Google បានដាក់បញ្ចូលកម្មវិធី Exchange Services ដែលអាច updates បាននៅក្នុង Play Store

ប្រសិនបើ​លោក​អ្នក​ ប្រើប្រាស់ Gmail ជាមួយ​ Microsoft Exchange account ឥឡូវ​នេះត្រូវ​​បាន updates នូវ​លក្ខ​ពិសេស​ជា​ច្រើន ហើយ​បញ្ហា​ជា​ច្រើន​ត្រូវ​បាន​ដោះស្រាយ។​

 

Exchange Services playstore

 

​​​​​នេះ​គឺ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​ក្នុង​ការ ​updates  ដែល​ពិត​ជា​អាច​ផ្ដល់​អត្ថប្រយោជន៍​ដ៏​ធំ​សម្រាប់លោក​អ្នក។ Google បាន​ប្ដូរ​កម្មវិធី Exchange Services app បញ្ចូល​ទៅ​ក្នុង​ Play Store ជាយុទ្ធសាស្រ្ត​មួយ​  ដែល​​បានធ្វើរួចជាស្រេច ជាមួយ core system apps ដើម្បី​អាច​ updates បាន​កាន់​តែលឿន ។​

 

ឥឡូវនេះ Microsoft Exchange email ប្រត្តិបត្តិការ​ជាមួយ​ Gmail នៅ​លើ​គ្រប់​ឧបករណ៍​ដែល​ប្រើប្រាស់ កម្មវិធី Android (កាលពីមុនកម្មវិធី នេះត្រូវបានកំណត់តែជាមួយទូរស័ព្ទ Nexus និង Tablet​ តែ​ប៉ុណ្ណោះ) ការ​ធ្វើ​បែប​នេះ​ នឹង​មាន​ការ​ធានា​ដល់​លោក​អ្នក ក្នុង​ការ​ទទួល​បាន​នូវ​លក្ខណៈពិសេសកាន់​តែមាន​ភាពប្រសើរឡើង និង​អាច​ដោះ​ស្រាយ​បញ្ហាបានភ្លាមៗ​ ដោយ​មិន​ចាំ​បាច់​រងចាំ ការ update ពី​ប្រព័ន្ធ​ Android​ នោះឡើយ ។​

 

ការផ្លាស់ប្តូរ ត្រូវ​បាន​បន្ថែម​នូវ​លក្ខណៈពិសេស​ដូចជា៖​ការឆ្លើយតបនៅខាងក្រៅការិយាល័យ(out of office replies) ,ការធ្វើទ្រង់ទ្រាយអត្ថបទឲ្យសម្បូរបែប (rich text formatting) ,ការបញ្ជូនបន្ត(event forwarding), និង​ ការគាំទ្រ​សម្រាប់​កំណែ​ទម្រង់​ចុង​ក្រោយ​បំផុត​ នៃ ActiveSync (EAS 16) ។​

 

ផលប៉ះពាល់លើអ្នក: ប្រសិនបើអ្នកចង់ប្រើប្រាស់​ full Exchange  តាមបទពិសោធន៍ការប្រើប្រាស់ល្អបំផុតរបស់លោក​អ្នក​នោះ​គឺ នៅតែ​ជា​ម្មវិធី Outlook សម្រាប់ Android app ឬ​មាន​កម្មវិធី​ជាច្រើន​ទៀត​ដែល​ទាក់​ទង​ជាមួយ​នឹង​ email apps ។​ ប៉ុន្តែវាភាពងាយស្រួលក្នុងការប្រើ Gmail  ជាមួយ Exchange​ ដែល​វា​អាច​ប្រើ​ជានមជ្ឈមណ្ឌល email នៅ​ក្នុង​កម្មវីធី​តែមួយ​របស់លោក​អ្នក។

 

ការ​ update នេះ​បាន​ចង្អុល​បង្ហាញ​ថា​ Google ចង់​បង្កើន​​ក្នុង​ការ​ប្រើ​ប្រាស់​ និងសមត្ថភាពរបស់ ​កម្មវិធី​ Exchange ជាមួយ​នឹង Gmail នៅលើ​ប្រព័ន្ធ Android ។

 

 

អត្ថបទ៖ បច្ចេកវិទ្យា

ប្រភព​៖ greenbot​​ 

ប្រែសម្រួលដោយ៖ Narith