មុននេះបន្តិច Apple បានបង្ហាញ iPhone 7 ពិតជាអស្ចារ្យណាស់!

ការទទឹងរង់ចាំ របស់លោកអ្នក ដែលអ្នកគាំទ្រ និង ចូលចិត្តប្រើផលិតផល របស់ APPLE ពេលនេះបានប្រកាសជាផ្លូវការហើយ។

 

អ្វីដែលលោកអ្នកចង់ដឹងបំផុតនោះ គឺ ជំនាន់ចុងក្រោយបំផុតរបស់ iPhone ថាតើ iPhone ជំនាន់ក្រោយនេះមានឈ្មោះអ្វី? គ្មានអ្វីជាមន្ទិលទៀតឡើយ គឺ iPhone 7 និង iPhone 7 Plus។

 

iphone 7 color released

 

មានអ្វី លក្ខណៈពិសេស និង អស្ចារ្យអ្វីខ្លះ iPhone ជំនាន់ក្រោយនេះ? មានពិតជាមាន ហើយរឹតតែអស្ចារ្យ ដែលសឹងតែអ្នកនឹកស្មានមិនដល់។ ដូចជា៖

 

  • មានប្រព័ន្ធការពារ ការជ្រាបទឹក និង​ធូលី
  • មានទំហំផ្ទុកទិន្នន័យ Memory រហូតដល់ 256 GB ដែលវាមិនធ្លាប់មានឡើយពីមុនមក។
  • រុនដោតកាស គឺមិនមានទៀតទេ សម្រាប់ iPhone ជំនាន់ក្រោយនេះ
  • ចំពោះប៊ូតុង Home (Home Button) មានលក្ខណៈថ្មី ដោយមិនចាំបាច់ប្រើកំលាំងដូចមុនឡើយ គឺគ្រាន់តែប៉ះពីលើតែប៉ុណ្ណោះ
  • ចំពោះ Camera វិញ សម្រាប់ iPhone 7 មានCamera ទំហំ 12MP camera with f/1.8 aperture ភ្ជាប់ជាមួយនឹង Len ដែលមានរហូតដល់ទៅ ៦ ជាន់ និង មានគ្រាប់ Flash សម្រាប់ថតពេលងងឹត រហូតដល់ទៅ ៤គ្រាប់។ ចំពោះ Camera មុខវិញ មានទំហំរហូតដល់ 7MP ដែលអាចថតជាវីឌីអូ រហូតដល់កម្រិត HD។
  • អ្វីដែលខុសប្លែងខ្លាំងនោះ ចំពោះ iPhone 7 Plus គឺបានបំពាក់មកនូវ Camera ភ្លោះ (Dual Camera System) ដែលអាចថត រូបភាពដូចជា Camera អាជីពបាន។
  • និង​ លក្ខណៈពិសេសៗ ជាច្រើនទៀត។

 

ចុះតើតំលៃ វាយ៉ាងណាដែរ? ហើយតើអ្នកអាចរកទិញបាន នៅពេលណា?

 

កុំបារម្ភមិនយូរទេ លោកអ្នកអាចកត់ទុកបាន (Pre-Order) ចាប់ពេលពីនេះតទៅបាន ក្នុង តំលៃចាប់ពី $649 សម្រាប់  iPhone 7 និង  $769 សម្រាប់ iPhone 7 Plus សម្រាប់ទីផ្សារបរទេសប៉ុណ្ណោះ។

 

 

អត្ថបទ៖ បច្ចេកវិទ្យាថ្មី