ទស្សនិកជន ទប់ទឹកភ្នែកមិនជាប់ ដោយសារ ២ នាក់បងប្អូន ជីវិតកំសត់ ហើយច្រៀងបទកំសត់

កាលពីយប់មិញនេះ គឺជាថ្ងៃដំបូង និង សប្តាហ៍ដំបូង នៃ កម្មវិធី ប្រកួតប្រជែងចម្រៀង លំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះថា Cambodian Idol ដែលជា រដូវកាលទី២ វគ្គ Judge Audition សប្តាហ៍ ទី១ ដោយមានបេក្ខជនបេក្ខនារី ជាច្រើនអ្នក បានចូលរួម ក្នុងវគ្គជំរុះនេះ ដែលសុទ្ធសឹងតែជាបេក្ខជនសំលេងល្អ។

 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ២នាក់បងប្អូន ម្នាក់ឈ្មោះ នាង ប្រាក់សុគន្ធ អាយុ២១ឆ្នាំ ជាបងប្រុស របស់ នាង គន្ធា អាយុ១៦ឆ្នាំ ស្រុកកំណើត នៅខេត្តបាត់ដំបង ស្រុកសំឡូត ហើយបេក្ខជនបើកឆាកដំបូងគេនេះ គឺប្លែកខុសបេក្ខជនដទៃបន្តិចត្រង់ថាគាត់ ឡើងមកប្រលង ម្តង ទាំង ២នាក់ បងប្អូន។ សំរាប់ បេក្ខជន ប្រាក់ សុគន្ធ បានលើកយកបទ “មហាឈឺ” គាត់ស្រែក បទនេះបានយ៉ាងល្អ តែហាក់នៅស្ទើរបន្តិច នេះបើតាម ការយល់ឃើញ របស់គណៈកម្មការ ទាំង៤ តែចំណែកឯប្អូនស្រី គន្ធា វិញបានលើកយកបទ “ម៉ែ” មកបកស្រាយ គឺហាក់ដូចជា បកស្រាយ ពីជីវិត រស់នៅ របស់ខ្លួនឯង ដូច្នេះដែរ ដោយរូបកញ្ញា ជាក្មេងស្រីម្នាក់ ដែលត្រូវរស់នៅម្នាក់ឯង ក្រោមដំបូលផ្ទះដែលគ្មានម្តាយឪពុក ដូចគេ។

 

ចុចមើល៖ នាយ ក្រឹម ចូលប្រឡងកម្មវិធី Cambodian Idol ?

 

Cambodian Idol - Judge Audition - Week 1_60 Cambodian Idol - Judge Audition - Week 1_28 Cambodian Idol - Judge Audition - Week 1 _12

 

ភាពកំសត់សង្រេង នៃបទចម្រៀង រួមជាមួយនឹង ជីវិតពិត បូកផ្សំនឹងសំលេងដ៏ពិរោះ របស់ប្អូនស្រី បេក្ខនារីម្នាក់នេះ គឺកាន់តែធ្វើអោយ​ នាងច្រៀងបទមួយនេះ កាន់តែល្អ ល្អដល់ថ្នាក់ធ្វើអោយ គណៈកម្មាធិការទាំង៤ និង ទស្សនិជនជាច្រើនទប់ទឹកភ្នែកមិនបាន ព្រោះសំលេង និង សាច់រឿង បានចាក់ដល់បេះដូង អ្នកស្តាប់តែម្តង។

 

លោកអ្នក គិតថា និយាយដូច រឿងនិទានមែនទេ? ចង់ដឹងថា យ៉ាងណានោះ តោះ! ទស្សនាទាំងអស់គ្នា៖

 

 

 

អត្ថបទ៖ ជីវិតសង្គម និង កម្សាន្ត