តីសម្រេចចិត្តច្រើនដង ដោយហេតុថាសហគ្រិនត្រូវគ្រប់គ្រងអាជីវកម្មទាំងមូល និងរាល់សេចក្តីសម្រេចចិត្តរបស់គាត់ពិជាមានឥទ្ធិពលដល់សុខភាពនិងជីវិតអាជីវកម្មរបស់គាត់។ ទោះបីការធ្វើសេចក្តីសម្រេចចិត្តនោះពិបាកប៉ុណ្ណាក៏ដោយក៏ត្រូវធ្វើសេចក្តីសម្រេចចិត្តនោះដែរ ហើយ​ត្រូវតែធ្វើឲ្យលឿនទាន់ពេលទៀតផង។

 

៩. ការនិយាយថា “ទេ”

Say “No” និយាយថា ទេ អ្នកប្រហែលជាធ្លាប់និយាយ មែនអត់? រឺក៏មិនដូច្នេះទេ គឺពន្យាពេលក្នុងការ​ឆ្លើយបងថា Yes ទាំងអស់នេះអ្នកប្រហែលជាបានឆ្លងកាត់អស់ហើយ នៅក្នុងជីវិតការងាររបស់អ្នក។ នៅពេលអ្នកក្លាយជាសហគ្រិន ពាក្យព្រម រឺមិនព្រម “Yes or No” គឺអាចនឹងមានឥទ្ធិពល​ដល់អាជីវកម្មរបស់អ្នក ដោយហេតុថា មិនមែនគ្រប់អតិថិជនឲ្យចូលចិត្តពាក្យនេះ មិនមែនគ្រប់បុគ្គលិកទាំងអស់ចូលចិត្តពាក្យនេះ ហើយក៏មិនមែនអ្នកដែលបញ្ចេញគំនិតហើយ បានការឆ្លើយបតមកវិញរបស់អ្នកគឺបដិសេដ្ឋនោះទេ។

 

១០. ការធ្វើការងារច្រើនមុខ

ការទទួលរាប់រងធ្វើការងារច្រើនមុខ អ្នកប្រាកដជាថា ខ្ញុំធ្វើការរាល់ថ្ងៃក៏ខ្ញុំធ្វើការច្រើនមុខដែរ អ្នកធ្វើវាជារាងរាល់ថ្ងៃទៅហើយ។ មែន! ជាការពិតណាស់គ្មានអ្នកណាម្នាក់ធ្វើការតែមួយមុខនោះទេ ទោះបីជាកាន់មុខដំណែងណាមួយក៏ដោយ តែអ្នកពេលខ្លះក៏មានអារម្មណ៍ថា ដូចជាហត់ចង់ សម្រាកមួយរយៈនៅពេលដែលមានការងារច្រើនពេកនោះ ហើយចាំធ្វើវាបន្តនៅពេលក្រោយ។ តែក្នុងនាម ជាសហគ្រិន​ម្នាក់ ពិតជាពិបាក​នឹងធ្វើទៅរូច នៅក្នុងការ បិទក្រុមហ៊ុន ហើយសុំសម្រាកលំហែរមួយរយៈណានោះ។ ទោះបីការងារច្រើនប៉ុណ្ណាក៏ដោយ ក៏អ្នកត្រូវ​ព្យាយាមរ៉ាប់រងវាទាំងអស់នោះដែរ ហើយធ្វើវាដោយចិត្តអំណត់ទៀតផង ដូច្នេះអ្នកត្រូវត្រៀមខ្លួនអោយ រូចរាល់ដើម្បីទទួលយកនូវទុក្ខលំបាកទាំងនេះ ​ប្រសិនបើអ្នកចង់ក្លាយជាសហគ្រិន ដ៏ជោគជ័យម្នាក់។

ទំលាប់មិនល្អទាំង១០ ខាងលើនេះ វាគឺ មិនមានន័យថាវានឹង បំផ្លាញអាជីវកម្មរបស់អ្នកនោះទេ តែគ្រាន់ថាអ្នកនឹងត្រូវប្រឈម ហើយអ្នកអាចនឹងត្រូវបង្អាក់ ឬកាត់បន្ថយនូវផលិតភាពការងាររបស់អ្នក និងអាចធ្វើឲ្យអ្នកទទួលបានអត្ថប្រយោជន៍ខ្ពស់សម្រាប់អង្គភាពរបស់អ្នក។

 

យើងស្វាគមន៍រាល់ការបញ្ចេកមតិយោបល់ និងការចែករំលែកនូវបទពិសោធផ្ទាល់ខ្លូនរបស់អ្នក ក្នុងគោលដៅ ដើម្បីរីកចម្រើនទាំងអស់គ្នា។

 

សូមចូលរូមបញ្ចេញមតិ រឺគំនិតនៅប្រអប់មតិខាងក្រោម! ជូនពរអោយអ្នកទទួលបានជោគជ័យក្នុងជីវិត។

 

 

អត្ថបទទាក់ទង៖ ៦ អាថ៌​កំ​បាំង នៃ មេដឹកនាំក្រុមហ៊ុន ​ដែល​ទទួល​បាន​ជោគ​ជ័យ​ដ៏​មហិមា ក្នុងអាជីវកម្ម

 

អត្ថបទ សហគ្រិន

ប្រភព៖ entrepreneur