ឱកាសការងារក្របខណ្ឌថ្មី ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០១៧

សេចក្តីជូនដំណឹង ស្ដីពីការប្រឡងប្រជែង ជ្រើសរើស សិស្សនិស្សិត និងមន្ត្រីរាជការទូទៅ ឲ្យចូលម្រើការងារក្នុង ក្របខ័ណ្ឌ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០១៧ ។

 

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹង សូមជូនដំណឹងដល់ និស្សិតទាំង ពីរភេទ និងមន្ត្រីរាជការទូទៅ ដែលមានសញ្ញាបត្រ ចាប់ពីបរិញ្ញាបត្រ ឡើងទៅឲ្យបានជ្រាបថា ក្រសួងនឹងធ្វើការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌថ្មី ប្រភេទក្របខណ្ឌ “ក” ចំនួន ៦២ កន្លែង ឲ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ និស្សិតទាំងពីរភេទ និងមន្ត្រីរាជការទូទៅ ដែលមានជំនាញ ដូចខាងក្រោម អាចដាក់ពាក្យសុំប្រឡង ប្រជែងបាន។ រីឯជនពិការ និង ជនជាតិដើមភាគតិច ត្រូវបានលើកទឹកចិត្ត និង ផ្តល់អាទិភាព។ ចំនួនដែលត្រូវជ្រើសរើសដូចជា៖

 

១. ទីស្តីការក្រសួង ជ្រើសរើសចំនួន ២០ កន្លែង

២. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ជ្រើសរើស ចំនួន ៤២ កន្លែង

 

ចុចមើល៖ ឱកាសល្អ! ជ្រើសរើសបុគ្គលិកជាង ៥០០នាក់ ពីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាក់

ចុចមើល៖ ឱកាសល្អ! ពីក្រសួងមហាផ្ទៃ ស្តីពីការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ២០១៧

 

កាលបរិច្ចេទ និងទីកន្លែងទទួលពាក្យសុំប្រឡង៖

  • កាលបរិច្ឆេទទទួលពាក្យសុំប្រឡង៖ នៅថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៧ នេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។
  • ទីកន្លែងទទួលពាក្យសុំប្រឡង៖ នៅនាយកដ្ឋានបុគ្គលិក (ជាន់ទី ២ បន្ទប់លេខ ២១៨) នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរៀងរាល់ម៉ោងធ្វើការ។
  • កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧

 

កាលបរិច្ចេទ និងមណ្ឌលប្រឡង៖

  • កាលបរិច្ចេទប្រឡង នៅថ្ងៃ អាទិត្យ ទី ១៦ ខែ កក្កដា ឆ្នាំ ២០១៧
  • មណ្ឌលប្រឡង នៅវិទ្យាល័យ បឹងត្របែក (អាសយដ្ឋាន មហាវិថីព្រះមុន្នីវង្ស ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។

 

ចំពោះបេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ ចង់ដឹងព័ត៌មានបន្ថែមទាក់ទងទៅនឹង ការជ្រើសរើសនេះ សូមស្វែងរក និងមើលលំអិតបន្ថែមក្នុងសេចក្តីជូនដំណឹង ដែលមានភ្ជាប់មកខាងក្រោមនេះ៖

 

51 52 53

ចំពោះព័ត៌មានលំអិតផ្សេងទៀត និស្សិត និងមន្ត្រីរាជការទូទៅ អាចមកសាកសួរដោយផ្ទាល់ នៅនាយកដ្ឋានបុគ្គលិក (ជាន់ទី ២ បន្ទប់លេខ ២១៨) នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

 

ចុចមើល៖ ក្រសួងព័ត៌មាន ប្រកាសជ្រើសរើសមន្រ្តីក្របខ័ណ្ឌ ចំនួន៦០ សម្រាប់ឆ្នាំ២០១៧

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ