ការវិវត្តន៍ជាង ៣០ឆ្នាំ របស់ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ Windows

ក្រុមហ៊ុន Microsoft ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយ។ ក្រុម​ហ៊ុន​មួយ​នេះ​មាន​​ផលិត​ផល​ជាច្រើន ក្នុង​នោះផលិត​ផល​មួយ​ដែល​​ត្រូវ​បាន​គេស្គាល់​យ៉ាង​ទូលំទូលាយ​នោះគឺ Microsoft Windows (ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ Windows) ដែលជាទូទៅគេហៅថា Windows។ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ Windows បានធ្វើកំណែរជាច្រើនជំនាន់ ជា​បន្ត​បន្ទាប់​រហូតមកដល់ពេលសព្វថ្ងៃនេះ។ ចុះតើអ្នកដឹងទេថា ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ Windows ចាប់ផ្តើមករកើតដំបូងនៅឆ្នាំណា? ដោយអ្នកណា? ហើយវាមានផ្ទៃរូបរាងយ៉ាងណានោះ?

 

ខាងក្រោមនេះជាជំនាន់និមួយៗ របស់ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ Windows៖

 

នៅក្នុងឆ្នាំ ១៩៧០ សហស្ថាបនិកពីរូប គឺលោក Paul Allen និងលោក Bill Gates បានបង្កើតក្រុមហ៊ុន​Microsoft ឡើង។ ហើយប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ Windowsដំបូងមានឈ្មោះថា Windows 1.0 ដែលបានបង្កើតឡើង និងបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី ២០ ខែវិច្ឆិការ ឆ្នាំ១៩៨៥។

 

Windows 1.0 desktop
Windows 1.0 desktop

 

ពីរឆ្នាំក្រោមមក គឺនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ១៩៨៧ ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ Windowsជំនាន់ទី២ គឺ Windows 2.0 បានបញ្ចេញឲ្យប្រើប្រាស់ជាមួយនឹងបន្ថែមមុខងារជាច្រើនដូចជា បន្ថែមទំហំផ្ទុកទិន្នន័យ Expanded memory, improved graphics, Control the screen layout និងអាចប្រើ គ្រាប់ចុចកាត់ៗបាន (Keyboard shortcuts) ជាដើម។

 

Windows 2.0 desktop
Windows 2.0 desktop

 

នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ១៩៩០ ក្រុមហ៊ុន Microsoft បានបញ្ចេញជំនាន់ថ្មីរបស់ ប្រព័ន្ធ​ប្រតិ​បត្តិ​ការណ៍​កុំព្យូទ័រ Windows មួយទៀត​គឺ Microsoft Windows 3.0 ដែលអាចលក់បានរហូតដល់ទៅ ១០លាន កម្មវិធី។

 

Windows 3.0 desktop
Windows 3.0 desktop

 

នៅក្នុង ១៩៩៥ ជំនាន់ថ្មីមួយទៀតរបស់​ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ បាន​ដាក់​ឲ្យ​ប្រើប្រាស់​គឺ ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ Windows 95 ដែលវាអាចលក់បានរហូតដល់ ៧​លានកម្មវិធី ក្នុងពេលត្រឹមតែ ៥សប្តាហ៍ដំបូងប៉ុណ្ណោះ។

 

Windows 95 desktop
Windows 95 desktop

 

នៅថ្ងៃ ២៥ មិថុនា ១៩៩៨ ជំនាន់បន្ទាប់របស់ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ Windows បានបញ្ចេញ​ឲ្យប្រើប្រាស់ ដែលមានឈ្មោះថា Windows 98។

 

Windows 98 desktop
Windows 98 desktop

 

ក្នុងឆ្នាំ ២០០១ ជំនាន់បន្ទាប់របស់ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ Windows ដែល​ទទួល​បាន​កេរិ៍​ឈ្មោះ​ល្បីខ្លាំង​មួយ​រយៈ​ដ៏​វែង​ដែរ​នោះគឺ Windows XP ។ ប្រព័ន្ធ​ប្រតិបត្តិការណ៍មួយនេះត្រូវបាន ធ្វើ​កំនែរ​ឲ្យ​បាន​ល្អជា​ង​ជា​ច្រើន​ចំនុច និងវាអាចលក់បានរហូតដល់ទៅ ១ពាន់លាន ទូទាំងពិភពលោក។

 

Windows XP desktop
Windows XP desktop

 

ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ Windows Vista បានបញ្ចេញឲ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០០៦ ជាមួយនឹងពាក្យថា Smart on Security។

 

Windows Vista Desktop
Windows Vista Desktop

 

ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ របស់ Microsoft Windows មួយទៀតដែលបានទទួលការគាំទ្ររមិនចាញ់ជំនាន់ចាស់ដែលល្បីដែរនោះគឺ ប្រព័ន្ធប្រតិបត្តិការណ៍ Windows 7 ដែលបានបញ្ចេញឲ្យប្រើប្រាស់ នៅឆ្នាំ ២០០៩។

 

Windows 7 desktop
Windows 7 desktop

 

នៅក្នុងឆ្នាំ ២០១២ ជំនាន់ថ្មីមួយទៀត ដែលបានធ្វើកំនែរមិនធម្មតាដែរនោះគឺ Windows 8 និង នៅឆ្នាំ ២០១៣ កំនែរមួយទៀតរបស់ ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ Windows គឺ Windows 8.1។

 

Windows 8 & Windows 8.1 Desktop
Windows 8 & Windows 8.1 Desktop

 

នៅក្នុងដើមឆ្នាំ ២០១៥នេះ ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រ Windows ដ៏ថ្មីស្រឡាងមួយ បាន​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​សាកល្បង ជាមួយមុខងារពិសេសៗជាងច្រើន។

 

Windows 10
Windows 10

 

អត្ថបទ៖ បច្ចេកវិទ្យា