គន្លឹះសំខាន់ៗ របស់អ្នកជំនាញ ដើម្បីព្យាបាលបញ្ហាក្លិនមាត់

ក្លិន​មាត់​មិន​ល្អ​ មិន​មែន​ ​ជា​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះទេ តែលោកអ្នកក៏មិនអាចថា មិនខ្វល់នឹងវានោះដែរ។ មាន​ក្លិន​មាត់ ក៏​មិន​មែន​ ជា​ហេតុការណ៍​ថ្មី​គួរ​ឱ្យ​ចម្លែក​ដែរ អ្នក​ស្រាវជ្រាវ និង ​វេជ្ជសាស្ត្រ​ស្គាល់​មូលហេតុ​ ព្រមទាង​សមាសភាគ​​សារធាតុ​ដែល​បង្ក​ឱ្យ​មាន​ក្លិន​ស្អុយ​ទៀតផង។ ​ ក្លិន​អាក្រក់​ចេញ​ពីមាត់​ពិត​ជា​រំខាន​ខ្លាំងណាស់ និង​គួរ​ឱ្យ​រអៀស​ចិត្ត​ ជាទី​បំផុត។

Key to solve muoth bad smell from expert

មនុស្សជាច្រើន​ តែង​តែ​ចោទ​សួរ​ក្នុង​ចិត្តខ្លួនឯង​ជា​និច្ច​ ថា​តើ​គូរនិយាយ​ ឬ​មិន​គូរនិយាយ គូរប្រាប់ ​ឬក៏​មិនគូរ​ប្រាប់​ បើ​ប្រាប់​ត្រូវ​ផ្តើម​និយា​យយ៉ាង​ដូច​ម្តេច ? តើ​នឹង​អាច​មាន​ការ​អាក់​អាន់​ស្រពន់​ចិត្ត ដែរ​ឬ​យ៉ាង​ណា ? តាម​ការ​ពិត​ យើង​មិន​គួរ​រួញ​រា ប្រសិន​បើ​យើង​ជា​ក្រុម​គ្រួសារ ជា​មនុស្ស​ស្និទ្ធ​ស្នាល ហើយ​​ស្រលាញ់​គ្នាស្មោះ​ត្រង់​នោះ ព្រោះ​វា​ល្អ​ជាង​ទុក​ឱ្យ​អ្នក​ក្រៅ​ គ្មាន​ភាសា​ទូត​វាយប្រហារ​ចំៗ​ ឬ​អ្នក​ផ្សេង​ និយាយ​ដើមពី​ក្រោយ​ខ្នង​យ៉ាង​ហ៊ុយ​ទ្រលោម​នោះ ឬ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​នោះ​ គេ​គេច​មិន​និយាយ​រក​។

 

មុននឹងរកដំណោះស្រាយ យើងគូរយល់ដឹងពីបញ្ហាដែលបង្ករ របស់វាជាមុនសិន ដើម្បីឲ្យការព្យាបាល មាន​ប្រសិទ្ធ​ភាពល្អ។

 

ការពិតទៅ ការជូបបញ្ហាធំខ្លិនមាននេះ មិនមែនជារឿងគួឲ្យខាស់អៀនពេកណាស់នោះទេ ព្រោះថា បើតាមការ​សិក្សាមួយ រកឃើញថា មនុស្សពី ២៥ ទៅ ៥០% សុទ្ធតែ ធ្លាប់ជួបបញ្ហានេះ។

 

មូលហេតុ នៃការធំខ្លិនមាត់

ក្នុង​៩​ នៃ ​១០ ករណី​ ក្លិន​មាត់​ មាន​ពាក់​ព័ន្ធ​នឹង​ បញ្ហាសុខភាព​មាត់​ធ្មេញ។ ជួន​បណ្តាល​​មក​ពី​ បញ្ហា​អញ្ចាញ​ធ្មេញ ជួន​​មក​​ពី​​បញ្ហា​​ធ្មេញ ដូចជា៖ ធ្មេញ​​មាន​​កំណក​​កំ​បោរ​ ធ្មេញ​​សណ្តក ធ្មេញ​​មាន​​ដង្កូវ​ស៊ី គ្មាន​​ការ​​ព្យាបាល។ បាក់​តេរី​ និង​កាក​សំណល់​ចំណី​អាហារ​នៅ​ចន្លោះ​ជើង​ធ្មេញ​ គឺ​ជា​អ្នក​បង្ក​បញ្ហា​ក្លិន​មាត់​មិន​ល្អ។ លៀន​អណ្តា​ចេញ​មក​ក្រៅ​ យក​ច្រាស​ដុស​ថ្មមៗ​ អ្នក​នឹង​ឃើញ​​មាន​​សំណល់​កប់​​លាក់ ​ក្នុង​​សរសៃ​​ល្អិតៗ​​​របស់​​អណ្តាត។ ក្រោម​សរសៃ​ល្អិតៗ​ ជាពិសេស​នៅ​​គល់​អណ្តាត​ ជា​​កន្លែង​​ស្តុក​​សំណល់​ និង​ ជា​បន្តុំ ​នៃ​​ការ​​បង្ក​​បង្កើត​​ក្លិន​​អាក្រក់​​ក្នុង​​មាត់ ដោយ​​សារ​​តែ​​បាក់​តេរី​​ផ្តុំគ្នា​​ច្រើន​ ​ផលិត​​ជា​​ល្បាយ​​​ស្ពាន់​ធ័រ​ ដែល​​រលាត់​​ហើរ​​ពេញ​​មាត់។ ប៉ុន្តែ​​គេ​​មិន​​ដឹង​​ថា​​ហេតុ​​អ្វី​បាន​​ជា ​អ្នក​​ខ្លះ​​ផលិត​​ល្បាយ​​មាន​​ក្លិន​នេះ​​​ច្រើន​ អ្នក​​ខ្លះ​​តិច​​នោះ​​ទេ។ បាក់តេរី​នេះ ក៏​ជា​ប្រភព ​ផ្តល់​​ក្លិន​​មាត់​​អាក្រក់​នៅ ពេល​​ព្រលឹម ទើប​ងើប​​ពី​​គេង​​ដែរ ព្រោះ​​ពេល​យប់​ មនុស្ស​​យើង​​មិន​​សូវ​​បញ្ចេញ​​ទឹក​មាត់​ តើបាក់តេរី​គរ​គ្នា​​​ច្រើន​ឡើង​បញ្ចេញ​ជា​ក្លិនស្អុយ​ តែ​វា​អាច​​​បាត់​ទៅ​វិញ ដោយ​គ្រាន់​តែ​លុប​លាង​មុខ​ ខ្ពុរ​​មាត់ ពិសារ​ទឹក​ ឬ​ទទួល​អាហារ​ពេល​ព្រឹក​ទៅ​ជា​ការ​ស្រេច។

 

​ចុះបើធ្វើការដុះ ធ្មេញ ជា​ញឹក​ញាប់​ ហើយ យ៉ាង​ត្រឹម​ត្រូវ​ រាល់​ពេល​បរិភោគ​អាហារ​​ ហើយគ្មាន​ទាំង​ដង្កូវ​ស៊ីធ្មេញ​ទៀត ប៉ុន្តែ​ក្លិន​មាត់​នៅ​តែ​មានដដែលនោះ តើនេះមកពីបញ្ហាអ្វីដែរ?


​ត្រង់​ចំណុច​នេះ​ លោក​វេជ្ជបណ្ឌិត Dr Fabien Cohen ឯកទេស​មាត់​ធ្មេញ​ និង​ជា​ប្រធាន​ផ្នែក​​សុខភាព​សាធារណៈ​មាត់​ធ្មេញ​នៅ​ក្រុង​ Val-de-Marne ជាយ​ក្រុង​ប៉ារីស បាន​ពន្យល់​ថា ៖ “ជា​ញឹកញយ​ អ្នកជំងឺ​មក​ជួយ​ខ្ញុំ​ តែង​និយាយ​ថា ខ្ញុំ​ដុស​ធ្មេញ​រាល់​ថ្ងៃ ហើយ​គ្មាន​​​ដង្កូវ​ស៊ីទេ តែ នៅតែមានខ្លិនមាត់? មែនហើយ ! ប៉ុន្តែ​គាត់​ភ្លេច​ថា គាត់មាន​កំណក​លើ​ធ្មេញ​ច្រើន​។ កំណក​ដែល​មក​តោង​ជាប់​លើ​​ធ្មេញបន្តិច​ម្តងៗ​ជា​រៀង​រាល់​ថ្ងៃ​ តាម​បែប​ធម្មជាតិ​ ជា​លក្ខណៈ​ធម្មតា គ្មាន​ជំងឺ​ក្នុងមាត់ គ្មាន​ដង្កូវ​ស៊ីធ្មេញ គ្មាន​បញ្ហា​អញ្ចាញ​ គ្មានដំបៅ ក៏​ដោយ ក៏​កំណក​លើ​ធ្មេញ​ប្រព្រឹត្ត​ទៅ​ជាប់ជា​ប្រចាំ​។ កំណក​នេះ​ផ្សំ​ឡើង​ ដោយ​ទឹក​មាត់ សំណល់​អាហារ​ កោសិការ​ងាប់ៗ​ និង​អ្វីៗ​ផ្សេង​ទៀត​ ព្រម​ទាំង​មីក្រុប​ដែល​នៅ​ក្នុង​មាត់ និង​ជា​មីក្រុប​ល្អ​ តែ​ដល់​លាយ​ចូល​គ្នា​ច្រើន​ទៅ ក៏​ក្លាយ​ជា​ទម្រង់​ម្សៅ​កក​ជាប់​នៅ​ផ្ទៃ​ធ្មេញ​នេះ​ឯង។ កំណក​ម្សៅ​ទន់ៗ​ (សម្អេក​​ធ្មេញ) នេះ​ ចាប់​​ពី​ ៦ ទៅ​១២​ម៉ោង​ឡើង ក៏​ប្តូរ​ទម្រង់​​ រួច​ក្លាយ​ជា​ភ្នាក់ងារ​បង្ក​រោគ​ និង​បញ្ចេញ​សារធាតុ​ផ្សេងៗ ដែល​ផ្តល់​ជា​ក្លិន​អាក្រក់​ដល់​មាត់។ នេះ​មាន​ន័យ​ថា កំណក​ធ្មេញ​ ជា​ចំណែក​មួយ​បង្ក​ឱ្យ​មាន​ក្លិន​មាត់ ដែល​ភាសា​បច្ចេកទេស​ហៅ​ថា Halitose។”

 

ដំណោះស្រាយ ដើម្បីព្យាបាល

ប្រសិន​បើក្លិន​មាត់​របស់អ្នក បណ្តាល​​មក​ពី​ បញ្ហា បង្ក​ឡើង​ដោយ បាក់តេរី ដោយ​សំណល់​​ក្នុង​មាត់​ នោះ​ អ្នកគួរធ្វើដូចជា៖

  • ការ​រក្សា​អនាម័យ​មាត់ធ្មេញ​ ជា​ការ​ចាំ​បាច់ តាម​រយៈ​ការ​ដុស​ឆ្មេញ​ ក្រោយ​រាល់​ពេល​បាយ​ កុំ​ទទួល​ទាន​គ្មាន​ពេល​គ្មានម៉ោង​​ត​គ្នា​ឥត​ដាច់
  • ប្រើ​ខ្សែ​អនាម័យ​ធ្មេញ​ ដើម្បី​ទាញ​កាក​សំណល់​ចំណី​អាហារ​កប់​នៅ​ចន្លោះ​ឆ្មេញ រាល់​ពេល​ល្ងាច​​ យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ថ្ងៃ​
  • ​សូម​កុំ​ភ្លេច​ដុស​សម្អាត​អណ្តាត​ផង ក្រអូម​លើ​ក្រោម​ផង
  • បើជៀសវាងបាន សូមកុំ បរិភោគ​​ខ្លឹម​ ប្រហុក​ ហ្វ្រូម៉ា គ្រឿង​ផ្អាប់ គ្រឿង​ស្អុយ​ បារី​ និង​សុរា នៅ​មាន​​​ដំបូន្មាន​ផ្សេងៗ​ទៀត សម្រាប់​ជួយ​លោក​អ្នក​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បំបាត់​ក្លិន​មាត់
  • លើស​ពី​នេះ​ទៅទៀត ក្នុងករណី​មាន​ក្លិន​មាត់​ ត្រូវ​គិត​គូរភ្លាម​​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​មាត់​ធ្មេញ​។ នេះ​ជា​ការពន្យល់​បញ្ជាក់​បន្ថែម​របស់​វេជ្ជបណ្ឌិត​ កូអេន ៖មុន​នឹង​និយាយ​ថា​ខ្ញុំ​គ្មាន​ធ្មេញ​ដង្កូវ​​ស៊ី ឬបញ្ហា​សុខភាព​មាត់​ធ្មេញ​​អ្វី​ផ្សេង​ទៀត​​ ត្រូវ​ទៅ​ជួប​ពិគោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​សិន​ ដើម្បី​រក​មើល​ធ្មេញ​ខូច (ព្រោះ​សូម​ចង​ចាំ​ថា ឆ្មេញ​ខូច​មាន​ដង្កូវ​ស៊ី អាច​មើល​ឃើញ​បាន​តែ​តាម​រយៈ​ការ​ថត​ឆ្លុះ​ មិន​មែន​ឈឺ​ភ្លាមៗ​ទេ)​ មើល​ថាតើ​មាន​បញ្ហា​អញ្ចាញ​ ឬ​ឆ្អឹង​អញ្ចាញ​នៅ​ក្នុងមាត់​ទាំង​មូល​ ឬ​បញ្ហា​ភ្នាស​នៅ​ថ្ពាល់ នៅ​អណ្តាត នៅ​ក្រអូម។ ប្រសិន​បើ​គ្មាន​បញ្ហា​ដូច​រៀប​រាប់​ខាង​លើ​ទេ ហើយ​បច្ចេកទេស​ដុស​សម្អាត​ធ្មេញ​ក៏​បាន​ប្រតិបត្តិ​យ៉ាង​ត្រឹម​ត្រូវ​ដែរ ពេល​នោះ​ហើយ​ទើប​យើង​ត្រូវចោទ​សួរ​ថា​ក្លិន​មាត់​ទំនង​ជា​បណ្តាល​មាន​ជំងឺ​រលាក​ច្រមុះ​បំពង់ក ឬ​មក​ពី​ក្រោម ចេញ​មក​ពី​ក្រពះ​ពោះវៀន មក​ពី​ពោះ។

 

មិន​សូវ​ហ៊ាន​និយាយមែន ប៉ុន្តែ​ បញ្ហានេះ មនុស្ស​ភាគ​ច្រើន​ណាស់ បាន​លួច​គិត និង ​ស្វែង​រក​វិធី​ដោះស្រាយ​បំបាត់​​ក្លិន​មាត់។ ខ្លះ​ថែម​ទាំង​ចៀស​វាង​មិន​បរិភោគ​ចំណី បន្លែ​សាច់ ត្រី ដែល​មាន​ក្លិន​ខ្លាំង ព្រោះ​ខ្លាច​បន្សល់ទុក​ក្នុងមាត់ ខ្លះ​ទៀត​បាន​អនុវត្ត​តាម​ជំនឿ​ចាស់​បូរាណ ខ្លះ​ស្វែង​រក​ការ​ប្រើ​ផលិតផល​ដាក់​លក់​លើ​ទីផ្សារ​​ ដូច​ជា​ទឹក​ខ្ពុល​មាត់​ ទឹក​ប្រឆាំង​នឹង​បាក់តេរី ។

 

ការណែនាំរបស់គ្រូពេទ្យជំនាញ

  • ការប្រើប្រាស់ ទឹក​ខ្ពុល​មាត់​ មាន​ប្រសិទ្ធភាព​ តែ​មួយ​ភ្លែត តែវាអាចផ្តល់​ផល​រំខាន​បន្ទាប់​បន្សំ ​ដែល​​ក្រុម​អ្នក​ឯកទេស​បាន​ណែ​នាំ​​ មិនឱ្យ​ប្រើប្រាស់​ញឹកញយ​ពេក​។
  • ការបៀមស្ករ​គ្រាប់​ ជា​ពិសេស​ស្ករ​កៅស៊ូ ព្រោះគាត់​ដឹង​ថា​ បើ​មាត់​ស្ងួត​ នោះ​នឹង ​បង្កើន​គ្រោះ​មានក្លិន​មាត់ ទើប​គាត់ ងាក​ទៅ​​​ទំពារ​អៀង​ស្ករ​កៅស៊ូ​ អាច​ជួយ​បញ្ចេញ​ទឹក​មាត់​ ដើម្បី​ផ្សើមបំពង់ក។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ដំណោះស្រាយល្អ​ទេ។ការ​ប្រើ​ស្ក​រ​កៅស៊ូ​បំបាត់​ក្លិន​មាត់ គឺ​ប្រៀប​ដូច​ជា​​អ្នក​ប្រើ​ទឹក​អប់​ដោយ​មិន​មុជ​ទឹក​សម្អាត​ខ្លួន​ដូច្នោះ។ មាន​ស្ករ​កៅស៊ូ​ដែល​គ្មាន​ដាក់​ស្ករ និង​មាន​ដាក់​សារធាតុ​ផ្លុយអ័រ ឬ ហ្សីឡូតុល ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ស្ករ​ប្រភេទ​ច្រើន​ជ្រុល ឬ​ពេញ​មួយ​ថ្ងៃ​នេះ ព្រោះ​វា​នឹង​បង្ក​គ្រោះ​ថ្នាក់​ផ្សេង​ទៀត។ នេះជាយោបល់របស់ គ្រូពេទ្យជំនាញ។
  • យើង​អាច​វាស់​ស្មាន​ ក្លិន​មាត់​របស់​ខ្លួន​ឯង ដោយ​គ្រាន់​តែ​យក​​អណ្តាត​មក​លិទ្ធ​​លើ​ខ្នង​ដៃ ហើយ​លើក​ហិត ប្រាកដ​​ជា​ដឹង​ហើយ។ ក៏​មាន​ដែរ​ម៉ាស៊ីន​ វាស់​កំរិត​ក្លិន​មាត់​ ប៉ុន្តែ​សម្រាប់ ប្រើ​ក្នុង​មន្ទីរ​ពេទ្យ​ លើ​ករណី​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ។ ប្រការ​សំខាន់​ ត្រូវ​មាន​ជំហរ​ប្រយុទ្ធ​ប្រឆាំង​​បំបាត់​ក្លិន​មាត់ មិន​មែន​រក​វិធី​បិទ​បាំង​កុំ​ឱ្យ​មាន​ក្លិន​មាត់ ដែល​មាន​ប្រសិទ្ធិភាព​តែ​មួយ​រយៈ​នោះ​ទេ៕

 

 

អត្ថបទ៖ សុខភាព