៥ ហេតុផលសំខាន់ៗ ដែលអ្នកគួររៀនបន្ត ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA)

ការ​សិក្សា​បន្ត​ថ្នាក់​អនុបណ្ឌិត គឺជាទូទៅហាក់ដូចជាមធ្យោបាយមួយសម្រាប់ បើផ្លូវទៅកាន់ការងារ​កម្រិតខ្ពស់ ដូចជាសម្រាប់អ្នកគ្រប់គ្រងកម្រិតខ្ពស់ (Senior Management) ជាដើម​។ ការ​សិក្សា​កម្រិត​នេះ នឹងហ្វឹកហាក់អ្នកឲ្យក្លាយជាអ្នកជំនាញផ្នែកអាជីវកម្ម (Master of business) ហើយ​វា​នឹង​ បង្រៀននិងហ្វឹកហាក់អ្នកឲ្យចេះនូវជំនាញនៅក្នុងការគ្រប់គ្រង និងដឹកនាំស្ថាប័ណ ដែលវានឹងធ្វើឲ្យអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើសេចក្តីសម្រេចចិត្តដែលលំបាក និង ហ៊ាន​ប្រផុយ​ប្រកប​ដោយ​ទំនុក​ចិត្ត។ ការសិក្សាបន្តថ្នាក់អនុបណ្ឌិត ជាកម្រិតមួយខ្ពស់គួរសម្យ ដែលត្រូវចំនាយលុយ លើស​ពី​កម្រិត​ធម្មតា ហើយក៏ត្រូវចំនាយកិច្ចខិតខំប្រឹងប្រែង និង​ពេល​វេលា​ដ៏​រវល់របស់អ្នក​ខ្ពស់ដែរ។

 

top 5 importance things you should go mba

 

ហេតុផល ដែរគួរឲ្យចាប់អារម្មណ៍ ត្រួសៗ​ខាង​លើ​នេះ​ នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ​ចំពោះ​តម្លៃ​ នៃ​ការ​សិក្សា​កម្រិត​អនុបណ្ឌិត​នោះ។ ខាងក្រោមនេះ ៥ យ៉ាងដែលអ្នកគួរបន្តរថ្នាក់អនុបណ្ឌិត (MBA)៖

 

១. ប្រាក់បៀវត្សកាន់តែខ្ពស់(Higher salary)

ជាទួទៅការកំនត់គោលការណ៍នៃការកំណត់ប្រាក់ខែ សម្រាប់អ្នកដែលបានបញ្ចប់ថ្នាក់ MBA តែង​តែ​ខ្ពស់​ជាង បុគ្គលិកដែលមានលក្ខណៈសម្បត្តិធម្មតា។ នៅសហរដ្ឋអាមេរិច សម្រាប់អ្នកដែល​បានបញ្ចប់ថ្នាក់ MBA មានចន្លោះប្រាក់ខែជាមធ្យមពី ៧០,០០០$  (ក្នុងស្ថាប័ណរដ្ឋ រឺ ស្ថាប័ណ​មិនរកប្រាក់ចំនេញ) ទៅ ១២០,០០០$ (ប្រឹក្សាយោបល់, ផ្នែកហិរញវត្ថុ និង ផ្នែកថែទាំសុខភាព)។

 

២. មានឱកាសការងារកាន់តែល្អ (Better career opportunities)

ហេតុផលសំខាន់មួយទៀតនៃ ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនេះ គឺ​ក្រោយ​ពេល​ដែល​អ្នកបានបញ្ចប់ការសិក្សានេះ អ្នក​នឹងទទួលបាននូវ​ចំនេះដឹង​ និង ​ជំនាញ​ប្រសើរ​ជាង​មុន​ ទាំង​ការ​គិត ការវិភាគ និងការគ្រប់គ្រងអង្គភាពអាជីវកម្ម។ សមត្ថភាពទាំងអស់នេះ នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​ពិភពលោកកាន់តែ វិជ្ជមានជាមុន ការគិត និង​វិភាគ​​បានស៊ីជម្រៅជាងមុន ដែល​មូលដ្ឋានគ្រឹះមួយ​​ ជួយឲ្យ​អ្នក​មើល​ឃើញ​ឱកាសនៃភាពជោគជ័យ​​កាន់​តែច្រើនជាង​មុន ដែលវា​យក​មកអនុវត្តបានទាំងធ្វើការឲ្យគេ រឺ​ក៏​ចាប់​ផ្តើម​អាជីវកម្ម​ខ្លួនឯង។

 

៣. មានបណ្តាញទំនាក់ទំនងកាន់តែច្រើន(Better consolidated business network)

ក្នុងថ្នាក់រៀនមួយដែលពោរពេញទៅដោយ​សិស្សនិស្សិតដែល​បានឆ្លងកាត់នូវការងារជាក់​ស្តែង ធ្វើបទបង្ហាញទៅរាល់បញ្ហាដែលជួបប្រទះជាក់ស្តែងទៅវិញទៅមក វាពិតណាស់ថ្ងៃណាមួយ គាត់នឹងមកទាក់ទងយើង រឺយើងទាក់ទងគាត់ដើម្បីបង្កើតទំនាក់ទំនងពាណិជកម្ម ដោយហេតុថា​ ពួកយើងទាំងអស់គ្នាសុទ្ធតែជាមិត្តរូមថ្នាក់។ ទំនាក់ទំនងទាំងអស់នេះហើយ វានឹងធ្វើឲ្យអ្នក មានឱកាសកាន់តែច្រើននៅក្នុងការ ពង្រីកទំនាក់ទំនងពាណិជ្ជកកម្មទាំងពេលកំពុងសិក្សា និង​ក្រោយពីការសិក្សាផងដែរ។

 

៤.  ទទួលបានជំនាញ និងចំនេះដឹងថ្មីៗ(New skill and knowledge acquisition)

ការសិក្សានៅកម្រិតអនុបណ្ឌិត មិនមែនសិក្សាតែទ្រឹស្តីនោះទេ ករណីសិក្សាជាក់ស្តែង​ ពិតជា​យក​មក​គិត វិភាគ ដើម្បីរកដំណោះស្រាយជាក់ស្តែង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅពេល​ដែលអ្នកជួបបញ្ហាផ្ទាល់ជាក់ស្តែងក៏អាចលើវា យក​មក​សួរ​សាស្ត្រ​ចារ្យ​ឲ្យ​គាត់​ជួយ​ផ្តល់​ជា​មតិ​យោបល់​នឹង​ដំណោះស្រាយផងដែរ។  ការលើកយកមកដើម្បីវិភាគ និងដោះស្រាយនេះ ពិតជាធ្វើយល់ដឹកកាន់តែច្រើនទាក់ទងនឹងបញ្ហាជាក់ស្តែង ដែលអាចជួយឲ្យអ្នកបង្កើតនូវចំនេះ និងជំនាញនៅក្នុងការដោះស្រាយបញ្ហាច្រើនប្រភេទ។

 

៥. យល់ដឹងកាន់តែច្រើនទាក់ទងនឹងពិភពជំនួញ(A holistic perspective over the business world)

ការប្រគួតប្រជែងពិតជាធ្វើឲ្យយើងមានការរីកចម្រើន។ កាលជួបនូវបញ្ហាជាក់ស្តែង  ការ​ជំនះ​និង ដោះ​ស្រាយ​បញ្ហាជាក់ស្តែង វាពិតជាជួយឲ្យការគិត ការវិភាគ ការប្រម៉ើលមើល នា​ថ្ងៃ​អនាគត​របស់​អ្នក​ក៏កាន់តែប្រសើរឡើងដែរ។ រាល់​ករ​ណី​សិក្សា​ទាំង​អស់​ មាន​ប្រភព​ផ្សេងៗ​គ្នា ការប្រឈម និង ដំណោះស្រាយក៏ផ្សេងគ្នាដែរ ទាំងវប្បធម៌ និងការយល់ឃើញជាទូទៅ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ពីតំបន់មួយ ទៅតំបន់មួយ ទាំងវប្បធម៌ ការ​ប្រ​ស្រ័យ​ទាក់​ទង​ជំនួញ​ក៏​វា​មាន​ភាព​ខុសគ្នាដែរ។ ចំនេះដឹងទាំងអស់នេះពិតជាធ្វើឲ្យអ្នករីកចំរើនច្រើនទាក់ទងនឹងពិភពជំនួញ។

 

ហេតុផលល្អៗ ទាំងប្រាំខាងលើនេះពិតជា ធ្វើអោយអ្នកចង់បន្តទៅថ្នាក់អនុបណ្ឌិត។ តែគ្មាន​ការជោគជ័យណាមួយដោយ មិនឆ្លងកាត់ រឺប្រើប្រាស់​កិច្ចខិតខំប្រឹងប្រែងនោះឡើយ ការខិតខំសិក្សាស្រាវជ្រាវបន្ថែម​ នឹងជួយឲ្យអ្នកមានចំនេះដឹងកាន់តែទូលំទូលាយ សម្រាប់​ជា​មូល​ដ្ឋាន​ក្នុងការធ្វើសេចក្តីសម្រេចចិត្ត។

 

 

ចុចអាន៖ ១០ សាលាល្អបំផុត ដែលបង្រៀនបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម

 

អត្ថបទ៖ គន្លឺះការងារ