១៧ សំនួរចម្លែកៗ វាយតម្លៃពីទេពកោសល្យ ដែល Google និង ក្រុម​ហ៊ុន​យក្ស​ផ្សេង​ទៀត សួរ​ពេល​សំភាសន៍

Young man have job interview.
Young man have job interview.

ក្រុមហ៊ុន Google, Facebook, Microsoft និងក្រុមហ៊ុនធំៗជាច្រើនទៀត សុទ្ធសឹងតែជាក្រុមហ៊ុនដែលបាន​ឆ្លង​កាត់ឩបសគ្គជាច្រើនទំរាំតែមកដល់ដំណាក់កាលដូចសព្វថ្ងៃនេះ។  ធាតុសំខាន់មួយ ដែលអាចធ្វើឲ្យក្រុមហ៊ុន យក្ស ទាំង​អស់នេះអាចឈរជើងលើទីផ្សារដ៏សែនប្រគួតប្រជែងមួយនេះ គឺដោយសារតែ ពួកគេមានធនធានមនុស្ស ដែលសុទ្ធសឹងតែជាបុគ្គលិក ដែលមាន ទេពកោសល្យ មានគំនិតឆ្នៃប្រឌិតខ្លាំង ពីធម្មជាតិ។ ចុះថាតើ ធ្វើដូចម្តេចទើប ក្រុមហ៊ុនយក្សទាំងអស់នោះ អាចរកបានបុគ្គលិក ដែលពោរពេញដោយទេពកោសល្យ ដើម្បីយកមកធ្វើជាធនធានដ៏សំខាន់សម្រាប់អង្គភាពរបស់គេទៅ?

 

ខាងក្រោមនេះគឺជា សំនូរចម្លែកៗ ទាំង១៧ ដែលក្រុម​ហ៊ុនទាំងយក្សនោះ ចោទសួរដើម្បី វាយតម្លៃពីទេពកោសល្យ របស់បេក្ខភាព៖

 

 ១. Google: “If you could only choose one song to play every time you walked into a room for the rest of your life, what would it be?” សំនួរ មួយនេះគឺសម្រាប់មុខតំណែង Associate Account-Strategist position របស់ក្រុមហ៊ុន Google។

 

២. Facebook: “How many Big Macs does McDonald’s sell each year in the U.S.?” សំនួរ មួយនេះគឺសម្រាប់មុខតំណែង Data-scientist position ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដ៏ពេលនិយម Facebook។

៣. Boeing: “What do you think of lava lamps? And Dilbert?” សំនួរ មួយនេះគឺសម្រាប់មុខតំណែង Engineer  position របស់ក្រុមហ៊ុន Boeing (ក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីល្បាញមួយ របស់អាមេរិច)។

 

៤. Google: “Choose a city and estimate how many piano tuners operate a business there.” សំនួរ មួយនេះ គឺសម្រាប់មុខតំណែង Product Manager ក្រុមហ៊ុនយក្ស Google។

 

៥. Facebook: “How much do you charge to wash every window in Seattle?” សំនួរមួយនេះ គឺសម្រាប់មុខតំណែង Online Sales Operations ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដ៏ពេលនិយម Facebook។

 

៦. Apple: “How many children are born every day?” សំនួរមួយនេះ គឺសម្រាប់មុខតំណែង Global Supply Manager Positionក្រុមហ៊ុនដែលពោរពេញដោយគំនិតឆ្នៃប្រឌិត Apple ។

 

៧. Hess: “What’s your favorite color?” សំនួរមួយនេះ គឺសម្រាប់មុខតំណែង Assistant Manager Position ក្រុមហ៊ុនយក្សអាមេរិច មួយផ្នែកថាមពល (ប្រេង និងឧស្ម័នធម្មជាតិ) Hess។

៨. Apple: “If I was talking to your best friend, what is one thing they would say you need to work on?” សំនួរមួយនេះ គឺសម្រាប់មុខតំណែង Red-Zone Specialist Position ក្រុមហ៊ុនដែលពោរពេញដោយគំនិតឆ្នៃប្រឌិត Apple ។

 

៩. Google: “If you could be remembered for one sentence, what would it be?” សំនួរមួយនេះ គឺសម្រាប់មុខតំណែង Associate Account-Strategist position របស់ក្រុមហ៊ុន Google។

 

១០. Intel: “Design a spice rack for the blind.” សំនួរមួយនេះ គឺសម្រាប់មុខតំណែង Hardware Engineer position របស់ក្រុមហ៊ុន Intel ដែលជាក្រុមហ៊ុនផលិតគ្រឿងរឹង (Hardware)ដ៏ធំមួយ សម្រាប់កុំព្យូទ័រ និងទូរស័ព្ទ ។

 

១១. Celgene: “Tell me a story.” សំនួរមួយនេះ គឺសម្រាប់មុខតំណែង Corporate Communications Position ក្រុមហ៊ុន Celgene ដែលជាក្រុមហ៊ុនផលិត ជីវបច្ចេកវិទ្យាសម្រាប់ព្យាបាលជម្ងឺមហារីក និង ជម្ងឺរលាកផ្សេងៗ ។

១២. Microsoft: “If you had a choice between two superpowers–being invisible or flying–which would you choose?” សំនួរមួយនេះ គឺសម្រាប់មុខតំណែង High Level Product-lead/Evangelist position ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនផលិត កម្មវិធី (Software)ដ៏ធំបំផុត សម្រាប់កុំព្យូទ័រ និងទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀត។

 

១៣. St. Jude Medical: “Why are manholes round?” សំនួរមួយនេះ គឺសម្រាប់មុខតំណែង Electrical Engineer Co-op Position ក្រុមហ៊ុន St. Jude Medical ដែលជាក្រុមហ៊ុនផលិត ឧបករណ៍វេជ្ជសាស្រ្ត។

 

១៤. MasterCard: “What do you do if you are approached by an employee who is complaining about a colleague who has horrible body odor?” សំនួរមួយនេះ គឺសម្រាប់មុខតំណែង Operation Leader Position ក្រុមហ៊ុន MasterCard ដែលជាក្រុមហ៊ុនការផ្តល់សេវាហិរញ្ញវត្ថុលក្ខណៈអន្តរជាតិ​ដ៏ល្បីល្បាញមួយ ។

 

១៥. Cisco: “What kind of tree would you be?” សំនួរមួយនេះ គឺសម្រាប់មុខតំណែង Senior Technical Writer Position ក្រុមហ៊ុន Cisco ដែលជាក្រុមហ៊ុន ផលិតគ្រឿងបរិក្ខារ និងកម្មវិធី ប្រព័ន្ធទំនាក់ទំនង(Networking equipment) លក្ខណៈអន្តរជាតិ​ដ៏ល្បីល្បាញ។

 

១៦. Biogen Idec: “What were you like as a child?” សំនួរមួយនេះ គឺសម្រាប់មុខតំណែង Area Business Manager Position ក្រុមហ៊ុន Biogen Idec ដែលជាក្រុមហ៊ុនឯកទេស ស្រាវជ្រាវនឹងអភិវឌ្ឍន៍ ឧបករណ៍វេជ្ជសាស្រ្ត និង ជីវបច្ចេកវិទ្យា។

 

១៧. Medtronic: “What do you think you will hate about this job?” សំនួរមួយនេះ គឺសម្រាប់មុខតំណែង Diabete Therapy Associate Position ក្រុមហ៊ុន Medtronic ដែលជាក្រុមហ៊ុនផលិតគ្រឿង ឧបករណ៍វេជ្ជសាស្រ្ត។

អត្ថបទទាក់ទង៖  15 សំនួរ ពេលសំភាសន៍ការងារ និង ចម្លើយសមស្របបំផុត

 

អត្ថបទ គន្លឺះការងារ

ប្រភព៖ businessinsider