ផលិតកម្ម ថោន បង្ហាញបទ Original របស់ខ្លួនជិត ៣០០ បទដើម្បី…

នាមួយរយៈពេល ចុងក្រោយនេះ ការផលិតបទចម្រៀងមិនចំឡងពីគេ (Original Song) ត្រូវបានទទួលការគាំទ្រ និង​អបអសាទ័រជាខ្លាំង ពីសំណាក់ប្រិយមិត្ត មិត្តអ្នកស្តាប់ ដែលវា បានបង្ហាញឲ្យឃើញថា សិល្បៈចម្រៀងសម័យរបស់ប្រទេស​កម្ពុជា យើងមានការរីកចម្រើន គួរឲ្យកត់សំគាល់ និង​ជាមោទនភាពជាតិរបស់យើងដូចគ្នាដែរ។

 

តែយ៉ាងណាម៉ិញ បទចម្រៀងមួយចំនួន នាពេលថ្មីៗនេះ ហាក់នៅចម្លងបរទេសនៅឡើយ ដូចជាបទ “ទាល់តែយូ​ទើបស៊ីអូនបាន ច្រៀងដោយ ម៉ាលីស” “ស៊ីបានចេះតែស៊ីទៅ ច្រៀងដោយ កែវ វាសនា” និងបទ៖ “បាត់បងដូចបាត់​ Hotdog របស់ កញ្ញា ម៉ាថា” ជាដើម ត្រូវបានទស្សិកជនជាដើម រិះគន់យ៉ាងចាស់ដៃ ជាពិសេសនៅក្នុង បណ្តាញទំនាក់ទំនងសង្គម Facebook។

 

ក្រោយពី មានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ ទស្សនិកជន ពាក់ព័ន្ធទៅនឹងការរិះគន់ បទចម្រៀងមួយបទរបស់ខ្លួន គឺបទ “ស៊ីបានចេះតែស៊ីទៅ របស់លោក កែវ វាសនា និពន្ធដោយលោក ងួន សុបិន្ត” ថាជាបទចម្លង ពីបរទេសនោះ ផលិតកម្មថោន បានបង្ហាញចេញ នូវតារាឈ្មោះ បទចម្រៀង ដែលជាស្នាដៃនិពន្ធថ្មី ទាំងស្រុង (Original Song) របស់ខ្លួន ដែលបានផលិត នាពេលកន្លងមក នៅក្នុងគណនីហ្វេសប៊ុក(Facebook) ជាផ្លូវការរបស់ ផលិតកម្មថោន មានចំនួន ២៦៥ បទ។

 

ការបង្ហាញចេញនេះ គឺប្រហែលជាចង់បញ្ជាក់ថា ផលិតកម្មខ្លួន គឺបាននឹងកំពុងតែព្យាយាម ផលិតនូវអ្វីដែលជា របស់ខ្លួន ជាច្រើនមកហើយដែរ និង ត្រូវការកំលាំងចិត្ត និងការគាំទ្របន្ថែមទៀត ពីសំណាក់ទស្សនិកជន ដើម្បីឲ្យមានលទ្ធភាពកាន់តែច្រើន នៅក្នុងការផលិតបទចម្រៀងថ្មីទាំងស្រុង (Original Song) ឲ្យបានកាន់តែច្រើន ប្រាប់ទស្សិកជន និងជាមោទនភាពជាតិផងដែរ។

 

Town Original Song List-p1

 

Town Original Song List-p2

Town Original Song List-p3

Town Original Song List-p4

Town Original Song List-p5

 

 

អត្ថបទ៖ សង្គម កម្សាន្ត