៥ គន្លឺះ ដើម្បី​អោយ​អ្នក ដើរ​ទាន់​​បច្ចេក​វិទ្យា​ជា​និច្ច

ជាទូទៅ​យើង​តែង​តែគិត​ថា ពេល​ខ្លះ​យើង​មិន​អាច​តាម​ទាន់ នូវ​បច្ចេកវិទ្យា ថ្មី​បាន​នោះ​ទេ​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏មិន​មែន​ជាកំហុសរបស់​យើង​ទាំង​ស្រុង​នោះ​ដែរ។ បច្ចេកវិទ្យាតែង​តែ ធ្វើ​ការ​វិវឌ្ឍន៍ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃឥត់​ឈប់ឈរ ហើយ​ពេល​ខ្លះ មាន​ការ​វិវឌ្ឍន៍​លឿន​បំផុត ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​មិន​អាច​ សម្របខ្លួន  និង​អនុវត្តន៍​តាម​និន្នាការ ភ្លាមៗនោះទេ។ ក្នុងនាមជាអ្នក ស្រលាញ់ បច្ចេកវិទ្យាមួយ យ៉ាងធំ អាច​និយាយ​ថា​ជាអ្នក​ជំនាញ​មួយ​រូប  យើង​គួ​តែ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​តាម​ដាន នូវ​បច្ចេកវិទ្យា​ថ្មីៗ  និង​ធ្វើ​​វា​តាម​មធ្យោបាយ​ប្លែកៗ និង​ផ្សេងៗ​គ្នា​ជា​ច្រើន។ ប្រសិន​បើ​លោក​អ្នក​ចង់​ដឹង​នូវ​មធ្យោយទាំង ​5​ ក្នុងការ​តាមឲ្យទាន់​នូវ​បច្ចេកវិទ្យា ឲ្យ​មាន​ប្រសិទ្ធិភាពនោះ លោក​អ្នក​គួតែ​ អាន​នូវ​អត្ថបទ​នេះ​ឲ្យ​បាន​ចប់ ហើយ​យក​ទៅ​អនុវត្តន៍​តាម​នោះ​ អ្នក​នឹង​អាច​ស្វែង​រក​នូវ​ព័ត៌មាន​បាន​យ៉ាង​ពេញ​លេញពី​វា ដែល​នឹង​អាច​ជួយ​លោក​អ្នក​ទាន់​នូវ​បច្ចេកវិទ្យា ថ្មីៗ​នា​ពេល​អនាគត់៖

 

១. តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា

ប្រសិន​បើលោក​អ្នក ចង់​តាមឲ្យទាន់​នូវ​បច្ចេកវិទ្យា ថ្មីៗ លោក​អ្នក គួតែអាន​ព័ត៌មានដែល​ទាក់​ទង​ជាមួយ​បច្ចេកវិទ្យា។ លោក​អ្នក​អាច​ស្វែង​រក​ព័ត៌មានដែល​ទាក់​ទង​ជាមួយ​បច្ចេកវិទ្យា តាម​មធ្យោបាយ ផ្សេងៗគ្នា​ដូចជា៖ អាន​ទស្សនាវដ្តី ចូល​រក​មើល​តាម Blog Page ឬ មើល​ព័ត៌មាន​តាម​អនឡាញ (online news) និង​មាន​មធ្យោបាយ​ផ្សេង​ៗទៀត​ជាច្រើន។ ទោះជា​យ៉ាង​ណា​ក៏ដោយ វាពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ ឲ្យលោកអ្នក​ដឹង​នូវ​ព័ត៌មាន​ថ្មីៗ​ដែល​ទាក់​ទង​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត ប្រសិន​បើ​លោក​អ្នក​មិន​ចង់​ឲ្យ​បច្ចេកវិទ្យា ដើរ​មុន​​លោក​អ្នកនោះ។ ប្រសិន​បើ​លោក​អ្នក​មិន​បង្កើន ក្នុងការ​ខិត​ខ​ប្រឹង​ប្រែង​ក្នុង​ការ​អាន ​ព័ត៌មាន​បច្ចេកវិទ្យា និង​តាម​ដាន​ ​ព័ត៌មាន​បច្ចេកវិទ្យា លោក​អ្នក​នឹង​មាន​អារម្មណ៍​ថា ​អ្នកមិន​បាន​ដឹង​នូវ​បច្ចេកវិទ្យា​ថ្មីៗ  ហើយ​នឹង​មាន​អារម្មណ៍​ថា​ បច្ចេកវិទ្យា​ មាន​ការ​ផ្លាស់​ប្ដូរ​លឿន បំផុត​។

 

5-ways-to-keep-up-tech-1

២. ស្វែង​រក Blog បច្ចេកវិទ្យាដែលអស្ចារ្យ​ ដើម្បីតាម​ដាន

មានBlog បច្ចេកវិទ្យាជា​ច្រើន ដែល​លោក​អ្នក​អាច​តាមដាន យើង​ខ្ញុំ​នឹង​នាំ​មក​នូវ​ព័ត៌មាន​​ថ្មី​បំផុត​ ដែល​មាន​កាពន្យល់ ជាមួយ​នឹង​អត្ថ​បទ​ដែល​មាន​ការ​ចាប់​អារម្មណ៍​បំ​ផុត។ ​ដូច​ជា Blog ​មួយ​នេះ​ផង​ដែរ អាច​ផ្ដល់​នូវ​ Blog បច្ចេកវិទ្យាដែលអស្ចារ្យ​ សម្រាប់​លោក​អ្នក ហើយ​លោក​អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា បច្ចេកវិទ្យា ដើរ​មុន​លោក​អ្នក​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត​ វា​មាន​សារៈ​សំខាន់​ណាស់​ ក្នុង​ការ​អាន​អត្ថបទ​ធម្មតា  និង​ដើម្បី​ អោយ​អ្នក​តាមឲ្យទាន់​នូវ​បច្ចេកវិទ្យាថ្មីៗ។

 

5-ways-to-keep-up-tech-2

 

៣. ទំនាក់​ទំនង​ជាមួយ​ មនុស្ស​ដែល​ចូល​ចិត្ត​ បច្ចេកវិទ្យា​ប្លែកៗ

ពេល​ខ្លះ​មធ្យោបាន​ដែល​ល្អ​បំផុត និង​ងាយ​ស្រួល​បំផុត​ ក្នុង​ការ​តាមឲ្យទាន់​នូវ​បច្ចេកវិទ្យា នោះ​គឺការ​បង្កើត​មិត្តភាព​ជាមួយ​មនុស្ស​ដែល ចូល​ចិត្ត​ បច្ចេកវិទ្យា​ប្លែកៗ។  តាម​មធ្យោបាយ​នេះ​នៅ​ខណៈ​ពេល​ដែល​លោក​អ្នក​មិន​បាន​អាន​នូវ​ព័ត៌មាន​ណា​មួយ​ ពួ​កគេ​អាច​ប្រាប់ លោក​អ្នក​បាន​ភ្លាមៗ  ទោះ​បី​ជាន​លោក​អ្នក​ចូល​ចិត្ត​ ឬ​មិន​ចូល​ចិត្ត​ក៏​ដោយ។​ ទាំង​អស់​នេះ​បាន​ផ្តល់​ភាព​ងាយ​ស្រួលជា​ច្រើន​ ដល់​អ្នក​ក្នុង​ការ​ ចង​មិត្តភាព​ជាមួយ​អ្នក​ណា​ម្នាក់ ដើម្បី​ចែក​រំលែក នូវ​ព័ត៌មាន​ដែល​អ្នក​ចូល​ចិត្ត ។​ ប្រសិន​បើ​មិត្ត​ភ័ក្រ​របស់​លោក​អ្នក​ ចែក​រំលែក ព័ត៌មាន​បច្ចេកវិទ្យា ដែល​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍ ប៉ុន្តែ​​ពួក​គេ​ប្រាប់​លោក​អ្នក​ច្រើន ហួស​ពី​អ្វី​ដែល​អ្នក​ចង់​ដឹង​ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​អ្នក​ដឹង នូវ​បច្ចេកវិទ្យា​​ថ្មីៗ ដោយ​ងាយ។​

 

5-ways-to-keep-up-tech-31

៤. ការ​ដើរ​តាម​ហាង​លក់​ទំនិញ

មាន​ហាង​លក់​ទំនិញ​បច្ចេកវិទ្យា​ជា​ច្រើន ដែល​មាន​អត្ថបទ​ និង​រឿង​រ៉ាវ​ដែល​ទាក​ទង​នូវ​បច្ចេក​វិទ្យា​ថ្មីៗ ដែល​អ្នក​អាច​ស្វែង​រក​វា​នៅ​តាម​ហាង​លក់ ឧបករណ៍​បច្ចេកវិទ្យា ហើយ​លោក​អ្នក​អាច​ជ្រើស​រើស​ទិញ​យក​មក​ប្រើ​ប្រាស់។ តាម​រយៈមធ្យោ​បាយ​នេះ​លោក​អ្នក​អាច​ស្វែង​យល់​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ និង​បាន​ស្គាល់​នូវ​ឧបករណ៍​បច្ចេកវិទ្យា ថ្មី ខុស​ប្លែក​គ្នា​ជា​ច្រើន​ទៀត​ផង។  ដូច​ឆ្នេះ​ហើយ​ប្រសិន​បើ​លោក​អ្នក ចង់តាមឲ្យទាន់​នូវ​បច្ចេកវិទ្យា ហើយ​សិក្សារ អំពី​តួនាទី និង​អត្ថ​ប្រយោជន៍​របស់​វា​ អោយ​កាន់​តែ​ច្បាស់​ លោក​អ្នក​គួ​តែ​ ​ដើរ​តាម​ហាង​លក់​ទំនិញបច្ចេកវិទ្យា​ ដើម្បី​រក​មើល​ផលិតផល​ថ្មីៗ​ដែល​គេ​ទើប​តែ​បង្កើត​មក​។​ ការ​អនុវត្តន៍​បែប​នេះ​លោក​អ្នក​នឹង​អាច​តាម​ទាន់​នូវ​បច្ចេកវិទ្យាថ្មីៗ  ស្គាល់​នូវ​រូបរាង​ និង​អត្ថ​ប្រយោជន៍​របស់​វា​បាន​ពិត​ប្រាកដ ។​

 

5-ways-to-keep-up-tech-4

 

៥. ស្វែងរកទិញ​អត្ថបទ​ចុះផ្សាយចុងក្រោយ ជា​ប្រចាំ

ទី​ចុង​បញ្ចប់ ប្រសិន​បើ​លោក​អ្នក​ចង់​តាម​ដាន​នូវ​បច្ចេកវិទ្យាថ្មីៗ  លោក​អ្នក​គួ​តែ​​ទីញ​អត្ថបទ​កាសែត​ជា​ប្រចាំ​ដើម្បី​អាន ខណៈពេល​នោះ​លោក​អ្នក​ នឹង​អាច តាម​ដាន​នូវ​បច្ចេកវិទ្យាថ្មីៗ​ដែល​ទើប​តែ​បង្កើត​​ចុង​ក្រោយ​បំផុត​។​

 

5-ways-to-keep-up-tech-5

សរុប​សេចក្ដី​មក យើង​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​អ្នក​ដែល​ចំណាយ​ពេល​ដែល​មាន​តម្លៃ​ក្នុង​ការ​អាន​ blog របស់​យើង​ខ្ញុំ។  យើង​ខ្ញុំ​សង្ឃឹម​ថា​ អត្ថ​បទ​នេះ​គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ ជួយ​ដល់​លោក​អ្នក ក្នុង​ការ​សិក្សារ នូវ​បច្ចេកវិទ្យាថ្មីៗ និង​ ដឹង​ពី​របៀប​ក្នុង​ការ​តាមឲ្យទាន់​នូវ​បច្ចេកវិទ្យា​ថ្មី។ សូម​អគុណ!

 

 

អត្ថបទ៖ បច្ចេកវិទ្យា

អត្ថដោយ៖ Narith