Google បង្កើត​ក្តារ​ចុច​ ថ្មីពិសេស ​សម្រាប់​ iOS ដែល​ទំនើប និង ​ងាយ​ប្រើ​

Google ជាក្រុមហ៊ុន បច្ចេកវិទ្យាដ៏ធំ និង ឈានមុខគេក្នុងវិស្ស័យបច្ចេកវិទ្យា។ កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនយក្សមួយនេះ បាន​បញ្ចេញ និង អនុញ្ញាត​ឲ្យទាញយកមក ប្រើប្រាស់ នូវផលិតផលថ្មីរបស់ខ្លួននេះ ដែល​ជាកម្មវិធី​ក្តារ​ចុច (Keyboard) ថ្មី​មួយ​សម្រាប់ប្រភេទ​​ទូរស័ព្ទ​ iPhone ដែល​មាន​ឈ្មោះ​ថា Gboard គឺសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធប្រតិបត្តិការ iOS តែម្តង។

 

រូបរាងនៃ ទំរង់ក្តាចុច Gboard សម្រាប់ ប្រព័ន្ធប្រតិបត្តិការ iOS
រូបរាងនៃ ទំរង់ក្តាចុច Gboard សម្រាប់ ប្រព័ន្ធប្រតិបត្តិការ iOS

 

អ្វីដែលអស្ចារ្យនោះ ក្តារ​ចុច​នេះ​មាន​លក្ខណៈ​ពិសេស ​ពុំ​ធ្លាប់​មាន​តាំង​ពី​មុន​មកឡើយ ​ដោយវា បាន​​ភ្ជាប់​មក​ជាមួយ​នូវ​មុខ​ងារ​ Search នៅ​ក្នុង​ពេល​សរសេរ​ដោយ​ លោកអ្នក​ពុំ​បាច់​ចូល​ទៅ​ក្នុង Browser ឡើយ។ អ្នក​អាច​ប្រើ​ប្រាស់​វា​សម្រាប់​ការ Search រក​ព័ត៌មាន និង ​រូប​ភាព​នានា​ព្រម​ទាំង​រូបភាព​មាន​ចលនា (GIF) ផង​ដែរ។

 

មុខងារ​នេះ​មាន​ប្រយោជន៍​ជា​ខ្លាំង​សម្រាប់​ការ​ផ្ញើ​តំណ​ភ្ជាប់​ (Link) ទៅ​កាន់​នរណា​ម្នាក់ មិនថាជា iMessage រឺ Facebook Messenger នោះទេ។ ដោយ​លោកអ្នក គ្រាន់​តែ​ចុច​ទៅ​លើ ​លទ្ធផល​ដែល​លោត​ចេញ​មកនោះ កម្មវិធី​នេះ​នឹង​ដាក់​បញ្ចូល​នូវ​ Link របស់​វា​ទៅ​ក្នុង​ Text ដែល​អ្នក​កំពុង​តែ​សរសេរ​តែ​ម្តង។ ហើយវា​ក៏​មាននូវ​ Emoji Bar ភ្ជាប់​មក​ជាមួយ​ផង​ដែរ ដូច្នេះ​អ្នក​ប្រើ​ប្រាស់​ពុំ​ចាំ​បាច់​អូស​ប្តូរ​ Keyboard នាំ​ឲ្យ​ខាត​ពេល​នោះ​ឡើយ នេះជាភាពងាយស្រួលមួយទៀត។​

 

ជាមួយ​គ្នា​នេះ​ដែរ កម្មវិធី​នេះ​ក៏​មាន​មុខងារ​កត់​ចំណាំ​ទុក​នូវ​ឈ្មោះ​របស់​អ្នក ព្រម​ទាំង​ពាក្យ​ដែល​អ្នក​ប្រើ​ជា​ញឹក​ញាប់​ផង​ដែរ បើ​ទោះ​បី​ជា​ពាក្យ​នោះ​ពុំ​មែន​ជា​ពាក្យ​ក្នុង​ភាសា​ពិត​ប្រាកដ​ក៏​ដោយ​ក្តី។

 

អ្នក​អាច​ទាញ​យក​វា​មក​ប្រើប្រាស់​បាន​តាម​រយៈ App Store ក៏​ប៉ុន្តែ​អ្នក​ក៏​ត្រូវ​តម្លើង​វា​ផង​ដែរ​តាម​រយៈ​ការ​ចូល​ទៅ​កាន់ Setting រួច​ចុច​យក​ Keyboards និង​ ជ្រើស​រើស​យក Add New Keyboards។ បន្ទាប់​មក​វានឹង​ ​លោត​ចេញ​នូវ​ឈ្មោះ​របស់ Keyboards ទាំង​អស់​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ ហើយ​អ្នក​ត្រូវ​ជ្រើស​រើស​យក Gboard សម្រាប់​ដំណើរ​ការ។ បន្ទាប់ពីដំឡើងរួចរាល់ លោកអ្នក​អាច​ប្រើប្រាស់វា យ៉ាងសប្បាយរីករាយ។

 

សូមទស្សនា Video ខាងក្រោមនេះ អំពី ការបង្ហាញលក្ខណៈ និង របៀបប្រើប្រាស់ខ្លះៗ របស់ Gboard

 

អត្ថបទ៖ បច្ចេកវិទ្យា

ប្រភព៖ theverge