ម្ចាស់ចិត្តទូលាយ ទិញ iPhone 7 ៨គ្រឿង ឲ្យឆ្កែខាំលេង

iPhone 7 ដែលទើបតែដាក់លក់ នៅប្រទេសចិន ថ្មីៗនេះ ដែលមាន តម្លៃ​ប្រមាណ ៦៩៨៨ យាន់​ (១០៤៥ ដុល្លារ​) ក្នុងមួយគ្រឿងនោះ ត្រូវបានបុរសម្នាក់ ទិញឲ្យសត្វចិញ្ចឹមរបស់គាត់ ខាំលេង ចំនួន ៨គ្រឿង។

 

ឆ្កែដ៏មានសំណាងនោះ ត្រូវបានគេស្គាល់នៅក្នង បណ្តាញសង្គមចិត្ត មានឈ្មោះថា កូកូ ដែលជាប្រភេទ ពូជ​ឆ្កែ​ប៊ែក​ហ្សែល​ អាច​ជាឆ្កែ​ទម្រើស​បំផុត​ក្នុង​លោក។

 

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ឈ្មោះ Zha lao Ban បាន​សរសេរថា៖ «ខ្ញុំរស់​មិន​ស្មើ​នឹង​សត្វ​ឆ្កែ​មួយ​ផង»។ ដោយសារតែឆ្កែនេះ វាមានសំណាងជាងគាត់។

 

គួរបញ្ចាក់ផងដែរថា ម្ចាស់របស់ឆ្កែ ដ៏មានសំណាងនេះ មានឈ្មោះថា លោក វ៉ាង ស៊ីខុង អាយុ ២៨ ឆ្នាំ បាន​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យា​ល័យ​ វីន​ឆេស្ទើរ ខូលឡិច​ និង​មាន​ទ្រព្យ​ ៥៦០ លាន​ដុល្លារ និង កូន​មហា​សេដ្ឋកិច្ច​ចិន វ៉ាង​ ជៀន​លីន មាន​ទ្រព្យ​ ៣០ ពាន់​លាន​ដុល្លារ។ នេះ​យោង​តាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​ចិន។

 

pooch_Wang_Sicong_the_son_of_China_s_riche1pooch_Wang_Sicong_the_son_of_China_s_richepooch_Wang_Sicong_the_son_of_China_s_riche3pooch_Wang_Sicong_the_son_of_China_s_riche4

 

 

អត្ថបទ៖ ព័ត៌មាន ជីវិតកម្សាន្ត