១០ សាលាល្អបំផុត ដែលបង្រៀនបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម

ការសិក្សាបន្ត បន្ទាប់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដែលគេហៅថា ថ្នាក់អនុបណ្ឌិតនោះ ត្រូវបានគេ​មើលឃើញថា ពិតជាមានសារសំខាន់ណាស់ ចំពោះអ្នកដែលចង់អភិវឌ្ឍន៍ខ្លូនឲ្យកាន់តែខ្ពស់មួយកម្រិតទៀត ដោយហេតុថាបន្ទាប់ពីបានសិក្សាអ្នកនឹងទទួលបាននូវចំនេះដឹងកាន់តែទូលំទូលាយ ទទួល​បានឱកាសកាន់តែច្រើន នៅក្នុងការបង្កើតទំនាក់ទំនង (Opportunities to build networking) មានឱកាសនៅក្នុងការទទួលបានជំនាញនិងចំនេះដឹងថ្មីៗនៅក្នុងវិស្ស័យជំនួញលក្ខណៈពិភពលោក (New skills, Knowledge and  Business world) ដែលអាចជួយឲ្យលោកអ្នកមើលឃើញពិភពលោកកាន់តែទូលំទូលាយ និងចេះវិភាគរាល់បញ្ហាដែលប្រឈម។

ChicagoBooth

 

មានសាលាអាជីវកម្មជាច្រើន ដែលទទួលបើបង្រៀនថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មនេះ ហើយសាលានិមួយៗ ក៏ត្រូវបានគេវាយតំលៃពីគុណភាពខុសគ្នាដែរ។ ប៉ុន្មានឆ្នាំក្រោយនេះ សាលាដែលល្បី​ខ្លាំងទាក់ទង ទៅនឹងការបណ្តុះបណ្តាលផ្នែកគ្រប់គ្រងអាជីវកម្មនោះគឺ សាកលវិទ្យាល័យ Harvard Business School  សាលានេះត្រូវបានគេទទួលស្គាល់ថាជាសាលាដែលមានកេរិ៍ឈ្មោះល្បីទូរទាំងពិភពលោក។ មាននិស្សិតជាច្រើនដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះ ទទួលបានការជោគជ័យក្នុងការប្រកបអាជីវកម្ម និង ជាអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ហើយក៏មាន មហាសេដ្ឋីមួយចំនួន​ នាពេលបច្ចុប្បន្ននេះផងដែរ។ គួរបញ្ចាក់ផងដែរថាសាលាដ៏ល្បីមួយនេះមានទីតាំងនៅសហរដ្ឋអាមេរិច។

 

ហើយចុះ បើតាមការវាយតំលៃនាពេលថ្មីៗ នេះវិញ តើសាលាដែលល្បីមួយនេះនៅស្ថិតនៅក្នុងលំដាប់លេខប៉ុន្នាន? ហើយសាលាណាខ្លះ ដែលជាប់ឈ្មោះ​ជាសាលាល្បីៗទាំង១០ ​ដែលទទួលបណ្តុះបណ្តាលផ្នែកគ្រប់គ្រងអាជីវកម្មនោះ?

 

ខាងក្រោមនេះគឺជា ចំនាត់ថ្នាក់ទាំង១០ នៅក្នុងពិភពលោកដែលទទួលបណ្តុះបណ្តាផ្នែកគ្រប់គ្រងអាជីវកម្ម៖

 

Top 10 MBA program

ខាងលើនេះ គឺជាការចាត់ថ្នាក់ដោយ World Economic Forum ក្នុងឆ្នាំ២០១៥។ ការចាត់ថ្នាក់ខាងលើនេះដោយផ្នែកលើ អ្វីដែលអ្នកឆ្លើយតបបានឆ្លើយទៅតាមសំនួរសំខាន់ៗ ដែលគ្របដណ្តប់ទៅលើប្រភេទចំនួនបូនគឺ ការបើកឱកាសការងារថ្មី(opening new career opportunities) ការអភិវឌ្ឍន៍ខ្លួន(personal development) បទពិសោធន៍នៃការអប់រំ(educational experience) មានកំនើនប្រាក់បៀវត្ស(increasing salary) និង បង្កើតបានប្រព័ន្ធទំនាក់ទំនងដែលមានសក្តានុពល(potential to network)។

 

 

ចុចអាន៖ ៧ មេរៀន ពីសហ​គ្រិន​នៅ​បន្ត​ធ្វើ​ការ​ងារ​ឲ្យ​គេ​ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ចាប់​ផ្តើមអាជីវកម្ម

 

ប្រភព៖ World Economic Forum