បែកធ្លាយ រូបរាង កាសស្តាប់ត្រជាក់ iphone 7 ប្តូររូបរាងថ្មីប្លែក

ផលិតផលមួយ របស់ក្រុមហ៊ុន Apple ដែលល្បីល្បាញទូទាំងពិភពលោកនោះ គឺ ទូរស័ព្ទ របស់ក្រុមហ៊ុននេះ។ ចាប់ផ្តើមពីការផលិតទូរស័ព្ធ ជាលើកដំបូង របស់ខ្លួន ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកនោះគឺ Iphone 3G នៅឆ្នាំ 2007 ដែលលក់បានរហូតដល់ ជាង ៦លានគ្រឿង បន្ទាប់មក Iphone 3Gs, 4, 4s… រហូតដល់ ការប្រកាសជាផ្លូវការចុងក្រោយបង្អោះ នៅចុងត្រីមាស ទី១ នៃ ឆ្នាំ ២០១៦ នេះ គឺ Iphone SE។

 

Iphone 7

 

មនុស្សម្នា ជាច្រើនកំពុងតែទន្ទឹងរង់ចាំមើល វត្ថមាន នៃ ទូរស័ព្ទជំនាន់ថ្មីរបស់ ក្រុមហ៊ុន Apple គឺ Iphone 7/ iphone 7 plus ចង់ដឹងថាតើ វាធ្វើកំណែប្រែអ្វីខ្លះ? តើនឹងមានអ្វីថ្មី នៅក្នុងទូរស័ព្ទជំនាន់ក្រោយនេះ?

 

មានការបែកធ្លាយរូបរាង របស់ Iphone 7/ iphone 7 plus ជាច្រើនមកទល់ពេលនេះ តែយើងនៅពុំទាន់ឃើញ ការប្រកាសជាផ្លូវការ របស់ក្រុមហ៊ុន Apple នៅឡើយទេ។ យ៉ាងណាវិញ នាពេលថ្មីៗនេះ ទូរស័ព្ទ Iphone 7/ iphone 7 plus បានបែកធ្លាយ រូបរាងកាសស្តាប់ត្រជៀក ថ្មីប្លែក ខុសពីជំនាន់មុន ដោយវាលែងប្រើ រុនដោតមូល ទំហំ 3.5mm ទៀតហើយ ពេលនេះ ក្រុមហ៊ុន Apple បានជំនួសដោយ រុន USB ទៅវិញ ដែលនេះ ហាក់ធ្វើឲ្យយើងងឿងឆ្ងល់ជាខ្លាំង ហេតុអ្វីបានក្រុមហ៊ុន Apple ធ្វើការផ្លាស់ប្តូរយ៉ាងដូច្នេះ។

 

iphone-7-headphones
រូបរាងកាសស្តាប់ត្រជៀក​ Iphone 7

 

យ៉ាងណាម៉ិញ រូបរាងដែលបែកធ្លាយខាងលើនេះ មិនទាន់មាននរណា ម្នាក់អាចបញ្ញាក់ថា ពិតជារូបរាងរបស់វានោះទេ គឺមានតែរង់ចាំមើលទាំងអស់គ្នា។

 

 

អត្ថបទ៖ បច្ចេកវិទ្យា