Samsung Galaxy Note 7 – រឿងដែលអ្នកគួរត្រូវដឹងអំពីវា

អស់ពេលជាច្រើនខែ នៅក្នុងការទទឹងរង់ចាំការមកដល់ របស់ទូរស័ព្ទកូនកាត់ Tablet ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung ជាមួយនឹង ព័ត៌មាននៃការ បែកធ្លាយតាមប្រព័ន្ទអ៊ីនធ័រនែក ជាបន្តបន្ទាប់នោះ កាន់តែធ្វើឲ្យអ្នកគាំទ្រ របស់ត្រកូល Galaxy Note នេះកាន់តែតកក្រហល់កាន់តែខ្លាំង។ ពេលនេះ គ្មានអ្វីជា មន្ទិលទៀតឡើយ ព្រោះថាកាលពីយប់ម៉ិញនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញ ជាផ្លូវការ នៃវត្តមាន ជំនាន់ថ្មី របស់ Galaxy Note បន្ទាប់ពី Note 5 មិនមែនNote 6 គឺ Samsung Galaxy Note 7 តែម្តង។

 

តើលក្ខណៈសម្បត្តិអ្វីខ្លះ ដែលលោកអ្នករំពឹងទុកថា នឹងមាននៅក្នុង វត្តមាន​ជំនាន់ថ្មី របស់ Samsung Galaxy Note 7?

 

លក្ខណៈសម្បត្តិពិសេស របស់ទូរស័ព្ទ Samsung Galaxy Note 7

  • រចនារូបរាងថ្មី មានអេក្រង់កោង ជាងមុនបន្តិច Dual-edge display ទំហំ ៥.៧ អ៊ីញ
  • មានសមត្ថភាពធន់នឹងការជ្រាបទឹក និង ធូលី IP68 water resistant
  • ប្រភេទអេក្រង់ Super AMOLED display ដែលអាចបង្ហាញរូបភាពក្នុងកម្រិតច្បាស់ Quad HD (2560 x 1440p)
  • ប្រើសប្រាស់ CPU កំលាំង 2.15GHz + 1.6GHz Snapdragon 820 រឺ Exynos 8 (តាមតំបន់ទីផ្សារ)
  • មាន Ram 4GB ជាប្រភេទ LPDDR4
  • មាន ទំហំផ្ទុកទិន្នន័យធំរហូតដល់ 64GB ពីរោងចក្រ និងអាចបន្ថែម រហូតដល់ 256GB ជាប្រភេទ MicroSD
  • មាន Camera ក្រោយ ទំហំ 12.0 MP ជាប្រភេទ Dual Pixel និង Camera មុខ ទំហំ 5.0 MP

 

gnote 7 spec

 

លើសពីនេះទៀត ទូរស័ព្ទ Galaxy Note ជំនាន់ថ្មីនេះ ក៏មានមុខងារពិសេសមួយចំនួនទៀត គឺបច្ចេកវិទ្យាថ្មី ស្កែនភ្នែក ដើម្បីដោះសោរ ដែលវាធ្វើឲ្យលោកអ្នកកាន់តែមាន សុវត្ថិភាពជាមុនផងដែរ។

 

ពិសេសយ៉ាងនេះ តើលោកអ្នកអាចរកទិញវា បាននៅពេលណា? ជាមួយនឹងតំលៃ ប៉ុន្មានទៅ?

 

Samsung បានប្រកាសជាផ្តូវការហើយ កាលពីយប់ម៉ិញ លោកអ្នកអាចធ្វើការកត់ទុកជាមុន Pre-Order ជាមួយនឹង តំលៃ ប្រហែល ជាង ៨០០ ដុល្លាហសរដ្ឋអាមេរិច (តំលៃមិនជាប់កិច្ចសន្យា) សម្រាប់ទីផ្សារ សហរដ្ឋអាមេរិច និង អ៊ឺរ៉ុប ចាប់ពីថ្ងៃទី ២ ខែ សីហា នេះទៅ។ មាន៤ ជម្រើសពណ៌ដែលលោកអ្នកអាចជ្រើសរើសបានដូចជា ពណ៌ខ្មៅ (Black Onyx) ពណ៌ខៀវ  (Blue Coral) ពណ៌ប្រាក់ (Silver Titanium) និង ពណ៌មាស (Gold Platinum)។

 

 

អត្ថបទបច្ចេកវិទ្យា