ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម ៨៨០ នាក់ សម្រាប់ ឆ្នាំ ២០១៦

ក្រសួង​អប់រំ យុវជន និង កីឡា ត្រូវការជ្រើសរើស និង បណ្តុះបណ្តាលគរុ​និស្សិត កម្រិត​ឧត្ដម​ ចំនួន ៨៨០ នាក់ តាមប្រព័ន្ធបណ្តុះបណ្តាល “បរិញ្ញា + ១” ឲ្យចូលរៀននៅ ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅវិទ្យាស្ថាន ជាតិអប់រំ។ តាមលក្ខខណ្ឌ និង ការប្រឡងជ្រើសរើស ដូចខាងក្រោម៖

 

១. លក្ខខណ្ឌនៃការជ្រើសរើស

 • ជានិស្សិតសុទ្ធសាធ ដែលពុំទាន់មានការងារ ក្នុងក្របខណ្ឌមន្ត្រីរាជការ
 • ជាបុគ្គលិកក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំឆប់
 • មានសញ្ញាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ មានសុខភាពល្អ មានសញ្ញាបត្រចាប់ពី បរិញ្ញាបត្រ ឡើងទៅ មានអាយុមិនលើស ពី ៣០ឆ្នាំ សម្រាប់និស្សិតសុទ្ធសាធ និង អាយុក្រោម ៥៩ឆ្នាំ សម្រាប់បុគ្គលិកអប់រំ គិតដល់ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៦។

 

២. ការប្រឡង ការជ្រើសរើស

 • ការបរិច្ឆេទ នៃការទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ៥:០០ ល្ងាច
 • សម័យប្រឡង៖ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៦
 • វិញ្ញាសាប្រឡង៖ បេក្ខជនម្នាក់ៗ ត្រូវប្រឡង ២ វិញ្ញាសា(អានលំអិត ក្នុងឯកសារភ្ជាប់ខាងក្រោម)
 • ទីតាំងដាក់ពាក្យ៖ វិទ្យាជាតិអប់រំ
 • សម្រាប់ សំណុំលិខិត ផ្សេងៗដើម្បីដាក់ពាក្យ (អានលំអិត ក្នុងឯកសារភ្ជាប់ខាងក្រោម)។

 

ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ និង ចង់ដឹងព័ត៌មានបន្ថែម ទាក់ទងទៅនឹង ការប្រឡង ចំនួនលំអិត នៃការ​ជ្រើសរើសនេះ សូមអានលំអិតឯកសារជូនដំណឹង ភ្ជាប់មក ខាងក្រោមនេះ។

 

សូមទាញយក ពាក្យសុំចុះឈ្មោះប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម នេះនៅតំណភ្ជាប់ខាងក្រោមនេះ៖

 • ទាញយកឯកសារ សេចក្ដីជូនដំណឹង ស្ដីពី ការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម (បរិញ្ញាបត្រ + ១) ជំនាន់ទី២២ ឆ្នាំ ២០១៦ នេះ ដោយចុចត្រង់នេះ
 • ទាញយកពាក្យ សុំចុះឈ្មោះប្រឡង ជ្រើសរើស គ្រូបង្រៀន កម្រិតឧត្ដម (ពាក្យសម្រាប់និស្សិតចុចត្រង់នេះ
 • ទាញយកពាក្យ សុំចុះឈ្មោះប្រឡង ជ្រើសរើស គ្រូបង្រៀន កម្រិតឧត្ដម (ពាក្យសម្រាប់បុគ្គលិកអប់រំ) ចុចត្រង់នេះ

 

កាលបរិច្ឆេទ នៃ ការទទួលពាក្យ សុំចុះឈ្មោះប្រឡង ចាប់ពី ថ្ងៃប្រកាសផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ៥រសៀល នៅវិទ្យាស្ថានជាតិអប់រំ។

 

ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ៥:០០ ល្ងាច

Page_1

Page_2

Page_3

Page_4

Page_5

 

ចុចមើល៖ ក្តៅៗ! ក្រសួងសុខាភិបាល ប្រកាស​ជ្រើសរើសមន្ត្រី​ក្រប​ខណ្ឌ ចំនួន ៧៦៨នាក់

ចុចមើល៖ ឱកាសពិសេស! ៧០០ នាក់ សម្រាប់​គ្រូ​កម្រិត​មូលដ្ឋាន ដើម្បី​ក្លាយ​ជាគ្រូកម្រិតឧត្ដម

ចុចមើល៖ អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ ជ្រើសរើសមន្ត្រី ចំនួន ២៣៩ កន្លែង

 

 

អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ