គុណ​ប្រ​យោ​ជន៍​ដ៏​អស្ចារ្យ ៩ យ៉ាងនៃ តែបៃ​តង ​មិន​មែន​ជំ​នឿ​ឮតគ្នា​នោះ​ទេ

Green Tea Nature

 

គុណប្រយោជន៍​របស់​តែ មិន​មែន ជា​រឿង​និទានទៀត​ទេ។ ការ​សិក្សា​បាន​រក​ឃើញ​ថា តែ​ល្អ​ចំពោះ​សុខភាព មក​ពី​រុក្ខជាតិតែ​ មាន​បង្កប់​ទៅ​ដោយ​សារធាតុ​អង់ទីអុកស៊ីដង់ ធម្មជាតិ “កាតេឈីន” Catéchine” និង​ជាពិសេសសារធាតុ​​Epigallocatéchine gallate (EGCG) ដែល​មាន​សកម្មភាព​អង់ទីអុកស៊ីតដង់ ២៥ ទៅ​ ១០០​ដង លើស​វីតាមីន សេ និង​អឺ ទៀត។

 

ការសិក្សា​លើ​សត្វ និង ​លើ​មនុស្ស​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​កម្លាំង​ពិសេស​របស់​តែ​បៃតង​នេះ តាម​បែប​វិទ្យាសាស្ត្រ​តែម្តង។ ជាមួយ​នឹង​លទ្ធភាព​អង់ទីអុកស៊ីដង់​ដ៏​ខ្លាំង​ក្លា​នេះ តែ​បៃតង អាច​ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ កូឡេស្តេរ៉ូល។ ការ​សិក្សា​ផ្សេងទៀត​ កំពុង​ផ្តោត​ទៅ​លើ​ឥទ្ធិពល​នៃ​អង់ទីអុកស៊ីដង់​របស់​តែ​បៃតង​ចំពោះ​ប្រព័ន្ធ​សរសៃឈាមបេះដូង និង​ទំនាក់ទំនង​ជា​ជំងឺ​ខ្សោយ​ខួរក្បាល​ និង​ជំងឺ​មហារីក។ នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ គេ​នឹង​កាន់​តែ​យល់​ច្បាស់​អំពី​គុណសម្បត្តិ​ការពារ​របស់​តែ​ ប្រឆាំង​នឹង​ជំងឺ​មហារីក​ពងស្វាស ប្រឆាំង​នឹង​ដំណើរ​​​រីករាលដាល​នៃ​ជំងឺ​មហារីក​ខ្លះ។

 

លោកអ្នក​នាង​បានជ្រាប​ហើយ អំពី​លក្ខណៈ​ពិសេស​នៃ​រុក្ខជាតិ​តែ ដូច្នេះ​ពី We News ​សូម​​លើកយក គុណប្រយោជន៍​ ៩​យ៉ាង សំខាន់ៗ​ មក​បំភ្លឺលម្អិត​មួយ​ម្តងៗ ​ជូន​លោក​អ្នក​នាង​ ទាក់ទង​នឹង​ការ​ជ្រើសរើស​បរិភោគ​ទឹក​តែ។

 

ខាងក្រោមនេះ គឺជា គុណ​ប្រ​យោ​ជន៍​ដ៏​អស្ចារ្យ ទាំង ៩ យ៉ាង នៃ តែបៃ​តង ​មិន​មែន​ជំ​នឿ​ រឺ ឮតៗគ្នា​នោះ​ទេ៖

 

    1. ជាមួយ​នឹង​ធាតុបន្សំ​ដ៏​សកម្ម EGCG តែ​បៃតង ជា​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​សារជាតិ​ខ្លាញ់​។ ពោល​គឺ​បង្កើន​ល្បឿន​​នៃ​ដុត​រំលាយ​ខ្លាញ់​ក្នុង​ខ្លួន មិនឱ្យ​សល់​កក​ច្រើន​ ដែល​ជា​បុព្វហេតុ​នាំ​ឱ្យ​កើត​ជំងឺ​ខ្លាញ់​ក្នុង​ឈាម។
    2. បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សកលវិទ្យាល័យTufts បាន​អួត​អាង​បន្ថែម​អំពី​សមត្ថភាព​របស់​​ធាតុ EGCG ថា​ដូច​ជា​សារធាតុ​កាតេឈីន​ផ្សេង​ទៀត​ដែរ EGCG មាន​សកម្មភាព​ដៅ​ទិស​ចំ​ទៅ​រក​ខ្លាញ់​នៅ​ពោះ ដែល​នេះ​អាច​ពន្លឿន​ការ​បញ្ចុះ​ទម្ងន់​បាន​៧៧%។
    3. តែ​បៃតង​មាន​ថាមពលជួយ​រក្សា​លំនឹង​ជាតិ​ស្ករ​​ឱ្យ​នៅថេរ​ ព្រោះ​តែ​ EGCG ជួយ​សម្រួល​ការ​បែង​ចែក​ជាតិ​អាំងស៊ុយលីន​នៅ​ក្នុង​ខ្លួន​ប្រាណ​ បញ្ចៀស​មិន​ឱ្យ​ជាតិ​ស្ករ​ឡើង​ខ្លាំង មិន​​ឱ្យ​មាន​អារម្មណ៍​ឆាប់​នឿយហត់ និង​ចង់​ញ៉ាំ​ឥត​ឈប់ឥតឈរ។
    4. បើ​តាម​ការ​សិក្សា​នៅ​ខែ​មេសា​ឆ្នាំ​២០១០ តែ​បៃតង​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សួត។ ព្រោះ​ EGCG មាន​សមត្ថភាព​អាចលុប​​​កំណើន​កោសិកា​មហារីកសួត​បាន។

 

  1. តែ​បៃតង​ក៏​ទំនង​ជា​មាន​សកម្មភាព​ប្រឆាំងនឹង​មហារីក​ពោះវៀន​ធំ​ដែរ។ នេះ​បើ​តាម​ការ​សិក្សា​មួយ​ចំនួន​ផ្សេង
  2. កំពុង​សិក្សានៅ​ឡើយ​ទេ ប៉ុន្តែ​​ តែ​បៃតហាក់​ដូច​ជា​ជួយ​កោសិកា​មហារីក​ពងស្វាស​ ឱ្យ​សម្លាប់កោសិកា​មហារីក​ដោយ​ខ្លួន​ឯង​ ដើម្បី​ការពារ​សរីរាង្គ​កាយ
  3. អំបាញ់​មិញ​ ខ្ញុំ​បាន​និយាយ​លើក​ឡើង​ថា EGCG មាន​កម្លាំង​អង់ទីអុកស៊ីដង់ ច្រើន​ជាង​វីតាមីន អឺ ដល់​ទៅ​១០០​ដង។ បើ​ដូច្នេះ​មែន មាន​ន័យ​ថា​តែបៃតង​អាច​ជួយ​ថែ​រក្សា​ស្បែក​នៅ​ក្មេង​ខ្ចី​ជា​និច្ច និង​ជ្រីវជ្រួញ ! នេះ​ក៏​ព្រោះ​តែ​សកម្មភាព​ របស់ EGCG ដែល​ទៅ​បំផ្លាញ​ជាឥទ្ធិពល​​អាក្រក់​ទាំង​អម្បាល​ម៉ាន​​របស់​មូលេគូល​មិនគ្រប់​លក្ខណៈ​ អនាថា​មួយ​ចំនួន​ដែល​របាត់របាយ​ក្នុង​សរីរាង្គ​មនុស្ស។
  4. តែ​បៃតង​មាន​អំណាច​ខ្លាំង​ផ្នែក​អង់ទីអុកស៊ីដង់ ដូច្នេះ​តែ​បៃតង​ត្រូវ​តែ​មាន​ផល​វិជ្ជមាន​​​ទៅ​លើ​កោសិកា​ស្បែកជា​ប្រាកដ។ កោសិកា​ស្បែក​ដែល​រង​ការ​ប៉ះពាល់ និង​ខូច​ខាត​ខ្លាំង​នៅ​ពេល​មាន​ជំងឺ​រ៉ាំរ៉ៃ ដូច​ជា​ជំងឺ​រលាក​ឆ្អឺង ជំងឺ​ទឹក​នោម​ផ្អែម ឬ​ជំងឺ​មហារីក។
  5. ជា​ចុង​ក្រោយ​ តែ​បៃតង មាន​រសជាតិ​ឆ្ងាញ់ ! ជា​ភេសជ្ជៈ​សម្រាប់​ផ្សើម​សរីរាង្គ​កាយ​ផង និង​ដើម្បី​ឆ្ងាញ់​មាត់​ផង ! មួយ​ពែង​ពីរពែង ក្រោយរាល់​ពេល​បាយ​ ពិត​ជា​មិន​លំបាក​ធ្វើ​ ហើយ​អាច​សម្រួល​ដល់​សុខភាព​ផង។

 

ចំពោះរបៀបទទួលទានវិញ លោកអ្នក អាចធ្វើការពិសារវាដោយ ដាក់ជា​មួយទឹក​ក្តៅ ជា​ទឹក​ត្រជាក់ ដាក់​ទឹកកក ដាក់​លាយ​ស្ករ លាយ​ទឹក​ឃ្មុំ ឬ​បន្ថែម​ក្រូចឆ្មារ​ទៀត​តាម​ការ​ចូល​ចិត្ត។

 

នៅ​ក្នុងជីវភាព​រស់​នៅ​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​​តែ​មាន​ពីរ​​ប្រភេទធំៗ ៖ តែ​បៃតង និង​តែ​ខ្មៅ។ តើ​តែ​ទាំងពីរ​ប្រភេទ​នេះ មាន​គុណប្រយោជន៍​ដូច​គ្នា ដែរ​ឬទេ ?

 

“តែ​បៃតង និង​តែ​ខ្មៅ មិន​ដូច​គ្នា​ទេ​។ តែ​ខ្មៅ ជា​តែ​ដែល​គេ​​យក​ផ្អាប់​ ឱ្យ​ឡើង​ម៉ូលេគូល ប៉ុន្តែ​​ជាតិ​កាតេឈីន​ត្រូវ​ថយ​ចុះ ដូច្នេះ​​សកម្មភាព ឬសមត្ថភាព​អង់ទីអុកស៊ីដង់​ ក៏​ថយ​ចុះ​ទៅ​តាម​នោះ​ដែរ​។ និយាយ​ឱ្យ​ចំ គឺ​តែ​បៃតង​មាន​សារធាតុ​អង់ទីអុកស៊ីដង់​ច្រើន និ​ងខ្លាំង​ជាង​តែ​ខ្មៅ។ ហើយ​បើ​ប្រៀប​ធៀប​ជាមួយ​កាហ្វេ​វិញ គឺ​តែ មាន​សារធាតុ​ច្រើន​ជាង​ កាហ្វេ​ខ្លាំងណាស់។

 

 

អត្ថបទ៖ សុខភាព