Excel Shortcut សំខាន់ៗ ទាំង​៣៤ ដែលអ្នកគួរតែចេះ បើចង់ក្លាយជា​ អ្នកជំនាញ

ការប្រើប្រាស់ កម្មវិធី Microsoft Office វាសឹងតែជារឿងសាមញមួយទៅហើយ ដែលមនុស្សសឹងតែគ្រប់គ្នា ស្គាល់ និងចេះប្រើប្រាស់កម្មវិធីនេះ។ បើគេនិយាយពី កម្មវិធីដែលប្រើប្រាស់សម្រាប់ការងារ ការិយាល័យ (Office) គឺភាគច្រើគេសំដៅទៅលើ កម្មវិធី Microsoft Office Word និង Excel ហើយ តែវាមានកម្មវិធីរួមផ្សំខ្លះទៀតដែរ។

 

Excel Short cut 6-05-2016

 

ពិតហើយ មានមនុស្សជាច្រើន បានស្គាល់ និង ចេះប្រើប្រាស់កម្មវិធីនេះ តែត្រង់ថា ចេះកម្រិតណានោះ វាអាស្រ័យទៅលើ ថាតើអ្នកបានប្រើប្រាស់វា នៅក្នុងប្រភេទ ការងារអ្វី? ហើយនិង តើអ្នកបាន ព្យាយាមស្រាវជ្រាវបន្ថែមប៉ុណ្ណា? ថ្ងៃនេះ We News នឹង ចែករំលែកនូវចំណេះដឹងខ្លះទាក់ទងទៅនឹង ការប្រើប្រាស់ កម្មវិធី Microsoft Office Excel ដើម្បីជាការចូលរួម ក្នុងការអភិវឌ្ឍន៍ចំនេះដឹង និង ជំនាញឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

 

ខាងក្រោមនេះ ជាគ្រាប់ចុចខ្លី ( Shortcut) ដែលប្រើប្រាស់ក្នុង កម្មវិធី Microsoft Office Excel សំខាន់ៗ ៤០ ដែលអ្នកគួរតែចេះ ដើម្បីឲ្យការប្រើប្រាស់ ជាប្រចាំថ្ងៃរបស់អ្នក កាន់រហ័ស និងអាចធ្វើឲ្យអ្នក ក្លាយជាអ្នកប្រើប្រាស់យ៉ាងស្ទាត់ជំនាញ (Advance User) ។

 

F2 : Edit selected cell => កែតម្រូវទិន្នន័យ

F11 : New chart => បង្កើតតារាងថ្មី

ALT : Access the ribbon for formulas => សម្រាប់បញ្ជាឧបករណ៍នានា(ដោយមិនចាំបាច់ប្រើ Mouse)

ALT + = : Automatically SUM() selected => ប្រើសម្រាប់បូកដោយស្វ័យប្រវត្ថិ

ALT + Enter : Start a new line in the same cell => ប្រើសម្រាប់សរសេរ ១ជួរទៀត ក្នុងចន្លោះCell តែមួយ

ALT + o-c-a : Auto size columns => ដើម្បីធ្វើឲ្យទំហំ Columns ស្មើនឹងទិន្នន័យ

CTRL + ` : Display Formulas => ដើម្បីបង្ហាញរូបមន្តដែលបានប្រើ

CTRL + Shift + # : Change Date format with day, month and year => ដើម្បីដូរទំរង់បង្ហាញកាលបរិច្ឆេទ

CTRL + K : To insert Hyperlink. => បញ្ចូលតំណរភ្ជាប់

CTRL + Shift + & : Applies border to cells => ដាក់បន្ទាត់ជុំវិញ

CTRL + B : Bold => ដាក់វាទៅជា អក្សដិត

CTRL + I : Italics => ដាក់វាទៅជា អក្សទ្រេត

CTRL + U : Underline => ដាក់វាទៅជា អក្សមានបន្ទាត់ពីក្រោម

CTRL+ Shift + $ : Applies the currency format to the selected cells => ដាក់វាឲ្យទៅជា ទំរង់រូបិយវត្ថុ

CTRL + Shift + ~ : General style number => ប្តូរវាទៅជាទំរង់លេខធម្មតា

CTRL + Shift + % : Percentage style Number => ប្តូរវាទៅជាទំរង់លេខភាគរយ

CTRL + Shift + ^  : Scientific notation style => ប្តូរវាទៅជាទំរង់លេខវិទ្យាសាស្ត្រ

CTRL + Shift + # :  Date style => ប្តូរវាទៅជាទំរង់ កាលបរិច្ឆេទ

CTRL + Shift + @ : Time Style => ប្តូរវាទៅជាទំរង់ ពេល

CTRL + Shift +! : Number Style => ប្តូរវាទៅជាទំរង់ លេខ

CTRL + F12 : Open => ដើម្បីបើកឯកសារថ្មី

CTRL + [ : Select all cells directly referenced by formulas in the selection => បង្ហាញCells ដែលស្ថិតក្នុងរូបមន្ត

CTRL + ; : Insert actual date => ដាក់បញ្ចូល កាលបរិច្ឆេទ ពេលកំពុងចុច

CTRL + Shift + : : Insert actual time => ដាក់បញ្ចូល ពេលម៉ោង ពេលកំពុងចុច

CTRL + A : Select All => ជ្រើសយកទាំងអស់

CTRL + D : Copy equation down => ចំឡងឲ្យដូចគ្នាទាំងស្រុងពីCell ខាងលើ

CTRL + F : Find => ដើម្បីស្វែងរក

CTRL + H : Find & Replace => ដើម្បីស្វែងរក ហើយជំនួស

CTRL + Right arrow : Move right => ផ្លាស់ទីទៅស្តាំ ឆ្ពោះរកទិន្នន័យ

CTRL + Left arrow : Move left => ផ្លាស់ទីទៅឆ្វេង ឆ្ពោះរកទិន្នន័យ

CTRL + Up arrow : Move up => ផ្លាស់ទីទៅលើ ឆ្ពោះរកទិន្នន័យ

CTRL + Down arrow : Move down => ផ្លាស់ទីទៅក្រោម ឆ្ពោះរកទិន្នន័យ

CTRL + Spacebar : Select the entire column => ដើម្បីជ្រើសយកColumn (ជូរឈរ) ទាំងមូល

Shift + Spacebar : Select the entire row => ដើម្បីជ្រើសយក Row (ជូរឈរ) ទាំងមូល

 

គ្រាប់ចុចខ្លី ( Shortcut) មួយចំនួនខាងលើនេះ យើងសង្ឃឹមថា វានឹងអាចជួយឲ្យលោកអ្នក ធ្វើការងារកាន់លឿន និង មានប្រសិទ្ធភាពជាងមុន។ សូមជួយចែករំលែក អត្ថបទនេះបន្ត ដល់មិត្តភក្តរបស់អ្នក ដើម្បីជា ចំនេះដឹងបន្ថែមនៅក្នុងការអនុវត្តការងារឲ្យកាន់តែប្រសើរឡើង។

 

សូមជួយ Comment ខាងក្រោមនូវអ្វី ដែលលោកអ្នកចេះ បន្ថែមពីនេះ ដើម្បីជាការរួមចំណែក និង ចែករំលែកចំណេះនូវដឹង ក្នុងគោលបំណងតែមួយគត់ ដើម្បីរីកចម្រើនទាំងអស់គ្នា។ សូមអរគុណ!

 

 

អត្ថបទ៖ គន្លឹះការងារ