ជ្រើសរើសទៀតហើយ! ៩៤កន្លែង ​មន្ត្រី​ក្រប​ខណ្ឌ​ថ្មី នៃក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងស្តីពីការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីចំនួន ៩៤កន្លែង សម្រាប់និស្សិតដែលមានអាយុមិនលើសពី ៣០ ឆ្នាំ និង មានសញ្ញបត្រចាប់ពីបរិញ្ញាបត្រឡើងទៅ ។

 

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹង សូមជូនដំណឹងដល់ និស្សិតទាំង ពីរភេទ ដែលមានសញ្ញាបត្រ ចាប់ពីបរិញ្ញាបត្រ ឡើងទៅឲ្យបានជ្រាបថា ក្រសួងនឹងធ្វើការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌថ្មី ចំនួន ៩៤ កន្លែង ឲ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ និស្សិតទាំងពីរភេទ ដែលមានជំនាញ ដូចខាងក្រោម អាចដាក់ពាក្យសុំប្រឡង ប្រជែងបាន រីឯជនពិការ និង ជនជាតិដើមភាគតិច ត្រូវបានលើកទឹកចិត្ត និង ផ្តល់អាទិភាព។ ចំនួនដែលត្រូវជ្រើសរើសដូចជា៖

ក. ទីស្តីការក្រសួង ជ្រើសរើសចំនួន ៤០ កន្លែង

ខ. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ជ្រើសរើស ចំនួន ៥៤ កន្លែង។

 

កាលបរិច្ឆេទប្រឡង៖ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦
ចាប់ផ្តើមទទួលពាក្យ៖ ពីថ្ងៃទី ១១ ខែកក្កដា ដល់ថ្ងៃទី ២៦ សីហា ឆ្នាំ ២០១៦ នៅនាយកដ្ឋានបុគ្គលិក (ជាន់ទី ២ បន្ទប់លេខ ២១៨) នៅទីស្តីការក្រសួង ។

 

ចំពោះបេក្ខជន ដែលមានចំណាប់អារម្មណ៌ និង ចង់ដឹងព័ត៌មានដើម្បីស្វែងយល់បន្ថែម ទាក់ទងទៅនឹងការប្រឡងប្រជែងជ្រើសរើសនេះ សូមមើលលំអិត ឯកសារភ្ជាប់ខាងក្រោមនេះ។

 

លោកអ្នក អាចទាញយក ឯកសារពាក្យសុំ ចុះឈ្មោះប្រឡងប្រជែង ចូលបម្រើការងារ ក្នុងក្របខ័ណ្ឌ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយឥតគិតថ្លៃនៅទីនេះ ដោយចុចទីនេះ។ សូមអរគុណ!

 

១

២

៣

ចុចមើល៖ ជ្រើសរើស មន្ត្រី ក្របខ័ណ្ឌនគរបាលជាតិចំនួន ៦២៤ កន្លែង សម្រាប់នាយកដ្ឋាន អង្គភាព ចំណុះទីស្តីការក្រសួង

ចុចមើល៖ ឱកាសល្អ! ការងារ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ១០០ កន្លែង បានមកដល់ហើយ!

ចុចមើល៖ ឱកាសពិសេស! ៧០០ នាក់ សម្រាប់គ្រូកម្រិតមូលដ្ឋាន ដើម្បីក្លាយជាគ្រូកម្រិតឧត្ដម

 

អត្ថបទ៖ សេចក្តីជូនដំណឹង និង ឱកាសការងារ