គន្លឹះសំខាន់ៗ ៣ យ៉ាង ធ្វើ​ឲ្យ​ការ​ធ្វើ​ប​ទ​បង្ហាញ​របស់​អ្នក​ អន្ទងយកចិត្តអ្នកស្តាប់

ការធ្វើបទបង្ហាញ គឺជាផ្នែកមួយដ៏សំខាន់ ដែលមិនអាចខ្វះបាន សម្រាប់ការគ្រប់គ្រងគម្រោង​ ​ រឺផែនការការងារ មិនថាតូច រឺក៏ធំឡើយ។វាពិតជាមិនអាច​ខ្វះបាន ព្រោះថាទោះបីជាគម្រោង រឺផែនការ របស់អ្នក​ បានធ្វើការសិក្សាស្រាវជ្រាវ ទទួលបានលទ្ធផលយ៉ាងល្អប្រសើររូច​​ហើយ​​ក៏ ដោយ ក៏អ្នកត្រូវការ​ធ្វើការបកស្រាវបញ្ជាក់ឲ្យបាន​ច្បាស់លាស់ និងគួរចាប់អារម្មណ៍ សម្រាប់​អ្នក​ពាក់ព័ន្ធ​ដែរ។ និយាយត្រឡប់មកវិញ បើការធ្វើបទបង្ហាញរបស់អ្នកហាក់ មិនគួរចាប់អារម្មណ៍ នោះ ក៏វាអាចធ្វើឲ្យលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់អ្នក ហាក់មិនគួរចាប់អារម្មណ៍ដែរ។

 

Presenting strategy

 

ការធ្វើបទបង្ហាញល្អ​អាច​ធ្វើ​ឲ្យអ្នកនៅជុំវិញអ្នក មើលទៅអ្នកហាក់ដូចជាមនុស្សមាន វិជ្ជាជីវៈខ្ពស់​ និង​ជាមនុស្សដែលមានទំនុកចិត្ត និងមានឥទ្ធិពលនៅក្នុងការគ្រប់គ្រង់ដូចគ្នាដែរ។ បើតាម​ លោក Darlene Price, President of Well Said, Inc,. បានធ្វើការសំភាសន៍ អ្នកដឹកនាំថ្នាក់ខ្ពស់ ជាង​២០០ នាក់ ដែលមកពី ជាង២០០ក្រុមហ៊ុន បានរកឃើញថា មានគន្លឹះសំខាន់ៗ ៣យ៉ាង ដែលនឹងធ្វើ​ឲ្យ​ការ​ធ្វើ​បទ​បង្ហាញ ជាទីចាប់អារម្មណ៍អ្នកស្តាប់ នោះគឺ៖

 

១). និយាយអោយច្បាស់ (Be clear)

បង្កើតសារមួយ អោយ​មាន​​រចនាសម្ព័ន្ធល្អ មានលំដាប់​​​លំដោយ​​ត្រឹមត្រូវនិង​អោយ​ងាយ​ស្រួល​យល់មុន​នឹង​អ្នក​បញ្ជូន​ទៅអោយ​អ្នក​ស្តាប់គោលដៅរបស់អ្នក ដើម្បី​​ឲ្យពួកគេ ងាយ​ស្រូល​យល់ និង​តាមដានរាល់ពាក្យសម្តីរបស់អ្នក។​ ការនិយាយ​ដែល​មាន​លំដាប់​លំដោយ និង​មាន​​រចនា​សម្ព័ន្ធ​ត្រឹម​​ត្រូវ​​ល្អនេះអាចធ្វើឲ្យអ្នកស្តាប់របស់អ្នក​ងាយ​ស្រួល​យល់​ពី​អត្ថន័យ​ទាំង​​មូល និងងាយ​ស្រូល​ក្នុង​ការ​ធ្វើសេចក្តី​សម្រេចចិត្ត តាមអ្វីដែលអ្នកបានរៀបចំ និងចាត់ចែងទុកនោះ។

 

ចុចអាន៖ ៥ គន្លឹះ ក្នុងការចរចាប្រាក់ខែ អាចជួយឲ្យអ្នកទទួលបានតាម ការចង់បាន

 

បន្ទាប់មកគឺដល់ពេលត្រូវចាប់ផ្តើម គឺត្រូវចាប់ផ្តើមដោយមានភាពទាក់ទាញ ដោយ​និយាយ​ពី​ចំនុច​គោល​និយ​មួយៗ សំខាន់ៗ និងមានបញ្ជាក់ផងដែរពី ​ការចាប់ផ្តើម នៃការធ្វើបទបង្ហាញ ការ​ពន្យល់​បក​ស្រាយ​ និ​ង​ការបញ្ចប់​ការ​ធ្វើបទ​បង្ហាញ​នេះ​ជាដើម។ មាន​ប្រយោគ​ខ្លះ​ដែលត្រូវ​​បាន​គេប្រើ​ដើម្បី​ឲ្យ​ស្តាប់​ទៅ​មាន​ភាព​ទាក់​ទាញ់ ដូចជាការនិយាយពីចំនុចវិជ្ជមានជាដើម។

 

២). និយាយអោយខ្លី(Be concise)

សូមកុំ​ធ្វើអោយអ្នកគ្រប់គ្រង រឺ អ្នកស្តាប់ របស់អ្នក ចំនាយពេលវេលាដ៏មានតំលៃរបស់ពួកគេមក​រង់​ចាំ​ស្តាប់​ការ​​បក​​ស្រាយ​បែកអូហូរជាស្ទឹងរបស់អ្នកដើម្បីគ្រាន់តែ​ចង់ដឹងពីចិត្តអំណត់អត់​​របស់​​គេ​​អីគឺវាគ្មាប្រយោជន៍ឡើយ។ អ្នកត្រូវបញ្ជូញ ចំនុចដែលសំខាន់ៗខ្លីៗ ទៅកាន់ពួគគេ។

 

ភ្ជាប់ជាមួយនឹងការចាប់ផ្តើមពីតំបូងខ្លះ ដែលសំខាន់ៗ បន្ទាប់មក បង្ហាញពីគោលបំណង និង ចំនុចសំខាន់នៃការធ្វើបទបង្ហាញរបស់អ្នក ឆ្កឹះយកគំនិតសំខាន់ៗ ផ្តល់ជូននូវគំនិតគាំទ្ររ​កុំ​អោយ​លើស​​ពីបី ហើយចុងក្រោយ ធ្វើការបញ្ចប់ការពិភាក្សា ជាមួយនឹងការសង្ខេបខ្លីៗ និងផ្តល់យោបល់​សម្រាប់ការអនុវត្តន៍នាថ្ងៃអនាគត់។ ដោយផ្អែកទៅលើ គោលដៅសំខាន់ គឺការផ្តល់ជូនអ្នកស្តាប់​ដែល​ពាក់ព័ន្ធនូវ សេចក្តីអះអាងដែលសមហេតុផល ដោយមិនផ្តល់អោយនៅព័ត៌មានច្រើនពេក។ គឺផ្តល់ជូនអ្វីដែលគេចង់ដឹង ជាជាងអ្វីដែលលំអិត «ខ្លីតែ ខ្លឹម»។

 

៣). និយាយដោយមានភាពជឿជាក់( Be credible)

ភាពជឿជាក់ គឺជាគន្លឹះសំខាន់នៅក្នុងគ្រប់វិស្ស័យទាំងអស់ បើតាមហេតុផលនេះ បើអ្នកខ្វះខាតវា​ហើយ​ អ្នក​នឹង​ពិបាកណាស់​នៅ​ក្នុង​ការ​ទទួលបានភាពជោគជ័យខ្លាំងណាស់។ តែកុំបារម្ភ ថ្ងៃនេះពី វីញូ នឹងលើកយក ៣ចំនុចសំខាន់ៗ របស់លោក Price ៖

  • ស្គាល់ពីអ្នកស្តាប់របស់អ្នក៖ ត្រូវស្គាល់អោយច្បាស់ថាអ្នកណាស្តាប់របស់អ្នក បែងចែក និង​ចាត់ចែងលៃលកសាររបស់អ្នកអោយត្រូវទៅនឹង អ្នកស្តាប់។
  • មើលនឹងស្តាប់៖ មើលនឹងអង្កេតដោយចាប់អារម្មណ៍ទៅលើ ផលត្រឡប់មកវិញ (Feedback) របស់អ្នកស្តាប់របស់អ្នក ប្រើភាសាកាយវិកាដែលមានទំនុកចិត្ត រៀបចំខ្លួនឲ្យ​មាន​លក្ខណៈជាអ្នកអាជីព និយាយដោយល្បឿនស្មើមិនញ័រ។
  • បើទូលាយQ&A៖ អ្នកត្រូវរំពឹងទុកថា សំនួរ និងការយល់ទាស់ពិតជាអាចមានដូច្នេះ​​រាល់​ការសួរ រឺការជំទាស់​អ្នក​ត្រូវ​​​តែស្ងប់ស្ងៀម​មិនត្រូវឆេវឆាវដោយប្រើ​កាយ​វិកា​ដែល​មាន​ទំនុក​ចិត្ត ហើយត្រូវនិយាយដោយត្រង់បើអ្នកមិនដឹងចម្លើយ។​​

 

លក្ខណៈនិមួយៗ នៃលក្ខណៈទាំងបីនេះ វាអាចធ្វើឲ្យមានផលជះឥទ្ធិពលយ៉ាងខ្លាំង​ចំពោះការ​ទំ​នាក់​ទំនង ប្រសិនបើអ្នកធ្វើវាបានយ៉ាងល្អ វាក៏នឹងធ្វើឲ្យអ្នកល្អប្រសើរដូចគ្នាដែរ។ «​មានទំនុកចិត្ត​ បញ្ជូនសារប្រកបដោយទំនុកចិត្ត ទៅកាន់អ្នកស្តាប់គោលដៅនោះលទ្ធិផលពិតជាអាចជោគជ័យ។

 

ចុចអាន៖ ១១ យ៉ាង ងាយៗបុគ្គលជោគជ័យ តែងតែធ្វើមុន​ពេល​ចូល​គេង ជួយ​ឲ្យ​គេ​កាន់​តែ​ជោគជ័យ

 

 

អត្ថបទ៖ គន្លឹះការងារ

 

ដកស្រង់ និង​ កែសម្រួលពី businessinsider