អស្ចារ្យណាស់! ក្រុមបាល់ទាត់ U-15 កម្ពុជា បំបាក់ U-15 ម៉ាឡេស៊ី ២៧-០ រសៀលនេះនៅទឹកដីចិន

អស្ចារ្យណាស់! ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា (U-15) បានបំបាក់ U-15 Cempaka International School របស់ម៉ាឡេស៊ី យ៉ាងចាស់ដៃដោយលទ្ធផលបច្ចេកទេស ២៧-០ នៃការប្រកួតពានរង្វាន់ The Belt and Road Initiative U-15 Boys Football Tournament នៅចិននាពេលរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នេះ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ឲ្យដឹងថា នេះជាជ័យជំនះទីរបស់ U-15 កម្ពុជាក្រៅទឹកដី ក្នុងការចូលរួមប្រកួតពានខាងលើ បន្ទាប់យកឈ្នះក្រុម China Jianyin School របស់ម្ចាស់ផ្ទះចិន ដោយលទ្ធផល ៣-០ ព្រឹកមិញនេះដែរ។

 

លទ្ធផលទាំងពីរប្រគួតខាងលើនេះ ពិតជាធ្វើឲ្យ អ្នកគ្រាំទ្ររបាល់ទាល់ជាតិខ្មែរ សប្បាយចិត្តយ៉ាងក្រៃលែង។

 

u-15-cam-ffc-1 u-15-cam-ffc-4 u-15-cam-ffc-3 u-15-cam-ffc-2

 

អត្ថបទ៖ ជីវិត និង កម្សាន្ត

ប្រភព៖ Facebook របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា