៥ គន្លឹះ ក្នុងការចរចាប្រាក់ខែ អាចជួយឲ្យអ្នកទទួលបានតាម ការចង់បាន

ការផ្លាស់ផ្តូ​រការ​ងា​រ​ ម្តង​ៗ​មិន​មែនជា​រឿ​ង​ងា​យស្រួ​ល​នោះទេ​ ​ដើម្បី​អាច​ទ​ទួ​ល​បា​ន​​កា​រ​​ងារ​​ថ្មី​មួយ ដែល​ត្រូវ​ទៅ​នឹ​ង​ចំ​ន​ង់​ចំ​នូ​ល​ចិ​ត្ត និងជំនាញ ជាពិ​សេសនោះគឺ​អាច​ទទួល​បា​​​នប្រាក់​ខែ​​សម​​​តាម​អ្វី​ដែល​​​​​​​យើង​ប្រា​​ថ្នាចង់​បាន បើនិ​យាយ​​ឲ្យខ្លី​ គឺដើ​ម្បីអាច​ទ​ទួល​បាន ប្រា​ក់ខែ ​ដែល​យើងគិតថាស​ម​នឹង​​សម​ត្ថភាព របស់​​យើង។ គោល​ការណ៍ នៃកា​រ​កំនត់ប្រា​ក់បៀ​វ​ត្ស​រប​ស់​អ​ង្គ​ភា​ពអាជីវក​ម្មឯ​កជន ជាទូទៅ ​មិន​មាន​ការ​កំណត់​ជាក់លា​ក់ណា​មួយនោះ​ទេ លើកលែង​តែ កម្មករ​និយោជិក ដែល​​ធ្វើការ​​នៅ​​​ក្នុង​​វិស្ស័យ​​​វាយ​ន​ភ័ណ្ឌកាត់ដេរ រឺក៏វិស្ស័យ​មួយចំ​នួន​ផ្សេងៗ​ទៀត ដែល​​ត្រូវ​​បាន​​កំនត់​​ជា​ពិសេស​នៅ​ក្នុង​ច្បាប់​តែប៉ុណ្ណោះ។ ចំនែក​ឯង​បុគ្គលិកក្រុមហ៊ុន រឺអង្គ​ភាពអា​ជីវកម្ម​នានា ជា​ទូទៅ ការ​កំណត់ រឺ​ក៏​ ការ​ផ្តល់ជូ​ន​ប្រាក់​បៀវ​ត្ស​ ដល់​បុគ្គ​លិក មិន​មាន​ជាក់​លាក់នោះ​ទេ គឺ​​វា​​អាស្រ័យ​​ទៅ​​លើ​​ថាតើ​ អង្គភា​ព​អាជីវ​កម្ម​​នោះ ជា​ប្រភេទ​អាជីវកម្ម​អ្វី? ប្រតិ​បត្តិការ​ណ៍​​នៅ​ទី​ណា?  គោល​ការណ៍​ នៃ​ការ​កំនត់​ប្រាក់​បៀវ​ត្ស​របស់​អង្គ​ភាព​និមួយៗ ទាំង​នោះយ៉ាង​ដូចម្តេច? ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ គេ​អាច​អោយប្រាក់បៀវត្ស​ទៅ​តាម មុខ​ដំណែង និង ការ​ទទួល​ខុស​ត្រូវ ហើយ​​ក៏​​គេ​​អាច​អោយ​​ប្រាក់​​បៀវត្ស ទៅ​តាម​បទ​ពិសោធន៍​​ការងារ និង ជំនាញ​ផង​ដែរ។

how-to-negotiate-a-salary-2016

 

ចុះថាតើ ធ្វើ​យ៉ាង​ណា​ទើប​យើង​អាច​ទទួល​ប្រាក់​ខែតាម​ការ​ចង់​បាន​របស់​យើង​នោះ? រឺក៏សួរ​ថា តើ​មាន​គន្លឹះ​អ្វីខ្លះ នៅ​ពេល​ចរចារ​ប្រាក់ខែ អាច​ធ្វើឲ្យ​យើង​ខ្ពស់បំផុត ដែល​​ស្រប​ទៅនឹង​អ្វីដែល​​ក្រុមហ៊ុន អាចផ្តល់ជូន​បាន?

 

ខាងក្រោមនេះ គឺជាគន្លឹះ ៥យ៉ាងក្នុងការ​ចរចា​ប្រាក់ខែ ដែលអា​ច​​ជួយ​ឲ្យ​អ្នក​ទទួល​បា​ន​ជោគ​ជ័យ​តាម​ការ​ចង់​បាន​របស់​អ្នក៖

១). ​ការមើលទៅលើគូរប្រគួតប្រជែង

ជាទូទៅ ក្រុមហ៊ុនដែលជាដៃគូរប្រគួតប្រជែងនឹងគ្នា គឺមិនមែនប្រគូតប្រជែងតែពី ផលិតផល សេវាកម្មនោះទេ តែ​ពួក​គេ​ ក៏​ប្រគួតប្រជែងផង​ដែរ ទៅលើការជ្រើស​រើស និងរក្សាទុកនូវ​បុ​គ្គលិក​ឆ្មើម ដូច្នេះ វិធីសា​ស្រ្តមួយក្នុ​ងចំនោមវិ​ធី​សា​ស្ត្រ ជាច្រើននៅក្នុងការក្សា​រទុកបុគ្គលិកនោះ គឺ​ការ​ផ្តល់​នូវ​ប្រាក់​បៀវត្ស ដែលមានលក្ខណប្រគួតប្រជែងគ្នាផងដែរ។ ដូច​នេះ​ហើយការដែលយើង​ យក​ក្រុមហ៊ុនដែលជាដៃគូរប្រគួតប្រជែងរបស់គេដែលមានមុខតំនែងប្រហាក់ប្រែល រឺដូច​គ្នា​មក​​ធ្វើការ ប្រៀបធៀបនោះ វាជារឿងដែលសមហេតុផលបំផុត ហើយក៏អាចធ្វើឲ្យអ្នកចរចារទទួលបាន​ជោគ​ជ័យ​នោះ​ដែរ។

 

២). ព្យាយាមស្វែងរកចំនួន ដែលច្រើន និងតិចបំផុត

មិនថាក្រុមហ៊ុនតូច រឺក៏ធំទេ រាល់មុខតំនែងនិមួយៗ គេច្បាស់ណាស់ហើយ ពិតជាបានកំនត់នូវ​ កម្រិត​នៃ​ប្រាក់​បៀវ​ត្ស​ជាក់​ជា​មិន​ខាន គ្រាន់​តែ​ថាតិច រឺក៏​ច្រើន រឺក៏ ពីប៉ុន្មាន ដល់ប៉ុន្មាននោះ គឺ​វា​អាស្រ័យទៅ កម្រិត​នៃគោលការ​ណ៍ របស់​គេ​តែ​ប៉ុណ្ណោះ។ ការសូរឲ្យដឹងថា មុខតំនែងនេះ ប្រាក់​ខែ ចន្លោះពីប៉ុន្មាន ដល់ប៉ុន្មាន វា​មិន​មែន​ថា​ជា​រឿង​មិន​អាច​ទៅរួ​ច​នោះ​ទេ តែ​មិន​មែ​ន ​រាល់ក្រុមហ៊ុន រឺ​​អង្គភាព​អាជីវកម្ម ទាំ​ងអស់​សុទ្ធតែ​អាចប្រាប់យើ​ងដោយ​ត្រង់ៗបានទេ ​ក្នុង​ការសួរ​ឲ្យ​​ដឹង​ពីកម្រិត ប្រាក់បៀវត្សនៃមុខដំណែង​នោះ តែ​នេះ​ក៏ជា​ឱកា​សខ្លះដែរ​​ ដើម្បី​ឲ្យ​​យើង​អាច​​ទទួល​បាន​ប្រាក់​ខែ​​ខ្ពស់​។

 

៣). សួរពីកញ្ចប់ប្រាក់បន្ថែមផ្សេងៗ ដែលមិនមែនប្រាក់ខែគោល

នៅពេល ក្រុមហ៊ុនណាមួយ ចាប់ផ្តើមធ្វើអាជីវកម្មគេតែងតែធ្វើការជួយបុគ្គលិកឲ្យធ្វើការ។ ការជួល​និយោជិក​ឲ្យ​មក​ធ្វើ​ការ វាពិតណាស់ថាត្រូវផ្តល់ប្រាក់បៀវត្សឲ្យ គឺប្រាក់ខែនោះឯង  តែបើនិយាយ​ពី​ប្រាក់ខែតែមួយមុខ វា​ហាក់ដូ​ច​ជា ហូស​​សម័យ​ណាស់ សម្រាប់​ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​​ឲ្យ​បាន​​ត្រឹមត្រូវនោះ គឺ​គេ​តែង​តែ​មាន​កញ្ចប់​ថវិការ​ពិសេស​ណា​​មួយ ដើម្បី​ផ្តល់​ឲ្យបន្ថែម ដើម្បី​​លើក​​ទឹក​​ចិត្ត​​ក្នុង​ការខិតខំប្រឹងប្រែង​ធ្វើការ ជា​ពិសេស គឺ​បុគ្គលិក​ផ្នែក​លក់​ហ្នឹង​តែ​ម្តង​។ ដូច​នេះ អ្នក​មិន​ត្រូវ ភ្លេចចរចារនៅចំនុចនេះ ឲ្យសោះ ព្រោះ​ថា​វា​អាច​ធ្វើឲ្យ​អ្នក​​ទទួល​​បាន​​លើស​​ពី ប្រាក់ខែគោល ផង ក៏មានដែរ។

 

៤). គិតដល់អត្ថប្រយោជន៍ផ្សេងៗ

កុំសម្រេចចិត្តធ្វើការនៅកន្លែងណាមួយ ដោយសារតែលុយមួយមុខនោះ​។ ការសម្រេ​ច​ធ្វើ​​ការ​ឲ្យ​​កន្លែ​ង​ណាមួយ រឺ​អង្គភាព​ណាមួយ ដោយឃើញ​តែលុយមួយមុខនោះ វាអាចនឹងធ្វើ​អោយ​អ្នក​ស្តាយ​​ក្រោយ​​នៅថ្ងៃក្រោយ។ មុនពេល​សម្រេចធ្វើការនៅកន្លែងណាមួយ អ្នក​គួរតែគិត​គូរ​លើចំនុច​ជាច្រើន ដែលក្នុងនោះមានមួយចំនុចគឺ ឱកា​ស​ រីក​ចំរើន​ណា​មួយ នាពេលខាងមុខ គឺមានន័យថា អ្នកអាច​មាន​ឱកាស​ឡើងឋានៈ ការ​ទទួល​បាន​ភាគ​លាភ​ នៃ​ផល​ចំនេញ​របស់​ក្រុមហ៊ុន អាច​មាន​​សិទ្ធ រឺក៏ ទទួល​បានភាគហ៊ុនណាមួយនៃក្រុមហ៊ុនក្នុងលក្ខណពិសេសជាដើម។

 

៥). ស្វែងយល់ពីអតីតភាពរបស់អ្នក នាថ្ងៃខាងមុខ

ការធ្វើការ​ឲ្យអង្គភាពណាមួយ ក្នុងរយៈពេលយូរឆ្នាំអ្នកនឹងអាចមាន អតីតភាពការងារ។ អតីត​​ភាព​​ការងារ​ ពិតជា​មាន​សម្រាប់​បុគ្គលិក​អង្គភាព​អាជីវកម្ម ទាំងរក មិនរកប្រាក់ចំនេញជាច្រើន តែ​មិន​មែន​មាន​តែ​ទាំង​អស់​នោះ​ទេ​ពេល​បច្ចុប្បន្ន​នេះ។ ដូច្នេះអ្នកគួរតែសូរពីរឿងនេះ ឲ្យបាន​ដឹងច្បាស់​ព្រោះថា វា​ក៏​អាច​ជា​ផល​ប្រយោជន៍​​មួយ ដ៏​ច្រើ​ន​ក្រាស់​ក្រែល​ណាស់ដែរ។

 

ចុចអាន៖ ៣៥ គន្លឹះងាយៗ អាចធ្វើឲ្យអ្នកក្លាយជាបុគ្គលិកឆ្នើមនៅកន្លែងធ្វើការ

 

 

ដកស្រង់ និង កែសម្រួលពី៖ Job Hack

អត្ថបទ៖ គន្លឺះការងារ