ស្នេហាប្ដូរផ្ដាច់ ដាលី និង ប៉ែន ចំរ៉ុង ចាប់ផ្តើមដោយឈឺចាប់ បញ្ចប់ទៅវិញ ដោយភាពរីករាយ និង បទពិសោធន៍ជីវិត

រឿងរ៉ាវស្នេហា សិល្បៈករ សិល្បៈការីមួយគូ ស្រឡាញ់គ្នាប្ដូរផ្ដាច់ ប្តូរចិត្តនឹងកាយ ហាក់ដូចជាក្នុងភាពយន្ត តួប្រុសហ៊ានលះបង់ សឹងតែអ្វីៗគ្រប់បែបយ៉ាង ឲ្យតែមានវាសនា អាចនៅក្បែព្រះនាងម្ចាស់ក្នុងឌួងចិត្តរបស់គេ រីឯតួស្រី សុខចិត្តឧបក្រសោបទុក្ខវេទនាក្នុងចិត្ត ព្រោះថា ដាច់ខាតត្រូវជ្រើសរើសយកមួយ ក្នុងចំណោម សង្សារបន្តូលចិត្ត និង ឳពុកដែលជាអ្នកមានគុណ និង ជាមនុស្សដែលស្រឡាញ់ខ្លួនស្ទើរស្មើកែវភ្នែករបស់គាត់។ ស្តាប់ឮហើយ បើអ្នកជាតួអង្គ ក្នុងរឿងនេះ អ្នកក៏ពិបាកនឹងសម្រេចចិត្តដូចគ្នាដែរ។

ដោយចិត្តស្រឡាញ់ខ្នាញ់ពេញបេះដូង អន្ទងចិត្តតួអង្គស្រី សុខចិត្តជ្រើសរើសសង្សារបណ្តូលចិត្ត លាចាកទ្រនំដ៏សែកកក់ក្តៅ ទៅរស់នៅជាមួយបុរសជាសង្សារ រៀបការក្រៅប្រពៃណី។ វាមិនខុសទេ មនុស្សគ្រប់រូបមានសិទ្ធ នៅក្នុងការជ្រើស និង ធ្វើអ្វីៗបានគ្រប់យ៉ាងឲ្យតែនៅក្នុងរង្វង់ច្បាប់។

 

Ben Chomrong ft Sovalida sweat time
លោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស កាលនៅផ្អែមល្ហែមនឹងគ្នា

 

ក្រោយពីបាន ឆ្លងកាត់រឿងរ៉ាវ និង ឧបសគ្គ ជាច្រើនជាមួយគ្នាកន្លងមក គូស្នេហ៍មួយគូនេះហាក់បានរស់នៅជាមួយគ្នា យ៉ាងមានសុភមង្គល ជារឿយៗ គេតែងតែឃើញ បង្ហោះរូបភាព និង វីឌីអូ ផ្អែមល្ហែមជាច្រើន បន្តបន្ទាប់នៅក្នុង បណ្តាញសង្គម ដែលហាក់ធ្វើឲ្យមនុស្ស ដែលមានវិបត្តិ ជួបបញ្ហាស្រដៀងគ្នាចង់យកគំរូតាម។

 

មិនបានប៉ុន្នាន ស្នេហាដែលផ្អែមល្ហែម សឹងធ្វើឲ្យមនុស្សគ្រប់គ្នាច្រណែននេះ ហាក់រសាត់បាត់ បន្តិចម្តងៗ ជំនួសវិញ ដោយភាពរកាំរកូស រហូតឈានដល់ បណ្តឹងលែងលះនៅតុលាការ ដែលនេះ ហាក់ធ្វើឲ្យ មហាជនដែល តែងតែ​ចុច Like និង Share ពីការជំនះរាល់ឧបសគ្គ​តាំងពីចាប់ផ្តើមស្នេហ៍គ្រាដំបូង រហូតបានក្លាយជាគូ ហាក់នឹកស្មានមិនដល់។ តែណាស់ហើយ ចង្កៀងផ្ទះណា ភ្លឺផ្ទះហ្នឹង យើងមិនមែនសមីខ្លួនគេ យើងពិតជា ពិបាកនឹងយល់ណាស់ ហើយក៏ពុំគួរចង់ដឹងរឿងផ្ទាល់ខ្លួន របស់គេដែរ។

 

 

ក្រោយពីឆ្លងកាត់ការសម្រុះសម្រួល ពីខាងតុលាការជាច្រើនលើក តែមើលនៅប្តីប្រពន្ធមួយគូនេះ ពិតជាមិនអាចត្រឡប់មកដូចដើមវិញបានឡើយ តុលាការក៏បានសម្រេចចេញសាលក្រម ដូចដែលអ្វីដែលគេចង់បាន ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៦ កន្លង​ទៅថ្មីៗនេះ។

 

wn-en-sovanlida-conf-25-07-2016
អ្នកនាង ភិន សុដាលីស នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦នេះ ពេលកំពុង ធ្វើសន្និសីទកាសែត

 

អ្នកនាង ភិន សុដាលីស នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកសន្និសីទកាសែតមួយ ទាក់ទងទៅនឹងការលែងលះនេះ ជាមួយនឹងទឹកមុខដ៏សប្បាយរីកដែលហាក់បង្ហាញថា ខ្លួននាងបានសម្រេចចិត្តត្រូវនៅពេលនេះ។

 

នៅក្នុង សន្និសីទដែលបានធ្វើឡើង នៅថ្ងៃនេះដែរ ដាលីស ក៏មានបំណងសុំទោសឪពុករបស់នាង ក្រុមគ្រួសារ និងដល់ មហាជនទូទៅ ដែលនាងបានសម្រេចចិត្តដើរខុសផ្លូវ នាពេលកន្លងមក ដោយនាងបានដឹងពីកំហុសខ្លួនឯង ហើយក៏ស​ម្រេចចិត្តត្រឡប់មក​រស់នៅក្នុងផ្ទះវិញ ជាមួយគ្រួសារ ហើយនាងក៏បាន បញ្ជាក់ផងដែរថា នេះចាត់ទុកជាបទពីសោធន៍ជីវិតមួយសម្រាប់នាង។

 

 

អត្ថបទ៖ ជីវិត និង កម្សាន្ត