អគ្គនាយកដ្ឋានពន្ធដារ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន១០០នាក់

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន១០០នាក់ សម្រាប់បម្រើការងារចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មានអចលនទ្រព្យ ចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃអគ្គនាយកដ្ឋានពន្ធដារ។

 

អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបដល់និស្សិត ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឡើងទៅ នៅតាមគ្រឹះស្ថានឧត្ដមសិក្សានានា មេត្តាជ្រាបថា អគ្គនាយកដ្ឋានពន្ធដារ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន១០០នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់បម្រើការងារចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មានអចលនទ្រព្យ ចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃអគ្គនាយកដ្ឋានពន្ធដារ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់។

 

១. លក្ខខណ្ឌនៃការជ្រើសរើស៖

  • បេក្ខជនដែលបានបញ្ចប់ការសិក្សាជាស្ថាពរថ្នាក់បរិញ្ញាបត្រឡើងទៅ
  • ត្រូវមានជំនាញ គណនេយ្យ ធនាគារនិងហិរញ្ញវត្ថុ សេដ្ឋកិច្ច ច្បាប់ គ្រប់គ្រង ទីផ្សារ ឬជំនាញពាក់ព័ន្ធ
  • មានសមត្ថភាពអាចប្រើប្រាស់ និងបញ្ជូលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័របាន
  • មានឆន្ទៈក្នុងការបំពេញការងារយ៉ាងមោះមុត។

 

២. ចាប់ផ្ដើមទទួលពាក្យ៖ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៧ នៅរៀងរាល់ម៉ោងធ្វើការ

៣. ឈប់ទទួលពាក្យ៖ នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៧

៤. ទីកន្លែងទទួលពាក្យ៖ នៅសាលាជាតិពន្ធដារ បន្ទប់លេខ៩០៥ ជាន់ទី០៩ អគារលេខ៤១-៤៣ ផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខាងកើតអគ្គនាយកដ្ឋានពន្ធដារ)។

 

អាស្រ័យហេតុនេះ បេក្ខជនដែលមានបំណងចូលបម្រើការងារ សូមធ្វើការទំនាក់ទំនង និងដាក់ពាក្យស្នើសុំចូលបម្រើការងារ ចាប់ពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៧ នៅរៀងរាល់ម៉ោងធ្វើការ នៅសាលាជាតិពន្ធដារ បន្ទប់លេខ៩០៥ ជាន់ទី០៩ អគារលេខ៤១-៤៣ ផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខាងកើតអគ្គនាយកដ្ឋានពន្ធដារ)។

 

ចំពោះបេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ ចង់ដឹងព័ត៌មានបន្ថែមទាក់ទងទៅនឹង ការជ្រើសរើសនេះ សូមស្វែងរក និងមើលលំអិតបន្ថែមក្នុងសេចក្តីជូនដំណឹង ដែលមានភ្ជាប់មកខាងក្រោមនេះ។ សូមអរគុណ!

33 34 35 36 37

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ