នាយ ក្រឹម ចូលប្រឡងកម្មវិធី Cambodian Idol?

កម្មវិធី Cambodian Idol គឺជាកម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក ដ៏ល្បីល្បាញមួយ ដែលបង្កើតឡើងដំបូងនៅ ហសរដ្ឋអាមេរិចនៅឆ្នាំ ២០០២ ដែលមកដល់ពេលនេះ ឈានដល់រដូវកាលទី ១៥ ហើយនៅហសរដ្ឋអាមេរិច។ មានបេក្ខជន ជាច្រើនទទួលបានភាព ល្បីល្បាញដោយសារកម្មវិធីមួយនេះ។

 

ប្រទេសកម្ពុជាយើងក៏មិនអន់ដែរ គឺកម្មវិធីដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោកនេះ ក៏មានវត្តមានដែរ ដែលទូរទស្សហង្សមាស និង ផលិកកម្មហង្សមាស ជាអ្នកទទួលបានសិទ្ធផលិតកម្មវិធីនេះផ្តាច់មុខ។

 

2016-08-28 20-24-07_7

 

មកដល់ពេញនេះ គឺកម្មវិធីនេះ ឈានដល់រដូវកាលទី២ ហើយ មិនខុសពីប្រទេសផ្សេងៗទៀត មានបេក្ខជនជាច្រើន ទទួលបានភាព ល្បីល្បាញដោយ សារការចូលប្រឡងប្រជែងក្នុងកម្មវិធីនេះ។

 

ចុះតើរដូវកាលទី២នេះ តារាកំប្លែងជើងចាស់ ដែលមានប្រជាប្រិយភាពខ្លាំង នាយ ក្រឹម ចូលប្រឡងប្រជែង កម្មវិធីនេះ មែនដែរ រឺទេ?

 

2016-08-28 20-24-07_8 2016-08-28 20-24-07_2

 

កាលពីយប់ម៉ិច មានទស្សនិកជនជាច្រើន មិនដឹកស្មានដល់ និងក៏អស់សំណើចផងដែរ ដោយសារភាពក្រមិចក្រមើមរបស់គាត់ និង ការតវ៉ាឥល្ហែ ពេលដែលគណកម្មការទាំង៤ មិនពេញចិត្តគាត់។ តែយ៉ាងណាក្តី លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម មានវត្តមាន នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពីភាពលោកនេះ គឺគាត់គ្រាន់តែជាបេក្ខជន តារាកិត្តិយស តែប៉ុណ្ណោះ។

 

ខាងក្រោមនេះ នេះជា វីឌីអូ ការចូលប្រឡងរបស់គាត់កាលពីយប់ម៉ិញ៖

 

 

 

អត្ថបទ៖ ជីវិតសង្គម និង កម្សាន្ត