គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ជ្រើសរើសបុគ្គលិក ១១៧ នាក់ – Updated

សេចក្តីជូនដំណឹង៖

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ១១៧ នាក់ ដើម្បីបម្រើការងារជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ នេះដូចខាងក្រោម៖

 

nek

  • សូមចុច លើនាយកដ្ឋាននិមួយៗខាងលើ ដើម្បីមើលលំអិត ពីមុខដំណែងនិមួយៗ និងលក្ខខ័ណ្ឌ នៃការជ្រើសរើស ជាមួយនឹងអត្ថប្រយោជន៍ដែលនឹងត្រូវផ្ដល់ជូន ចំពោះមុខដំណែងនិមួយៗ។

 

  • កាលបរិច្ឆេទចាប់ផ្តើមចែកជូនពាក្យ និងទទួលពាក្យសុំប្រឡង៖ ចាប់ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ (វេលាម៉ោង ៧:០០ព្រឹក តទៅ)
  • កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ (វេលាម៉ោង ១៧:៣០ នាទីល្ងាច)

 

បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានបំណងដាក់ពាក្យសុំប្រឡងចូលបម្រើការងារ សូមអញ្ជើញមកទាក់ទងដាក់ពាក្យប្រឡង នៅទីស្ដីការ គ.ជ.ប ដែលមានទីតាំង ស្ថិតនៅក្នុងក្រសួងមហាផ្ទៃ អាគារ H (ខាងជើង) នៅរាងរាល់ម៉ោងធ្វើការ។ បញ្ជាក់៖ ពាក្យសុំបម្រើការងារមានចែកជូនដោយឥតគិតថ្លៃ។

 

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ