៥ជំហាន ងាយៗ ដើម្បីដោះ Password WinRAR

បាត់ រឺក៏ភ្លេចលេខកូត (Password) WinRAR របស់អ្នក គឺវាពិតជារឿងដ៏ឈឺក្បាលមួយ។ ព្រោះថា បើឯកសារ នោះមិនសំខាន់ទេ អ្នកក៏ប្រហែលជាមិនចាំបាច់ដាក់ លេខកូត (Password) ដែរ។ ហើយចុះបើភ្លេច រឺក៏បាត់ ធ្វើដូចម្តេចទៅ? វាមិនចប់ទៅហើយទេអ្ហី?

 

5 step to crack winrar pass-01

កុំអាលបារម្ភខ្លាំងពេក វាអាចធ្វើឲ្យមានឥទ្ធិពលមិនដល់សម្រស់របស់អ្នក។ ដោយហេតុថា ថ្ងៃនេះ វីញូ WE NEWS នឹងចែករំលែកចំនេះដឹងងាយៗមួយ នៅក្នុងការដោះស្រាយបញ្ហាខាងលើនេះ ដោយធ្វើតាម ៥ ជំហានងាយៗតែប៉ុណ្ណោះ។

 

ដើម្បីដោះសោរ (លេខកូត Password) WinRAR ពីមុនឡើយគេច្រើនតែប្រើវិធីដោះដោយ Command prompt តែមិនសូវជាមានប្រសិទ្ធភាពទេ គឺវាអាចដោះបានតែលេខកូតងាយៗតែប៉ុណ្ណោះ។ តែអ្វីដែលយើងត្រូវការ គឺអាចដោះបានប្រសើជាងនេះ។

 

ដើម្បីធ្វើការដោះលេខកូត (Password) WinRAR បានសូម ធ្វើតាមជំហានងាយៗដូចខាងក្រោម៖

  1. ទាញយកកម្មវិធី WinRAR Password Genius ដោយចុចនៅត្រង់នេះ រូចធ្វើការដំឡើងវា នៅលើកុំព្យូទ័ររបស់អ្នក។ បន្ទាប់មក​ បន្តជំហាន ទី2

 

  1. ចាប់ផ្តើមដំណើការទាយយកលេខកូត (Password) ដោយជ្រើសរើស (Select) យកឯកសារដែលជាប់លេខកូត ដោយចុច Open (1) បន្ទាប់មកជ្រើសរើសប្រភេទដោះលេខកូត Type of attack (2) ដោយរើសយក ម្តងមួយៗ ដូចជា Brute-Force, Mask, Dictionary និង Smart ដើម្បីទាយប្រភេទលេខកូតដែលជាប់នោះ។

 

 

5 step to crack winrar pass-02

 

  1. ជ្រើសរើសយកវិធី ទាយលេខកូតខាងលើណាមួយសិន រូចចុច Start (3) ដើម្បីចាប់ប្រតិបត្តិការណ៍។ បើវិធីដោះលេខកូតដំបូងមិនជោគជ័យ សូមព្យាយាម ម្តងទៀត ដោយជ្រើសរើសយក វិធីដោះលេខកូត (Type of attack) មួយផ្សេងទៀត រួច Start (3) ម្តងទៀត។ ធ្វើដូចនេះម្តងមួយៗ រហូតបានសម្រេច។

 

5 step to crack winrar pass-03

 

 

  1. បន្ទាប់ពីដំណើរការ កម្មវិធីនេះ (WinRAR Password Genius) ចប់សព្វគ្រប់ អ្នកនឹងទទួលបានលេខកូតដូចរូបខាងក្រោម។

 

  1. បើកឯកសារដែលជាប់លេខកូតរបស់អ្នក រូចវាយបញ្ចូលលេខកូតនោះ។ ឥឡូវនេះអស់កង្វល់ហើយមែនទេ?

 

5 step to crack winrar pass-04

 

សូមបញ្ជាក់បន្តិច៖ កម្មវិធីនេះប្រើសម្រាប់ដោះលេខកូត (Password) WinRAR តែប៉ុណ្ណោះ។ ដើម្បីដោះលេខកូត WinZIP Password អ្នកត្រូវប្រើប្រាស់កម្មវិធី WinZIP Password Genius។

 

តើអ្នកបានធ្វើតាម ការណែនាំខាងលើ បានជោគជ័យដែរ រឺទេ? សូមជួយចែករំលែកចំនេះដឹងនេះ ដល់មិត្តភក្តរបស់អ្នក បើលោកអ្នក គិតថាវាមានប្រយោជន៍។​ សូមជួយប្រាប់យើង ពីលទ្ធផលរបស់អ្នក ក្នុងប្រអប់ Comments ខាងក្រោម។ សូមអរគុណ!

 

ចុចអាន៖ បញ្ជាបិទទូរស័ព្ទ Android ឬ Tablet របស់អ្នកដោយគ្រាន់តែ ផ្ញើរសារ SMS

 

 

ប្រភព៖ FossBytes

អត្ថបទ៖ ចំណេះដឹង បច្ចេកវិទ្យា