៣៥ គន្លឹះងាយៗ អាចធ្វើឲ្យអ្នកក្លាយជាបុគ្គលិកឆ្នើមនៅកន្លែងធ្វើការ

valuable-at-work

 

បុគ្គលិក គឺជាធនធានមួយដ៏សំខាន់ដែលមិនអាចខ្វះបាន សម្រាប់រាល់​អង្គភាពអាជីវកម្មទាំងអស់ ទាំង​រក​ និង មិនរកប្រាក់ចំនេញ។ ព្រោះថាភាពរីកចំរើន របស់អង្គភាពអាជីវកម្មនិមួយៗ គឺពឹង​ផ្អែក​ទៅ​លើ បុគ្គលិក​មួយផ្នែកធំ។ ដូច្នេះ​បាន​ជា​អង្គភាព​អាជីវ​កម្ម ​ទាំងអស់តែងតែចង់ ក្លាយ​ទៅ​ជា​បុគ្គលិក​គំរូ រឺក៏ចង់ក្លាយ​ជាបុគ្គលិក​ឆ្នើ​ម​នៅ​ក្នុង​ក្រុម​ហ៊ុន។ បើយើងអាចក្លាយជាបុគ្គលឆ្នើម​សម្រាប់​ក្រុមហ៊ុន នោះយើងប្រាកដជា បានទទួលនៅភាគលាភជាច្រើន អាចក្លាយជាអ្នកគ្រប់គ្រង ជា CEO មិនមានឱកាសបានឡើងឋានៈជាច្រើនទៀត។ ចុះបើ យើងដឹងថា បើអាចក្លាយជា បុគ្គល​ឆ្នើម​នៅក្នុង ក្រុមហ៊ុន គឺល្អយ៉ាងនេះហើយ ហេតុអ្វីបានយើងមិនស្រវ៉ាចាប់វា? មិនមែនមិនចង់ទេ? តែថា មិនដឹងថាត្រូវ​ធ្វើយ៉ាង​ណាទើប​អាច​ក្លាយ​ជាបុគ្គល​ឆ្នើម​នៅក្នុងក្រុមហ៊ុននោះ?

 

ខាងក្រោមនេះ គឺជា គន្លឹះ៣៥ ងាយៗ អាចធ្វើឲ្យអ្នកក្លាយជាបុគ្គលិកឆ្នើមនៅកន្លែងធ្វើការ៖

 

១). កុំចាំដល់មេប្រាប់ឲ្យធ្វើបានធ្វើ

 

២). កុំចាំដល់រឿងកើតឡើងចាំដោះស្រាយនោះ (ការពារប្រសើរជាព្យាបាល)

 

៣). ជាអ្នកធ្វើឲ្យគេបន្ថយសំពាធ មិនមែនជាអ្នកដាក់សំពាធគេ

 

៤). ធ្វើផែនការសម្រាប់ការងារ និងធ្វើការងារតាមផែនការ

 

៥). បង្ហើយការងារកុំឲ្យនៅសល់

 

៦). កុំតែងតែស្របនឹងមេពេក ត្រូវហ៊ាបដិសេធ បើយើងមានហេតុផលគ្រប់គ្រាន់

 

៧). គិតឲ្យបានប្រាំជំហ៊ានមុន មុននឹងធ្វើអ្វីមួយ

 

៨). ធ្វើការងារខ្លួនឯង ឲ្យគិតក្រែងដល់ការងារគេ ថាវាប៉ះពាល់រឺក៏អត់? កុំមើលការងារតែមួយជ្រុង

 

៩). ជួយធ្វើជាស្ពានសម្រាប់មិត្តរួមការងារ កុំបង្អាក់គេ

 

១០). រៀនជំនាញបន្ថែមទាំងទាក់ទងនឹងការងារខ្លួនឯង និងអ្នកដ៏ទៃ

 

១១). ជាអ្នកជួយជំរុញដល់អ្នកផ្សេងទៀតដើម្បីអាចសម្រេចបានគោលដៅរួម

 

១២). ជួយបង្ហាញផ្លូវដល់អ្នកដ៏ទៃ​តាមដែលអាចធ្វើទៅបាន

 

១៣). ធ្វើជាមនុស្សដែលគ្រោងទុកមុនលើការអនុវត្ត និងធ្វើឲ្យមានប្រសិទ្ធភាពនៃការទំនាក់

 

១៤). ដឹងថាពេលណាគូរដឹកនាំគេ ពេលណាត្រូវធ្វើតាមគេ

 

១៥). តស៊ូលើរឿងត្រឹមត្រូវ និងការតាំងចិត្តយ៉ាងមុតមាំដើម្បីសម្រេចគោលដៅឲ្យបាន

 

១៦). ធ្វើឲ្យការិយាល័យ ក្លាយជាកន្លែងដែលចង់ធ្វើការ

 

 

The best employees know how to make work enjoyable for the people around them
បុគ្គលិកល្អបំផុត ដែលដឹងពីរបៀប ធ្វើឲ្យកន្លែងធ្វើការ ជាកន្លែងមនុស្សជុំវិញខ្លួនចូលចិត្តធ្វើការជាមួយ

 

១៧). ភ្ជាប់ការសិក្សារបស់គេ និងការអនុវត្តការងារជាក់ស្តែងនៅក្នុងក្រុមហ៊ុន

 

១៨). ជួយជំរុញលើទឹកចិត្តដល់មិត្តរូមការងារ

 

១៩). តែងតែកើតសរសើរពីចំនុចល្អរបស់ក្រុមហ៊ុន

 

២០). បង្កើតឲ្យមានភាពសប្បាយរីករាយផ្លែកៗជារាងរាល់ថ្ងៃ

 

២១). ធ្វើជាអ្នកជួយដោះស្រាយបញ្ហា មិនមែនគិតថាចេះថាចុះ!

 

២២). ជួយបង្ហាញ និងសរសើរចំនុចល្អរបស់មិត្តរូមការងារ

 

២៣). ជួយមើលទុកដាក់ និងជួយរៀបចំរបស់មិនត្រូវកន្លែង ឲ្យត្រូវតាមកន្លែង

 

២៤). ជួយសម្រូលការងារមិត្តរូមការងារ ដែល​អាច​ឲ្យ​ត្រឡប់​ទៅផ្ទះដោយរីករាយ

 

២៥). ជាអ្នកដោះស្រាយបញ្ហាដោយការតស៊ូមតិ

 

២៦). ជួយដោះស្រាយជំលោះដែលមិនទាន់ដាច់ស្រលះ

 

២៧). ធ្វើឲ្យជំលោះដែលមិនទាន់ដាច់ស្រលះ ដោយដាច់ស្រលះ

 

២៨). បង្ហាញអ្នកដ៏ទៃនូវក្តីសង្ឃឹមទាំងខ្លួនឯងមិនទាន់ច្បាស់ថាអាច រឺក៏អត់ផង

 

២៩). មិនត្រឹមតែចេះធ្វើទេ តែក៏ចេះបង្រៀនដែរ

 

៣០). បង្វែរពីឧបសគ្គទៅជាឱកាសបើសិនជាអាចធ្វើទៅបាន

 

៣១). ពង្រីកឥទ្ធិពលរបស់ខ្លួនទៅតាមបណ្តាញអ្នកជំវិញ

 

៣២). ព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនទុកប្រើនាពេលត្រូវការ

 

៣៣). ទុកជាលទ្ធិផលខ្លះដែលបញ្ជាក់ថាអ្នកអាចធ្វើធំជាងហ្នឹងបាន

 

៣៤). បញ្ចូលតំលៃស្នូលរបស់ក្រុមហ៊ុនទៅក្នុងខ្លួនអ្នក

 

៣៥). ធ្វើជាគំរូល្អដល់អ្នកដ៏ទៃ។

 

 

អត្ថបទទាក់ទង៖ វិធី​​សា​ស្ត្រ ៩ ​យ៉ាង ​ធ្វើ​ឲ្យ​អ្នក​ក្លា​យ​ជា​មនុ​ស្ស​ដែល​គេ​ចូល​ចិត្តបំផុត​នៅ​​ធ្វើ​ការ​ជាមួយ

 

អត្ថបទ៖ គន្លឺះការងារ