អត្ថប្រយោជន៍ ដ៏មហិមារបស់ខ្ទឹមស (Ultra benefit of Garlic)

ខ្ទឹមស គឺជាគ្រឿងផ្សំដ៏ចំណាន និងសំខាន់បំផុតមួយ សម្រាប់បង្កើនរសជាតិ និងក្លិនឈ្ងុយឈ្ងប់ដល់ម្ហូបក្នុងចាន ក៏ជាសារធាតុផ្សំថ្នាំតាមបែបធម្មជាតិដ៏មានមហិទ្ធិរិទ្ធ នាសម័យបច្ចុប្បន្ននេះ។ មុនការរកឃើញឱសថទំនើប ដូចដែលយើងមានប្រើសព្វថ្ងៃនេះ ខ្ទឹមស មានចុះនៅក្នុងបញ្ជី សៀវភៅក្បួនពេទ្យផ្លូវការ តាំងពីសម័យរាប់ពាន់ឆ្នាំមុន និងត្រូវបានគេយកមកប្រើប្រាស់សម្រាប់ព្យាបាលជំងឺជាច្រើន ទាំងខាងក្នុងនិងទាំងផ្នែកខាងក្រៅសពាង្គកាយ។ គុណសម្បតិដ៏មហិមារបស់វាត្រូវបានគេរកឃើញ តាំងពី ជាងបីពាន់ឆ្នាំមុន ដោយក្រុមអ្នកស្រាវជ្រាវអេហ្ស៊ីប ហើយពួកគេ បានកត់ត្រា២០ក្បួន ថ្នាំបូរាណ ផ្សំដោយខ្ទឹមស សម្រាប់ព្យាបាលជំងឺឈឺក្បាល ឡើងឈាម ឬដុំពក ជាដើម។

 

 

extra-garlic

 

រយៈពេលជាង១០ឆ្នាំចុងក្រោយនេះការសិក្សាតាមបែបវេជ្ជសាស្ត្រជាច្រើនធ្វើឡើងជាបន្តបន្ទាប់ បានបញ្ជាក់ជាលទ្ធផល មហិទ្ធិរិទ្ធរបស់ខ្ទឹមដែលមនុស្សចាស់បូរាណបានចំណាំតៗគ្នាមក ថាល្អចំពោះបេះដូងត្រូវបានលាតត្រដាងបញ្ជាក់កាន់តែច្បាស់ នាពេលបច្ចុប្បន្ននេះ។ ដែលមានអត្ថប្រយោជន៍ដូចជា៖

 

I. អត្ថប្រយោជន៍ចំពោះបេះដូង និងសរសៃឈាម

  • ខ្ទឹម អាចជួយបញ្ចុះ អត្រាជាតិខ្លាញ់ លីពីត Triglycérides និងខ្លាញ់ក្នុងឈាម Cholestérole បានតិចតួចទេតែថេរថយជាលំដាប់។
  • ខ្ទឹមសអាចជួយទៅកាត់បន្ថយគ្រោះផ្គុំជាកំណកឈាមតូចៗតាមសរសៃឈាម និងជួយសម្រួលឈាមឱ្យរាវល្អ អាចហូរបានស្រួល។
  • ខ្ទឹមស មានប្រយោជន៍ខ្លាំងណាស់ចំពោះអ្នកមានជំងឺឡើងឈាម ឈាមហូរមិនស្រួល សរសៃវែនរីកប៉ោងព្រោះឈាមហូរយឺត ឬមានបញ្ហាឬសដូងបាត។
  • សារធាតុ Ajoène មានសកម្មភាពដូចជាថ្នាំ Aspirine និង ពង្រាវឈាមមិនឱ្យឆាប់កក។ ដូច្នេះបើពិសារខ្ទឹមសចូលទៅ ដូចជាបានទៅភ្ញោចសរសៃឈាមតូចៗឱ្យរលា សម្រួលសម្ពាធឈាម និងចរន្តបេះដូង។

II. អត្ថប្រយោជន៍ចំពោះប្រព័ន្ធការពារខ្លួន និងដុំសាច់មហារីក

  • ខ្ទឹម មានសារធាតុបន្សំក្នុងខ្ទឹមជាង២០មុខ ដែល មានប្រសិទ្ធិភាពជាពិសេសអាចប្រឆាំងទប់នឹងជំងឺមហារីក បំពង់ ផ្លូវ រំលាយអាហារ ឬក្រពះ។
  • ខ្ទឹម មានតួនាទីក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលធន់បំផុត ដូចជាពពួក Entérocoque Staphylocoque ភ្នាក់ងារមានឈ្មោះល្បីខាងបង្កជំងឺឆ្លងនៅមន្ទីរពេទ្យ។
  • ការពារទប់នឹងសារធាតុពុលអាចបង្កជំងឺមហារីក និងបញ្ឈប់ការរីករាលនៃដុំសាច់ មិនឱ្យកោសិកាមានជំងឺរីកលូតលាស់បាន។
  • ខ្ទឹមស មានផ្ទុកសកម្មភាពប្រឆាំងនឹងដុំពក ការបរិភោគខ្ទឹមសជាប្រចាំអាចនឹងការពារមិនឱ្យមានការដុះ ឬលេចជាដុះសាច់ពកមហារីកខ្លះដូចជា(មកហើយចំពោះមហារីកក្រពះ ពោះវៀន ស្បែក និងក្រពេញប្រូស្តាត)។

 

III. អត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភ និង ផ្នែកវេជ្ជសាស្ត្រ

  • ខ្ទឹមមានផ្ទុកសារធាតុសំខាន់ៗ និងក្នុងបរិមាណច្រើន គួរឱ្យស្ងប់ស្ងែង ដូចជា វីតាមីន អា បេ សេ ដេ អឺ ប៉េប៉េ អូលីហ្កូអេឡេម៉ង់ និងរ៉ែ (ដែក ម៉ាញេស្យូម សង្កសី ។ល។)
  • សារធាតុសរសៃ និងប្រូតេអ៊ីនដែលមានតួនាទីជាកាតាលីហ្សឺ ពោលគឺងាយធ្វើប្រតិកម្មប៊ីយូគីមី និងពិសេសសារធាតុអាលីអ៊ីន អាលីស៊ីន ឬអាហ្វូអែន។

IV.  អត្ថប្រយោជន៍ចំពោះខ្ទឹមសសម្រាប់ព្យាបាលជំងឺផ្លូវដង្ហើម មានជាអាទិ៍ជំងឺផ្តាសាយ រលាកទងសួត រលាកបំពង់ក ជាដើម។

 

V. ខ្ទឹមសមានគុណប្រយោជន៍ ប្រឆាំងនឹងមេរោគ ប្រឆាំងវីរ៉ុស ផ្សិត ប្រឆាំងមហារីក ជាថ្នាំសម្លាប់មេរោគ សម្លាប់មីក្រុប អង់ទីប៊ីយូទិក អង់ទីសិបទិច ជាថ្នាំបន្សាប ជាថ្នាំរំលាយឈាម ។

 

ដើម្បីអាចទាញប្រយោជន៍ពីខ្ទឹមដល់សុខភាពបាន ចូរពិសារជាខ្ទឹមស្រស់ និងហាន់ថ្មីៗ ព្រោះការសិក្សាបានបង្ហាញខ្ទឹមឆ្អិនមានអានុភាពតិចជាខ្ទឹមឆៅ។ ដោយក្នុងមួយរយក្រាម ខ្ទឹមបារាំងមានផ្ទុកសារធាតុរ៉ែសេឡេនីញ៉ូម ០,៥មីក្រូក្រាម ឯខ្ទឹមសវិញដល់ទៅ១៤មីក្រូក្រាម។

 

ប៉ុន្តែសត្រូវដ៏ចម្បងរបស់ខ្ទឹមក៏មានដែរ នោះគឺក្លិនមាត់ ! តែសូមកុំព្រួយបារម្ភ និងយកមកធ្វើជាលេសលែងបរិភោគខ្ទឹមអី។ មានមធ្យោបាយមួយចំនួនអាចជួយលោកអ្នកបាន ៖ ដកបណ្តូលខ្ទឹម កុំបរិភោគ – សូមទំពារគ្រាប់អានីស គ្រាប់ក្រវ៉ាញ កាហ្វេ ឬជីរ ជីរអង្កាម ក្រោយពេលបរិភោគខ្ទឹមរួច។ ចង់បានសុខភាពល្អ ទាល់តែហ៊ានខ្លះបង់ខ្លះ ហើយសូមកុំធ្វើអ្វីឱ្យជ្រុលហួសហេតុ ! ខ្ទឹមមានគុណប្រយោជន៍ល្អមែនសម្រាប់សុខភាព ប៉ុន្តែបើបរិភោគច្រើនជ្រុលពេកក៏អាចធ្វើឱ្យរលាកក្រពះទៅវិញ បើលាបលើស្បែកច្រើនក៏នឹងធ្វើឱ្យស្បែកអាចរលាក ឬងាប់កោសិកាស្បែកខ្លះទៀតផង៕

 

អត្ថបទ៖ សុខភាព