តើ ដឹងអត់ ថាក្រុមហ៊ុន Apple ចំណាយ​ថ្លៃដើមអស់ប៉ុន្មាន ផលិត Iphone 6s ១គ្រឿង?

Iphone 6s គឺជាផលិតផលចុងក្រោមបំផុតមួយ របស់ក្រុមហ៊ុន Apple នាពេល​បច្ចុ​ប្បន្ន​នេះ។ បន្ទាប់ពី​ចេញលក់មក ផលិតផលមួយនេះនៅ តែ​ជា​ទីពេល​និយម​សម្រាប់​មនុស្ស​យ៉ាង​ច្រើន​លើស​លប​ ជា​ពិសេស សម្រាបយុវវ័យសម័យថ្មីនេះតែម្តង។ មួលហេតុដែល ផលិតផល របស់ក្រុមហ៊ុន Apple មួយនេះនៅតែជាទីពេញនិយមនោះ គឺដោយសារតែក្រុមហ៊ុនមួយនេះ តែងតែធ្វើការអភិវឌ្ឍផលិត​របស់ខ្លួន​ឥតឈប់ឈរ ដើម្បីបំពេញនូវតម្រូវការសម្រាប់អតិថិជនរបស់ខ្លួន។ មិនខុសគ្នាដែរ Iphone 6s បានធ្វើការអភិវឌ្ឍន៍ និង បន្ថែមនូចំនុចពិសេសជាច្រើនដូចជា៖ 3D Touch អនុញ្ញាត​ឲ្យអ្នកធ្វើបានកាន់តែច្រើនជាងមុន , Live Photo នាំអ្នកទៅកាន់ការចងចាំដ៏រំភើបរីករាយ, បង្កើតនទំហំ Camera ទៅជា 12mp និងអាចមើលវីឌីអូ ប្រភេទ 4K ជាមួយនឹង CPU A9-64bit ដែលធ្វើឲ្យ​ទូរស័ព្ទ មួយនេះ កាន់តែល្អឥតខ្ចោះ ជាមួយនឹងការរចនាដ៏ស្តើង និង​មានចំនុចពិសេសជាច្រើនផ្សេងទៀត។

 

iphone6s

ចុះតើ ដើម្បីផលិត ផលិតផលដ៏ល្អឥតខ្ចោះមួយនេះ  តើក្រុមហ៊ុន Apple ត្រូវចំនាយថ្លៃដើមអស់ប៉ុន្មាន ផលិត Iphone 6s ១​គ្រឿងនោះ? ខាងក្រោមនេះ គឺជាការចំនាយថ្លៃដើម នៃគ្រឿងបន្លាស់ និមួយៗ សម្រាប់ផលិត Iphone 6s ១​គ្រឿង៖

  • ចំណាយ $127 សម្រាប់ semiconductor pieces
  • ចំណាយ $36 សម្រាប់ ឧបករណ៍ចាប់សេវាទូរស័ព្ទ
  • ចំណាយ $20 សម្រាប់ 64GB flash memory
  • ចំណាយ $25 សម្រាប់ CPU A9 processor ថ្មីមួយគ្រឿង
  • ចំណាយ $22 សម្រាប់ sensors ដូចជា NFC, fingerprint ជាដើម
  • ចំណាយ $73 សម្រាប់ កញ្ចក់ (screen), Camera, និង ថ្ម (battery)
  • ចំណាយ​ $33 សម្រាប់ សំបកទូរស័ព្ទ។

iphone6s-part

 

 

ផ្អែកទៅតាមការវិភាគខាងលើ ក្រុមហ៊ុន Apple ចំណាយប្រហែល ២៣៤ ដុល្លាក្នុងការផលិត Iphone 6s ថ្មី មួយគ្រឿង។ ចំពោះតំលៃលក់ចេះវិញ ក្រុមហ៊ុនលក់ចេញក្នុងសហរដ្ឋអាមេរិចក្នុង តំលៃ ៧៤៩ ដុល្លា។ ចុះបើតាមតំលៃនេះ ក្រុមហ៊ុន Apple នឹងចំណេញបានជាង ៥០០$ ទៅហើយ តើ​ មែនដែរ​រឺ​ទេ? មិនប្រាកដដូច្នេះទេ ក្រុមហ៊ុន Apple ក៏ត្រូវចំណាយផ្សេងៗទៀតដែរដូចជា ចំណាយ​លើ​ការ​ផ្សព្វ​ផ្សាយ និងការចែកចាយជាដើម។

 

 

ប្រភព៖ fossbytes

អត្ថបទ៖ បច្ចេកវិទ្យា