ឱកាស ១០៥ កន្លែង ក្លាយជាមន្ត្រីរាជការ ក្របខ័ណ្ឌ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសមន្ត្រីរាជការ និងសិស្ស-និស្សិត ឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ ឆ្នាំ២០១៦។

 

ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ សិស្ស-និស្សិត មន្ត្ររាជការ ( ក្របខ័ណ្ឌ ខ និង គ) បុគ្គលិកអង្គការ ក្រុមហ៊ុន ឲ្្យបានជ្រាបថា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំ ២០១៦នេះ ត្រូវការជ្រើសរើស មន្ត្រីរាជការ ក្របខ័ណ្ឌបច្ចេកទេសជាន់ខ្ពស់ (ប្រភេទ ក្របខ័ណ្ឌ “ក”) ចំនួន ១០៥ កន្លែង ដោយ បែងចែកទៅតាម អង្គភាព ទីស្តីការក្រសួង និង មន្ទីរាជធានី-ខេត្ត នានា។

 

ចុចមើល៖ ជ្រើសរើសមន្ត្រី ចំនួន ២៣៩ កន្លែង ពីអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌

 

កាលបរិច្ឆេទ ផ្តល់ពាក្យ-ទទួលពាក្យ និង ឈប់ទទួលពាក្យ

  • កាលបរិច្ឆេទផ្តល់ និង ទទួលពាក្យ៖ ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ នៅរាងរាល់ម៉ោងធ្វើការ
  • កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ៥:០០ នាទីល្ងាច

 

ទីកន្លែង ផ្តល់ពាក្យ និង ទទួលពាក្យ

  • សម្រាប់ទីស្តីការក្រសួង៖ អាចទំនាក់ទំនងបាននៅ នាយកដ្ឋានរដ្ឋបាល និង បុគ្គលិក អាសយដ្ឋាន អគារលេខ៣ មហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកល្អកពី ខណ្ឌទួលគោក រឺក៏អាចទាក់ទងតាមរយៈ ទូរស័ព្ទលេខ ០២៣ ៨៨៤ ៣៧៥។
  • សម្រាប់គ្រប់មន្ទីរ រាជធានី-ខេត្ត៖ អាចទាក់ទងបាននៅ មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្តនោះ។

 

ចុចមើល៖ ក្រសួងសុខាភិបាល ប្រកាស​ ប្រឡងជ្រើសរើសមន្ត្រី​ក្រប​ខណ្ឌ ចំនួន ៧៦៨នាក់

 

ចំពោះបេក្ខជន ដែលមានចំណាប់អារម្មណ៌ ចង់ដឹងព័ត៌មានបន្ថែម ទាក់ទងទៅនឹង លក្ខខណ្ឌ និង ព័ត៌មានផ្សេងៗទៀត នៃការប្រឡងប្រជែងជ្រើសរើសនេះ សូមអានលំអិត សេចក្តីជូនដំណឹង ខាងក្រោមនេះ។ សូមអរគុណ!

 

mlvt-job-ann-27-07-2016-p1

mlvt-job-ann-27-07-2016-p2

 

mlvt-job-ann-27-07-2016-pg3

លោកអ្នកក៏អាចទាញយក សេចក្តីជូនដំណឹងនេះ ជា PDF ផងដែរ ដោយ សូមចុចត្រង់នេះ ដើម្បីទាញយកសេចក្តីជូនដំណឹងនេះ។

 

ចុចមើល៖ ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម ៨៨០ នាក់ សម្រាប់ ឆ្នាំ ២០១៦

 

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ឱកាសការងារ