ដំណឹង​ជ្រើសរើស​បុគ្គលិក ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ ឈាន​មុខ​គេ​មួយនៅ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ការ​រីក​ចម្រើន និង ​លូត​លាស់​​យ៉ាង​​ឆាប់​រហ័ស តាំង​​ពី​បាន​​ទទួល​​អាជ្ញាប័ណ្ណ​ជា ​ធនាគារ​ឯកទេស​នៅ​ឆ្នាំ ​២០០០ ។ ធនាគារ​បាន​​ពង្រីក​សាខា​បន្ថែម​ពី ៥៦​ ការិ​យា​ល័យ នៅ​ខែ​មករា ឆ្នាំ​២០០១ រហូត​ដល់ ២៥៨ ​កា​រិ​យា​ល័យ នៅ​គ្រប់​ខេត្ត-​រាជធានី ។ ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ យើង​​មាន​​​អតិថិជន​ឥណទាន​សកម្ម ​៤១៤.០០០​នាក់ និង​ អតិថិជន​ផ្ញើ​ប្រាក់​ជាង ១.៦៨០.០០០​នាក់ ។ ដើម្បី​​បំពេញ​តាម​តម្រូវ​​ការ​​​​នៃ​​​​ការ​​​រីក​​ចម្រើន​​​​ផ្ទួនៗ ​របស់​ធនាគារ ការិយាល័យ​ធនធាន​មនុស្ស​មាន​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការ​ជ្រើសរើស​បុគ្គ​លិក​ជា​​​ច្រើន​​​​​​បន្ថែម​​​​ទៀត ។ សព្វ​​ថ្ងៃ​​នេះ ធនា​គារ អេស៊ី​លីដា មាន​​បុគ្គ​លិក​​ជិត ១២.០០០​​នាក់ និង​ ត្រូវ​​បាន​​ទទួល​​ស្គាល់​​ថា​​​ជា​​​អ្នក​ជ្រើស​​​​រើស​ និស្សិត​​មាន​​បរិញ្ញា​បត្រ​ពី​ មហា​វិទ្យា​ល័យ​​​​ច្រើន​​​​ជាង​​​គេ​​​​នៅ​​​ក្នុង ​ព្រះរា​ជា​ណា​ចក្រ​​​កម្ពុជា ។ ធនា​គារ​​​​បាន​​​​​ធ្វើ​​​​ការ​រក្សាទុក​នូវ​​​​កម្រិត​​​​សមត្ថភាព​​​ធនធាន​​មនុស្ស​​បាន​​យ៉ាង​​ប្រសើរ តាម​រយៈ​ការ​ហ្វឹកហ្វឺន​ទាំង​​បុគ្គលិក​​ចំណូល​ថ្មី និង​ កម្ម​វិធី​បំពាក់​បំប៉ន​ជា​ប្រចាំ សម្រាប់​​បុគ្គលិក​ជាន់​ខ្ពស់​របស់​ខ្លួន ។

ធនាគារ​អេស៊ីលីដា ភីអិលស៊ី ត្រូវការ​ជ្រើសរើសបុគ្គលិក សញ្ជាតិខ្មែរ ភេទ​ប្រុស ឬ​ស្រី ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​មុខតំណែង​ដូច​ខាង​ក្រោម ៖​

 

 

ពាក្យ​ស្នើសុំ​ចាប់ផ្តើម​ទទួល​ពី​ថ្ងៃទី ១៨ ខែ​មេសា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃទី ០៣ ខែ​ឧសភា ឆ្នាំ​២០១៦ ម៉ោង ១២ ថ្ងៃត្រង់ ហើយ​បញ្ជី​សម្រាំង​នឹង​បិទ​ផ្សាយ​នៅ​ថ្ងៃទី ១២ ខែ​ឧសភា ឆ្នាំ​២០១៦​ នៅ​គ្រប់​សាខា​ខេត្ត-​រាជធានី ។ វិសោធនកម្ម ត្រូវ​ធ្វើ​នៅ​ការិយាល័យ​កណ្តាល ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។

 

ព័ត៌មាន​ទាក់ទង​នឹង​ការ​ដាក់​ពាក្យ

ចំពោះ បេក្ខជន-បេក្ខ​នារី ​ដែល​មាន​ចំណាប់​អារម្មណ៍​ ត្រូវ​​បំពេញ​ពាក្យ​ស្នើ​សុំ​បម្រើ​ការងារ និងប្រវត្តិរូប​សង្ខេប​ ដែល​អាច​ទាញ​យក​បាន​នៅ​ខាង​ក្រោម ឬក៏ ​អាច​ស្នើ​សុំ​ពី​ការិយាល័យ​កណ្ដាល​ ឬ​ការិយាល័យ​សាខា​​ណា​មួយ​របស់​ធនាគារ​អេស៊ីលីដា ដោយ​ឥតគិត​ថ្លៃ ។ សូម​អញ្ជើញ​មក​ដាក់​ពាក្យ​ដោយ​ផ្ទាល់​នៅ​ការិយាល័យ​កណ្ដាល​ ឬ​ តាម​សាខារបស់​ធនាគារ ។

 

លោកអ្នកអាច ទាញយកពាក្យសុំបំរើការងារតាមដំណរខាងក្រោមនេះ៖

 

បញ្ជាក់ជាថ្មី៖  ធនាគារ អេស៊ីលីដា ភីអិលស៊ី មិន​ទទួល​ពាក្យ​ស្នើ​សុំ​តាម​រយៈ​អ៊ីម៉ែល​ទេ សូម​អញ្ជើញទៅ​ដាក់​ពាក្យ​ដោយ​ផ្ទាល់​ នៅ​ការិយាល័យ​កណ្ដាល​ ឬ​តាម​សាខារបស់​ធនាគារ ។

 

មើល៖ សេចក្តីជូនដំណឹង ស្តី​ពី​ការ​ប្រ​ឡង​​ជ្រើស​រើស​បុគ្គ​លិក បេ​ឡា​ជាតិ​រប​ប​ស​ន្តិ​សុខ​សង្គម ឆ្នាំ​២០១៦

 

 

ប្រភព៖ គេហទំព័រធនាគារ​អេស៊ីលីដា