ឱកាសការងារ ក្របខ័ណ្ឌ​ ២៤០ នាក់ ពី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​

សេចក្ដីជូនដំណឹង ស្តីពី ការប្រឡង ជ្រើសរើសបេក្ខជន ចូលបម្រើការងារ នៅអង្គភាពចំណុះទីស្តីការក្រសួង អគ្គនាយកដ្ឋានរតនាគារជាតិ និង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត នៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

 

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សូមជូនដំណឹងដល់បេក្ខជនជានិស្សិត ឲ្យបានជ្រាបថា ក្រសួងនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជន សញ្ញាតិខ្មែរ ទាំងពីរភេទ ចំនួន ២៤០នាក់ (ប្រភេទក្របខណ្ឌ “ក” ចំនួន ១២៦នាក់ និង “ខ” ចំនួន ១១៤នាក់) ឲ្យចូលម្រើការងារនៅ អង្គភាពចំណុះទីស្តីការក្រសួង អគ្គនាយកដ្ឋានរតនាគារជាតិ និង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត តាមតារាងបែងចែកក្របខ័ណ្ឌ និង លក្ខខណ្ឌកំណត់ ដូចមាន នៅក្នុងឯកសារភ្ជាប់មកក្រោម។

 

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៦

 

ចំពោះបេក្ខជនមានចំណាប់អារម្មណ៍ ចង់ដឹងព័ត៌មានបន្ថែម ទាក់ទងទៅនឹងសេចក្តីជូនដំណឹងជ្រើសរើសនេះ សូមអានលំអិតក្នុងសេចក្តីជូនដំណឹង ដែលភ្ជាប់មកខាងក្រោមនេះ។ សូមអរគុណ!

 

បេក្ខជនដែលមានចំណាប់អារម្មណ៍ ក៏អាចទាញយកពាក្យស្នើសុំ ចុះឈ្មោះប្រឡងជ្រើសរើសចូលបម្រើការងារនេះដែរដោយចុចនៅដំណរភ្ជាប់ខាងក្រោមនេះ។

  • ចំពោះប្រភេទ “ក្របខ័ណ្ឌ ក” សូមទាញយកទម្រង់បែបបទនេះ ដោយចុចត្រង់នេះ
  • ចំពោះប្រភេទ “ក្របខ័ណ្ឌ ខ” សូមទាញយកទម្រង់បែបបទនេះ ដោយចុចត្រង់នេះ

 

%e1%9f%a1 %e1%9f%a2 %e1%9f%a3 %e1%9f%a4

 

សូមចុចត្រង់នេះ ដើម្បី ទាញយក និង មើលសេចក្តីជូនដំណឹងនេះ។ សូមអរគុណ!

 

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ