ជ្រើសរើសមន្រ្តីឥណទាន ១០០នាក់ សហគ្រិនភាពម៉ាយក្រូហ្វាយនែន ភីអិលស៊ី

ពត៌មានការងារពី សហគ្រិនភាព

 

 • មុខតំណែង ៖ មន្រ្តីឥណទាន
 • ចំនួនដែលត្រូវជ្រើសរើស១០០ នាក់
 • ទីតាំងការងារ ៖ កំពង់ចាម, កំពត, ព្រៃវែង, បាត់ដំបង, សៀមរាប, ស្វាយរៀង, កណ្ដាល កំពង់ឆ្នាំង, បន្ទាយមានជ័យ, ក្រចេះ និងខេត្តក្រុងផ្សេងៗទៀត

 

ពណ៌នាអំពីការងារ

 • ទទួលខុសត្រូវទៅលើការផ្សព្វផ្សាយឥណទាន និងការប្រើប្រាស់ឥណទានដល់អតិថិជនអោយបានទូលំទូលាយនៅតាមមូលដ្ឋាន ឬតំបន់ដែលត្រូវទទួលខុសត្រូវ ព្រមទាំងបង្កើតទំនាក់ទំនងល្អជាមួយនិងអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ
 • ចុះជួបផ្ទាល់ជាមួយនិងអតិថិជន ដើម្បីធ្វើការប្រមួលពត៌មានផ្សេងពាក់ព័ន្ធនិងអតិថិជន ដែលរួមមាន ស្ថានភាពអាជីវកម្ម ប្រវត្តិនៃការប្រើប្រាស់ឥណទាន អាកប្បកិរិយាជាដើម ដើម្បីធ្វើអោយមានភាពច្បាស់លាស់ក្នុងការបញ្ចេញឥណទានរបស់អង្គភាពមានប្រសិទ្ធភាព និងជៀសវាងបញ្ហាផ្សេងៗ
 • ធ្វើការដោះស្រាយរាល់បញ្ហាឥណទានទាំងឡាយដែលមានភាពយឺតយ៉ាវ និងហនីភ័យនានាដែលអាចកើតមាន ប្រកបដោយទំនួលខុសត្រូវ ក្រមសិលធម៌និងវិជ្ជាជីវៈ
 • រៀបចំរបាយការនានាដែលពាក់ព័ន្ធទៅនិងប្រតិបត្តការ ឬសកម្មភាពផ្សេងដែលរួមមាន សំណើរឥណទានរបស់អតិថិជន ឥណទានដែលយឺតយ៉ាវ និងបញ្ហានានា ទៅកាន់អ្នកគ្រប់គ្រងផ្ទាល់ដើម្បីលើកមកពិភាក្សា និងស្វែងរកដំណោះស្រាយ

 

លក្ខណៈសម្បត្តិដែលត្រូវមាន

 • ជានិស្សិតដែលកំពុងតែសិក្សានៅសកលវិទ្យាល័យ ឬសិស្សដែលមានសញ្ញាប័ត្របាក់ឌុបក៏អាចដាក់ពាក្យបានដែរ
 • បេក្ខជនដែលនៅតាមបណ្តាខេត្តឆ្ងាយៗត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ និងទទួលបានអត្ថប្រយោជន៍បន្ថែមសំរាប់ការរស់នៅយ៉ាងសមរម្យ
 • មានរូបសម្បត្តិសមរម្យ ស្មោះត្រង់ រួសរាយ មានស្មារតីទំនួលខុសត្រូវខ្ពស់ទៅលើការងារ និងអាចធ្វើការជាក្រុមបាន
 • អាចអាននិងសរសេរអ្នកអក្សរខ្មែរបានល្អ និងមានសមត្ថភាពក្នុងការបត់បែនទៅគ្រប់ស្ថានភាព
 • អាចប្រើប្រាស់កុំព្យូរទ័របានខ្លះរឹតតែប្រសើរ

 

របៀបដាក់ពាក្យ

 • បេក្ខជន/បេក្ខនារីអាចដាក់ពាក្យបានតាមរយៈសាខាដែលនៅជិត ដោយភ្ជាប់មកជាមួយប្រវត្តិ រូបសង្ខេប និងឯកសារពាក់ព័ន្ធនានា
 • បេក្ខជន/បេក្ខនារីអាចដាក់ពាក្យបានតាមរយៈ អ៊ីម៉ែល pich@sahakrinpheap.com.khrecruitment@sahakrinpheap.com.kh

 

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ