៧ គន្លឹះសាមញ្ញៗ ដើម្បីធ្វើ​ឲ្យ​ក្លិន​​មាត់​​របស់​លោក​អ្នក​ល្អ​ជា​និច្ច

ក្លិន​មាត់​មិន​ល្អ​ មិន​មែន​ ​ជា​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ។ មាន​ក្លិន​មាត់ ក៏​មិន​មែន​ ជា​ហេតុការណ៍​ថ្មី​គួរ​ឱ្យ​ចម្លែក​ដែរ អ្នក​ស្រាវជ្រាវ និង​វេជ្ជសាស្ត្រ​ស្គាល់​មូលហេតុ​ ព្រមទាង​សមាសភាគ​​សារធាតុ​ដែល​បង្ក​ឱ្យ​មាន​ក្លិន​ស្អុយ​ទៀតផង។ ​ ក្លិន​អាក្រក់​ចេញ​ពីមាត់​ពិត​ជា​រំខាន​ខ្លាំងណាស់ និង​គួរ​ឱ្យ​រអៀស​ចិត្ត​ ជាទី​បំផុត។ ហើយចុះ! មូលហេតុអ្វីទៅ ដែលធ្វើយើងមានខ្លិនមាត់មិនល្អ? ហើយយើងមានវិធីអ្វីខ្លះ ដើម្បីថែរក្សាខ្លិនមាត់នោះ?

 

GirlCoffee

 

ខាងក្រោមនេះជាមូលហេតុដែលធ្វើឲ្យមានខ្លិនមាត់មិនល្អ៖

  1. មាត់មានខ្លិនមិនល្អជាទូទៅកើតឡើងមកពី ការបរិភោគ​​ខ្លឹម​ ប្រហុក​ ហ្វ្រូម៉ា គ្រឿង​ផ្អាប់ គ្រឿង​ស្អុយ​ បារី​ និង​សុរា ជាដើម។
  2. មាត់មានខ្លិនមិនល្អ ក៏បណ្តាល​​មក​ពី​ បញ្ហា​អញ្ចាញ ជួន​មក​ពី​បញ្ហា​ធ្មេញដែរ ដូចជា ធ្មេញ​មាន​កំណក​កំបោរ​ ធ្មេញ​សណ្តក ធ្មេញ​មាន​ដង្កូវ​ស៊ី គ្មាន​ការ​ព្យាបាល។
  3. បាក់​តេរី​ និង​កាក​សំណល់​ចំណី​អាហារ​នៅ​ចន្លោះ​ជើង​ធ្មេញ​ គឺ​ជា​អ្នក​បង្ក​បញ្ហា​ក្លិន​មាត់​មិន​ល្អ។
  4. ​នៅ​គល់​អណ្តាត​ ជា​កន្លែង​ស្តុក​សំណល់​ និង​ជា​បន្តុំ​នៃ​ការ​បង្ក​បង្កើត​ក្លិន​អាក្រក់​ក្នុង​មាត់ ដោយ​សារ​តែ​បាក់តេរី​ផ្តុំគ្នា​ច្រើន​ផលិត​ជា​ល្បាយ​​ស្ពាន់​ធ័រ​ ដែល​រលាត់​ហើរ​ពេញ​មាត់។

 

គន្លឹះ​សំខាន់ៗក្នុង​ការ​​រក្សា​​ក្លិន​មាត់ឲ្យល្អ៖

  1. បើជៀសបានសូមកុំបរិភោគដូចជាៈ ខ្លឹម​ ប្រហុក​ ហ្វ្រូម៉ា គ្រឿង​ផ្អាប់ គ្រឿង​ស្អុយ​ បារី​ និង​សុរា ជាដើម។
  2. ការ​រក្សា​អនាម័យ​មាត់ធ្មេញ​ ជា​ការ​ចាំ​បាច់ តាម​រយៈ​ការ​ដុស​ធ្មេញឲ្យបានត្រឹមត្រូវ នឹងទៀងទាត់​ ក្រោយ​រាល់​ពេល​បាយរួច។
  3. កុំ​ទទួល​ទានអាហារ ​គ្មាន​ពេល​គ្មានម៉ោងទំនេរ ដោយទទួលទាន​​ត​គ្នា​ឥត​ដាច់។
  4. ប្រើ​ខ្សែ​អនាម័យ​ធ្មេញ​ ដើម្បី​ទាញ​កាក​សំណល់​ចំណី​អាហារ​កប់​នៅ​ចន្លោះ​ឆ្មេញ រាល់​ពេល​ល្ងាច​​ យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ថ្ងៃ​។
  5. សូម​កុំ​ភ្លេច​ ដុស​សម្អាត​អណ្តាត​ផង ក្រអូម​លើ​ក្រោម​ផង។
  6. ការប្រើប្រាស់ទឹក​ខ្ពុល​មាត់​ ទឹក​ប្រឆាំង​នឹង​បាក់តេរី (តែវាមាន​ប្រសិទ្ធភាព​ តែ​មួយ​ភ្លែត ហើយ​ដែល​​ក្រុម​អ្នក​ឯកទេស​បាន​ណែ​នាំ​​ មិនឱ្យ​ប្រើប្រាស់​ញឹកញយ​ពេក​ព្រោះ​អាច​ផ្តល់​ផល​រំខាន​បន្ទាប់​បន្សំ)។
  7. ការ​ប្រើ​ស្ក​រ​កៅស៊ូ​បំបាត់​ក្លិន​មាត់ ជាស្ករ​កៅស៊ូ​ដែល​គ្មាន​ដាក់​ស្ករ និង​មាន​ដាក់​សារធាតុ​ផ្លុយអ័រ ឬ ហ្សីឡូតុល (ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ស្ករ​ប្រភេទ​ច្រើន​ជ្រុល ឬ​ពេញ​មួយ​ថ្ងៃ​នេះ ព្រោះ​វា​នឹង​បង្ក​គ្រោះ​ថ្នាក់​ផ្សេង​ទៀត)។

 

ប្រសិន​បើ​ បានធ្វើតាមការណែនាំខាងលើ និងធ្វើការថែរទាំបានល្អ ដូចបានរៀបរាប់ខាងលើនោះ ហើយ នៅតែមាន​បញ្ហាខ្លិនមាត់ទៀត ហើយសូម្បីតែ​ ​បច្ចេកទេស​ដុស​សម្អាត​ធ្មេញ​ក៏​បាន​ប្រតិបត្តិ​យ៉ាង​ត្រឹម​ត្រូវ​ដែរ ពេល​នោះ​ហើយ​ទើប​យើង​ត្រូវចោទ​សួរ​ថា​ក្លិន​មាត់​ទំនង​ជា​បណ្តាល​មាន​ជំងឺ​រលាក​ច្រមុះ ​បំពង់ក ឬ​មក​ពី​ក្រោម ចេញ​មក​ពី​ក្រពះ​ពោះវៀន មក​ពី​ពោះ ដូច្នេះ ដើម្បីអោយបានប្រាកដច្បាស់ថាអ្នកមានបញ្ហាក្លិន​មាត់​ដោយ​សារ​មក​ពីមូល​ហេតុ​អ្វីនោះ សូមអ្នកធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

 

យើង​អាច​វាស់​ស្មាន​ ក្លិន​មាត់​របស់​ខ្លួន​ឯង ដោយ​គ្រាន់​តែ​យក​​អណ្តាត​មក​លិទ្ធ​​លើ​ខ្នង​ដៃ ហើយ​លើក​ហិត ប្រាកដ​​ជា​ដឹង​ហើយ។ ក៏​មាន​ដែរ​ម៉ាស៊ីន​ វាស់​កំរិត​ក្លិន​មាត់​ ប៉ុន្តែ​សម្រាប់ ប្រើ​ក្នុង​មន្ទីរ​ពេទ្យ​ លើ​ករណី​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ។ ប្រការ​សំខាន់​ ត្រូវ​មាន​ជំហរ​ប្រយុទ្ធ​ប្រឆាំង​​បំបាត់​ក្លិន​មាត់ មិន​មែន​រក​វិធី​បិទ​បាំង​កុំ​ឱ្យ​មាន​ក្លិន​មាត់ ដែល​មាន​ប្រសិទ្ធិភាព​តែ​មួយ​រយៈ​នោះ​ទេ៕

 

ចុចអាន៖ គន្លឹះសំខាន់ៗ របស់អ្នកជំនាញ ដើម្បីព្យាបាលបញ្ហាក្លិនមាត់

 

 

អត្ថបទ៖ សុខភាព