ក្ដៅៗ! ឱកាសការងារ ២៤៩ កន្លែង ពីហត្ថាកសិករ លីមីតធីត “HKL”

ហត្ថាកសិករ លីមីតធីត “HKL” ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ក្នុងការផ្តល់ប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត ហើយមានប្រតិបត្តិការទូទាំង ២៥ រាជធានី ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយតបនឹងការរីកចម្រើននេះ យើងកំពុងស្វែងរកបេក្ខជន ដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់មុខ តំណែងទំនេរដូចខាងក្រោម៖

 

១. មន្រ្តីឥណទាន ចំនួន ១៦៦ នាក់

២. មន្ត្រីផ្នែកលក់ និងទំនាក់ទំនងអាជីវកម្ម ចំនួន ៣៩ នាក់

៣. មន្ត្រីផ្នែកលក់-អតិថិជនទូទៅ ចំនួន ១៨ នាក់

៤. ប្រធានក្រុមរចនា ចំនួន ០១ នាក់

៥. មន្ត្រីផ្នែកលក់អតិថិជនទូទៅ ចំនួន ០១ នាក់

៦. មន្ត្រីរបាយការហិរញ្ញវត្ថុ ចំនួន ០១ នាក់

៧. មន្ត្រីសេវាកម្មខលសេនធឺ ចំនួន ០១ នាក់

៨. ប្រធានក្រុមលក់អតិថិជនទូទៅ ចំនួន ០១ នាក់

៩. អ្នកបើកបរ និងជាជំនួយការរដ្ឋបាល ចំនួន ០៦ នាក់

១០. មន្ត្រីសេវាកម្មអតិថិជន ១៥ នាក់

 

ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ លើមុខដំណែងនិមួយៗខាងលើ សូមចុច លើមុខដែលដំណែងនិមួយៗ ខាងលើ ដើម្បីមើលព័ត៌មានលំអិត ទាក់ទងទៅនឹងលក្ខខណ្ឌនៃការជ្រើសរើស និង ព័ត៌មានផ្សេងៗទៀត នៃដំណែងនិមួយៗ។

 

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីពេលនេះតទៅ នៅរាងរាល់ម៉ោងធ្វើការ

ការបិច្ឆេទឈប់ទទួលពាក្យ៖ នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៧

22

របៀបដាក់ពាក្យៈ បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួលពាក្យ (ដោយឥតគិតថ្លៃ) និង ដាក់ពាក្យសុំ បម្រើការងារ នៅគ្រប់ ការិយាល័យ ហត្ថាកសិករ លីមីតធីត ណាមួយដែលនៅជិតលោកអ្នក ឬ នៅការិ យាល័យ កណ្តាល-រាជធានីភ្នំពេញ ផ្ទះលេខ ៦០៦ ផ្លូវ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh បេក្ខជន ត្រូវបំពេញ ពាក្យសុំបម្រើការងារ និង ភ្ជាប់មក ជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតថតចម្លង សញ្ញាបត្រ និងលិខិតបញ្ជាក់ផ្សេងៗ។

 

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ហត្ថាកសិករ លីមីតធីត  http://www.hkl.com.kh ឬ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩៤ ៣០៤, ០២៣ ២២៤ ១០២, ០១៦ ៥៩៤ ៩០៣ ។

 

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ