ឱកាសពិសេស! ការងារចំនួន ៧៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមកដល់ហើយ!

Acleda-Job-Announcement-2016-09

 

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើន និង លូតលាស់យ៉ាងឆាប់រហ័ស តាំងពីបានទទួលអាជ្ញាប័ណ្ណជា ធនាគារឯកទេសនៅឆ្នាំ ២០០០ ។ ធនាគារបានពង្រីកសាខាបន្ថែមពី ៥៦ ការិយាល័យ នៅខែមករា ឆ្នាំ២០០១ រហូតដល់ ២៥៨ ការិយាល័យ នៅគ្រប់ខេត្ត-រាជធានី ។ ហើយរហូតមកដល់សព្វថ្ងៃនេះ យើងមានអតិថិជនឥណទានសកម្ម ៤១៤.០០០នាក់ និង អតិថិជនផ្ញើប្រាក់ជាង ១.៦៨០.០០០នាក់ ។ ដើម្បីបំពេញតាមតម្រូវការនៃការរីកចម្រើនផ្ទួនៗ របស់ធនាគារ ការិយាល័យធនធានមនុស្សមានភារកិច្ចយ៉ាងសំខាន់ក្នុងការជ្រើសរើសបុគ្គលិកជាច្រើនបន្ថែមទៀត ។ សព្វថ្ងៃនេះ ធនាគារ អេស៊ីលីដា មានបុគ្គលិកជិត ១២.០០០នាក់ និង ត្រូវបានទទួលស្គាល់ថាជាអ្នកជ្រើសរើស និស្សិតមានបរិញ្ញាបត្រពី មហាវិទ្យាល័យច្រើនជាងគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ធនាគារបានធ្វើការរក្សាទុកនូវកម្រិតសមត្ថភាពធនធានមនុស្សបានយ៉ាងប្រសើរ តាមរយៈការហ្វឹកហ្វឺនទាំងបុគ្គលិកចំណូលថ្មី និង កម្មវិធីបំពាក់បំប៉នជាប្រចាំ សម្រាប់បុគ្គលិកជាន់ខ្ពស់របស់ខ្លួន ។

 

ធនាគារអេស៊ីលីដា ភីអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិក សញ្ជាតិខ្មែរ ភេទប្រុស ឬស្រី ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់មុខតំណែងដូចខាងក្រោម ៖

 

ពាក្យស្នើសុំ ចាប់ផ្តើមទទួលពីថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦ ម៉ោង ១២ ថ្ងៃត្រង់ ហើយបញ្ជីសម្រាំងនឹងបិទផ្សាយនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៦ នៅគ្រប់សាខាខេត្ត-រាជធានី ។ វិសោធនកម្ម ត្រូវធ្វើនៅការិយាល័យកណ្តាល ធនាគារអេស៊ីលីដា ភីអិលស៊ី ។

 

លោកអ្នកអាច ទាញយកពាក្យសុំបំរើការងារតាមដំណរខាងក្រោមនេះ៖

 

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងដោយផ្ទាល់មក៖ ផ្នែកជ្រើសរើសបុគ្គលិក នៃនាយកដ្ឋានធនធានមនុស្ស របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី  ដែលមានអាសយដ្ឋាន៖ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទូរស័ព្ទ ៖ ០២៣ ៩៩៤ ៥៤០ អ៊ីម៉ែល ៖ hr.recruit@acledabank.com.kh

 

បញ្ជាក់ជាថ្មី៖  ធនាគារ អេស៊ីលីដា ភីអិលស៊ី មិនទទួលពាក្យស្នើសុំតាមរយៈអ៊ីម៉ែលទេ សូមអញ្ជើញទៅដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យកណ្ដាល ឬតាមសាខារបស់ធនាគារ ។

 

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ