សេចក្តីជូនដំណឹង៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ១១៧ នាក់ ដើម្បីបម្រើការងារជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ នេះដូចខាងក្រោម៖
- នាយកដ្ឋានរដ្ឋបាល ចំនួន ០៣ នាក់
- នាយកដ្ឋានប្រតិបត្តិការ ចំនួន ១០ នាក់
- នាយកដ្ឋានគ្រប់គ្រងនិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ចំនួន ៤៦ នាក់
- នាយកដ្ឋានបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត ចំនួន ២៧ នាក់
- នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ចំនួន ២១ នាក់
- នាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន ១០ នាក់
កាលបរិច្ឆេទចាប់ផ្តើមចែកជូនពាក្យ និងទទួលពាក្យសុំប្រឡង៖ ចាប់ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ (វេលាម៉ោង ៧:០០ព្រឹក តទៅ)
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ (វេលាម៉ោង ១៧:៣០ នាទីល្ងាច)
បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានបំណងដាក់ពាក្យសុំប្រឡងចូលបម្រើការងារ សូមអញ្ជើញមកទាក់ទងដាក់ពាក្យប្រឡង នៅទីស្ដីការ គ.ជ.ប ដែលមានទីតាំង ស្ថិតនៅក្នុងក្រសួងមហាផ្ទៃ អាគារ H (ខាងជើង) នៅរាងរាល់ម៉ោងធ្វើការ។ បញ្ជាក់៖ ពាក្យសុំបម្រើការងារមានចែកជូនដោយឥតគិតថ្លៃ។ ចំពោះលក្ខខ័ណ្ឌនៃការជ្រើសរើស នឹងជម្រាបជូនជាក្រោយ។
អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ