ឱកាសការងារ ៩៧ កន្លែង ពីធនាគារ អេស៊ីលីដា ភីអិលស៊ី បានមកដល់ទៀតហើយ 05-01-2017

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើន និង លូតលាស់យ៉ាងឆាប់រហ័ស តាំងពីបានទទួលអាជ្ញាប័ណ្ណជា ធនាគារឯកទេសនៅឆ្នាំ ២០០០ ។ ធនាគារបានពង្រីកសាខាបន្ថែមពី ៥៦ ការិយាល័យ នៅខែមករា ឆ្នាំ២០០១ រហូតដល់ ២៥៨ ការិយាល័យ នៅគ្រប់ខេត្ត-រាជធានី ។ ហើយរហូតមកដល់សព្វថ្ងៃនេះ យើងមានអតិថិជនឥណទានសកម្ម ៤១៤.០០០នាក់ និង អតិថិជនផ្ញើប្រាក់ជាង ១.៦៨០.០០០នាក់ ។ ដើម្បីបំពេញតាមតម្រូវការនៃការរីកចម្រើនផ្ទួនៗ របស់ធនាគារ ការិយាល័យធនធានមនុស្សមានភារកិច្ចយ៉ាងសំខាន់ក្នុងការជ្រើសរើសបុគ្គលិកជាច្រើនបន្ថែមទៀត ។ សព្វថ្ងៃនេះ ធនាគារ អេស៊ីលីដា មានបុគ្គលិកជិត ១២.០០០នាក់ និង ត្រូវបានទទួលស្គាល់ថាជាអ្នកជ្រើសរើស និស្សិតមានបរិញ្ញាបត្រពី មហាវិទ្យាល័យច្រើនជាងគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ធនាគារបានធ្វើការរក្សាទុកនូវកម្រិតសមត្ថភាពធនធានមនុស្សបានយ៉ាងប្រសើរ តាមរយៈការហ្វឹកហ្វឺនទាំងបុគ្គលិកចំណូលថ្មី និង កម្មវិធីបំពាក់បំប៉នជាប្រចាំ សម្រាប់បុគ្គលិកជាន់ខ្ពស់របស់ខ្លួន ។

 

ធនាគារអេស៊ីលីដា ភីអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិក សញ្ជាតិខ្មែរ ភេទប្រុស ឬស្រី ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់មុខតំណែងដូចខាងក្រោម ៖

 

 

១. ជំនួយការបម្រើអតិថិជន  ចំនួន ៧៥ នាក់

២. អ្នកបើកបររថយន្ត  ចំនួន ១៤ នាក់

៣. បុគ្គលិកផ្នែកនីតិកម្ម  ចំនួន ០៣ នាក់

៤. បុគ្គលិកផ្នែកទំនាក់ទំនងផ្សព្វផ្សាយ ចំនួន ០១ នាក់

៥. ជំនួយការភ្នាក់ងារទីផ្សារ ចំនួន ០៤ នាក់

 

សូមចុច លើមុខតំណែងនិមួយៗ ដែលលោកអ្នកចាប់អារម្មណ៍ខាងលើ ដើម្បីមើលព័ត៌មានលំអិត ទាក់ទងទៅនឹង លក្ខខ័ណ្ឌ និង គុណវុឌ្ឍិ នៃការជ្រើសរើស របស់មុខតំណែងនិមួយៗនោះ។

 

ពាក្យស្នើសុំ ចាប់ផ្តើមទទួលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១២ ថ្ងៃត្រង់ ហើយបញ្ជីសម្រាំងនឹងបិទផ្សាយនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៧ នៅគ្រប់សាខាខេត្ត-រាជធានី ។ វិសោធនកម្ម ត្រូវធ្វើនៅការិយាល័យកណ្តាល ធនាគារអេស៊ីលីដា ភីអិលស៊ី ។

 

លោកអ្នកអាច ទាញយកពាក្យសុំបំរើការងារតាមដំណរខាងក្រោមនេះ៖

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងដោយផ្ទាល់មក៖ ផ្នែកជ្រើសរើសបុគ្គលិក នៃនាយកដ្ឋានធនធានមនុស្ស របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី  ដែលមានអាសយដ្ឋាន៖ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទូរស័ព្ទ ៖ ០២៣ ៩៩៤ ៥៤០ អ៊ីម៉ែល ៖ hr.recruit@acledabank.com.kh

 

បញ្ជាក់ជាថ្មី៖  ធនាគារ អេស៊ីលីដា ភីអិលស៊ី មិនទទួលពាក្យស្នើសុំតាមរយៈអ៊ីម៉ែលទេ សូមអញ្ជើញទៅដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យកណ្ដាល ឬតាមសាខារបស់ធនាគារ ។

 

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ