បទ «ទីនេះមានមនុស្សខូចចិត្ត» ល្បីខ្លាំង ចុះតើនរណាជាតួឯកស្រីក្នុង MV នេះ? (មាន Video)

បទចម្រៀង មួយបទ ដែលល្បីខ្លាំង ជាពិសេសនៅក្នុង បណ្តាញសង្គម Facebook ដោយមានមនុស្សជាច្រើន Cover នោះ ពេលនេះចេញជា Official MV Teaser ហើយ។  បទ៖ “ទីនេះមានមនុស្សខូចចិត្ត” របស់ ADDA ទទួលបានការគាំទ្រយ៉ាងច្រើន​លើស​លុប ដោយសារបទនេះជាបទ ចម្រៀងនិពន្ធថ្មី សុទ្ធសាទ ទាំងបទភ្លេង និង ទំនុកច្រៀង (Khmer Original Song) បន្ថែមលើនេះទៀត គឺបទចម្រៀងមួយបទនេះ ហាក់ត្រូវសាច់រឿង យុវវ័យ នៅក្នុងបណ្តាញ សង្គម Facebook ធ្វើឲ្យមានការចែករំលែក តៗគ្នា បន្តបន្ទាប់។

 

3
រូបភាព ក្នុងការសម្លែងបទចម្រៀងនេះ

 

ម្សិលម៉ិញនេះ បទចម្រៀង “ទីនេះមានមនុស្សខូចចិត្ត” បានបញ្ចេញ វីឌីអូ ចម្រៀងផ្លូវការខ្លី របស់ខ្លួន ជាមួយនឹងតារា ជាតួឯកស្រីក្នុង MV នេះ គឺ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលកញ្ញា ជាតារាសម្តែងម្នាក់ ពោរពេញទៅដោយ ទេពកោសល្យ និង ភាពក្រមិចក្រមើម តែនៅក្នុងMV នេះកញ្ញា បានដើរតួជាមនុស្សខូចចិត្ត ដែលធ្វើអោយសាច់រឿង នៅក្នុង បទចម្រៀងមួយនេះកាន់តែ អន្លង់អន្លោច និង ទាក់ទាញការចាប់អារម្មណ៍បំផុត។

 

1

2

4

 

 

អត្ថបទ៖ ជីវិត និង កម្សាន្ត