ប្រើ​បច្ចេក​វិទ្យា​ខ្ពស់​ក្នុង​ការ​ប្រឡង គ្មាន​នរណា​ស្មាន​ដល់ តែ​ត្រូវ​ចាប់​បាន​ព្រោះ​ធ្វើ​រួច​លឿន​ពេក

រឿងហេតុមួយ ដែលគ្មាននរណាម្នាក់ធ្លាប់ នឹកគិតដល់ថាវាអាចទៅរួចនោះ ត្រូវបានកើតឡើងយ៉ាងជាក់ស្តែងនៅក្នុង ការប្រឡងនៅក្នុង Rangsit University ដែលជាសលកវិទ្យាល័យមួយ ស្ថិតនៅក្នុងទីក្រុងបាងកក នៃ ប្រទេសថៃ។

 

Exam-tech-01
ឧបករណ៍ទំនើបដែលគេប្រើក្នុងការប្រឡងនេះ

 

សកម្មភាពដែលនឹងស្មានមិនដល់នេះ ត្រូវបានកើតឡើង ដោយ​មានសិស្ស ៣នាក់ បានប្រើប្រាស់ឧបករណ៍ទំនើប ដូចជា នាឡិកាដៃឆ្លាតវៃ (Smart Watch) នឹិង វែនតាឆ្លាតវៃរបស់ពួកគេ ដើម្បីធ្វើការ ថតសំនួរ នៅក្នុងវិញ្ញាសារ រូចបញ្ជូញទៅឲ្យអ្នកខាងក្រៅ ដើម្បីស្វែងរកចម្លើយ រួចក៏បញ្ជូនចម្លើយមកឲ្យបេក្ខជនដែលកំពុងប្រឡងវិញ។

 

អ្នក​ស្រីNares Pantaratorn អនុប្រធាន​ផ្នែក​កិច្ចការ​សិក្សា​របស់​សាកល​វិទ្យាល័យ Rangsit បាន​ឲ្យ​ដឹង​ថា​បេក្ខ​ជន​ដែល​ធ្វើ​ខុស​នឹង​វិន័យ​ទាំង​ ​នេះ​បាន​ប្រើ​ប្រាស់​នាឡិកា​ Smartwatch និង​វ៉ែនតា​ទំនើប​មាន​កាមេរ៉ា​​ដើម្បី​ទទួល​បាន​ចម្លើយ​ក្នុង​ការ​ប្រឡង ដោយ​បាន​សហការ​ជាមួយ​នឹង​សាលា​បង្រៀន​គួរ​បន្ថែម​មួយ។

 

អ្នក​ស្រី​និយាយ​ថា៖ «បេក្ខជន​ទាំង​បី​រូប​នេះ​បាន​​ប្រើ​វ៉ែនតា​មាន​កាមេរ៉ា​ថត​ក្រដាស​វិញ្ញាសារ​ប្រឡង ហើយ​ផ្ញើទៅ​ភាគី​ខាង​ក្រៅ។ ភាគី​ខាង​ក្រៅ​ក៏​បាន​ផ្ញើ​ចម្លើយ​មក​វិញ​តាម​នាឡិកា Smartwatch របស់​ពួក​គេ»។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា អនុរក្ស​បាន​កើត​ក្តី​សង្ស័យ​បន្ទាប់​ពី​ពួក​គេ​បាន​ប្រញាប់​ចេញ​ទៅ​ភ្លាម​បន្ទាប់​បញ្ចប់​ការ​ឆ្លើយ​សំណួរ​ក្នុង​រយៈ​ពេល ៤៥ នាទី។

 

លោក Arthit Ourairat ជា​សាកល​វិទ្យាធិការ​របស់ Rangsit University បាន​ហៅ​ថា​ការ​ល្មើស​នឹង​វិន័យ​នេះ​ថា ជា«ការ​ល្មើស​នឹង​វិន័យ​ក្នុង​ប្រលង​ដោយ​ប្រើ​បច្ចេក​វិទ្យា​ដ៏​ធំ​បំផុត​ដែល​លោក​ធ្លាប់​បាន​ឃើញ»។

 

Arthit Ourairat's Facebook Post
Arthit Ourairat’s Facebook Post

 

Rangsit University បាន​លុប​ចោល​នូវ​ការ​ប្រលឡ​នៅ​ថ្ងៃ​សៅរ៍ និង​ឲ្យ​បេក្ខជន​ទាំង​អស់​ប្រឡង​សារ​ជាថ្មី នៅ​ថ្ងៃ​ទី ៣១ ខែ​ឧសភា ដល់​ថ្ងៃ​ទី ១ ខែ​មិថុនា។

 

លោក Udom Kachintorn ជា​ប្រធាន​ក្រុម​ប្រឹក្សា​សាកលវិទ្យាល័យ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​របស់​លោក​បាន​ព្យាយាម​ហាមឃាត់​នូវ​ការយក​ចូល​ទៅ​ក្នុង​បន្ទប់​ប្រលង​នូវ​ឧបករណ៍​ទំនប់ មាន​ទូរស័ព្ទ​ដៃ​ជាដើម ក៏​ប៉ុន្តែ​នៅ​តែ​ពុំ​អាច​ទប់​ស្កាត់​បាន​ទាំង​ស្រុង​ដោយ​សារ​តែ​ការ​លេច​ចេញ​នូវឧបករណ៍​ទំនើប​ និង​យុទ្ធសាស្រ្ត​ថ្មីៗ។

 

 

អត្ថបទ៖ ព័ត៌មានបច្ចេកវិទ្យា