សញ្ញា ៨យ៉ាង បង្ហាញថាមេដឹងនាំមួយ ជាមេដឹងនាំមិនល្អ

អ្នកគ្រប់គ្រង បុគ្គលិកប្រតិបត្តិជាន់ខ្ពស់ អ្នកគ្រប់គ្រងធនធានមនុស្ស ជាដើម គឺជាពាក្យដែលគួរឲ្យចាប់អារម្មណ៍បំផុត ព្រោះថាវា បានបង្ហាញថា អ្នកគឺជាមនុស្សម្នាក់ ដែលជាអ្នកដឹកនាំគេ។ Yes! ត្រឹមត្រូវណាស់ តែអ្នកមិនត្រូវភ្លេចឡើយ អ្នកនៅមានការងារជាច្រើនទៀតដែលវាជាបន្ទុករបស់មុខដំណែងមួយនេះ ដូចជា ការសម្រេចចិត្តថា ត្រូវដំឡើងដំណែងអោយបុគ្គលិកមួយណា? ត្រូវចាត់ចែងការងារឲ្យអ្នកណាទទួលខុសត្រូវ ផ្នែកនេះ ផ្នែកនោះជាដើម? និង សំខាន់មួយទៀតនោះគឺ ការសម្រេចគោលដៅគម្រោង។ ការងារទាំងអស់នេះហើយ ដែលវាហាក់មិនពិរោះស្តាប់ដូច អ្នកឮគេហៅអ្នកថា លោក/លោកស្រី ប្រធាន លោកនាយកនោះទេ។

 

Too bossy

 

តើអ្នកអាចដឹងដោយរបៀបណាថា តើនរណាម្នាក់អាចក្លាយជា អ្នកដឹកនាំដ៏ល្អជានិច្ច គ្រប់កាលៈទេសៈនោះ?

 

មានអត្ថបទជាច្រើន ដែលនិយាយអំពី ធ្វើយ៉ាងដូចម្តេចទើបក្លាយជាមេដឹកនាំល្អ តែពុំសូវមានឡើយអត្ថបទ​ដែលនិយាយអំពី អ្វីដែលបង្ហាញថា មេដឹកនាំម្នាក់ ជាមេដឹកនាំមិនល្អ? ខាងក្រោមនេះ គឺជាសញ្ញា ៨យ៉ាង បង្ហាញថាមេដឹងនាំមួយ ជាមេដឹងនាំមិនល្អ៖

 

១. អ្នកដឹកនាំដែល ខ្វះការយល់ចិត្តពី បុគ្គលិក

មានអត្ថបទមួយនិយាយ អំពី សារៈសំខាន់នៃ ការយល់ចិត្តគ្នា (យល់ពីស្ថានភាពគ្នា) ទៅវិញទៅមក គឺមានន័យថា ចេះយកចិត្តគេ ដាក់ក្នុងចិត្តខ្លួនឯង ចេះ​យកស្ថានភាពដែលគេប្រឈម ស្រមៃថាអ្នកប្រឈម គិតថា បើសិនជាអ្នក ស្ថិតក្នុងស្ថានភាពបែបនោះវិញ តើ​អ្នកនឹងមាន​អារម្មណ៍បែបណា ដែលវា​គឺ ជាជំនាញមួយនៃ ជំនាញភាពជាអ្នកដឹកនាំ។ បើអ្នកមិនដែលធ្លាប់គិតពីអារម្មណ៍ ឬស្ថានភាពបុគ្គលិកណាម្នាក់នោះទេ អ្នកពិតជាមិនមែនជាមេដឹកនាំល្អនោះឡើយ។

 

២.  អ្នកដឹកនាំដែល ភ័យខ្លាចការផ្លាស់ប្តូរ

ការផ្លាស់ប្តូរ? វាគឺជារឿងដែលគួរឲ្យខ្លាចសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសបើវាពាក់ព័ន្ធនឹងលុយ ដូចជាការបោះទុកវិនិយោគ រឺការផ្លាស់ប្តូរការងារ ជាដើម។ ជាអ្នកដឹកនាំម្នាក់ បើក្លាចការផ្លាប់ប្តូរ គឺមានន័យថា មិនទទួលយកអ្វីថ្មីដូចគ្នាដែរ។ មានពាក្យមួយឃ្លា “បើយើងមិនធ្វើការផ្លាស់ប្តូរ យើងនឹងមិនរីកចម្រើន បើយើងមិនរីកចម្រើន យើងមិនប្រាកដថាអាចមានជីវិតបន្តទៀតឡើយ”។

 

៣. អ្នកដឹកនាំដែលមាន ទស្សន:លំអៀង

សមត្ថភាពនៅក្នុងការប្រើ យុទ្ធសាស្ត្រឈ្នះៗ ក្នុងគ្រប់ស្ថានការណ៍ទាំងអស់ វាគឺជាអំណោយសម្រាប់ មេដឹក​នាំដែលល្អ ដែលឆ្លាតវៃតែប៉ុណ្ណោះ តែវាមិនប្រាកដថាអ្នកនឹងបានវា គ្រប់ពេលនោះទេ។ ការមិនទទួល រឺបដិ​សេដ គំនិតអ្នកដ៏ទៃ (អ្នកក្រោមបង្គាប់ ជាដើម) លឿនពេកដោយមិនបានធ្វើការពិចារ្យច្បាស់លាស់ ដោយ​យល់ រឺយកតែគំនិតទស្សនៈខ្លួនឯងថាត្រូវជានិច្ចនោះ នោះវាជាហានិភ័យរបស់អ្នកហើយ។

 

៤. អ្នកដឹកនាំដែល ប្រើអំនាចជ្រុល

“I am the Boss”។ មនុស្សពីរ ចិត្តក៏ពីរ ទស្សនៈ និង ការយល់ឃើញក៏ពីរ ដូចគ្នាដែរ។ ការពិតហើយ មិនមែន​ឲ្យ​តែ មេដឹកនាំនិយាយដឹងតែត្រូវ កូនចៅនិយាយដឺងតែខុសនោះទេ ពេលខ្លះអ្នកណាក៏អាចខុសដែរ។ បើមេដឹកនាំ ចាត់ចែងការងារ និង ការទទួលខុត្រូវដល់បុគ្គលិកណាម្នាក់ហើយ គេគូរតែផ្តល់សិទ្ធអំនាចឲ្យ​បាន​គ្រប់​គ្រាន់ និង ចប់ចុងចប់ដើម ដល់បុគ្គលិកនោះ។ មេដឹកនាំដ៏ពិតប្រាកដ គេតែងមានកូនចៅដែល ចង់​ឲ្យ​គេដឹកនាំ។

 

៥. អ្នកដឹកនាំដែល មិនច្បាស់លាស់ក្នុងខ្លួន

ជាអ្នកដឹកនាំត្រូវតែ ជាអ្នកធ្វើសេចក្តីសម្រេចចិត្ត គឺមិនអាចជៀសផុតនោះទេ។ តែបើគេ ហាក់មិន​ដាច់ស្រាច់ នៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត មិនថាធំ ឬតូចនោះ វាពិតជា មិនអាចធ្វើឲ្យគេក្លាយជា មេដឹកនាំល្អនោះទេ ដោយហេតុថា គេមិនដឹងត្រូវធ្វើអ្វីឲ្យពិតប្រាកដ នេះក៏ព្រោះតែគេខ្វះទំនុកចិត្តលើកខ្លួនគេ។ ចុះអ្នកក្រោមបង្គាប់របស់គេនោះនឹងទៅជាយ៉ាងណា?

 

៦. អ្នកដឹកនាំដែល ខ្វះសមត្ថភាពក្នុងការកាត់សេចក្តី

ក្នុងបរិយាកាសការងារមួយ ពិតជាមានរឿងរាយជាច្រើន ហាក់បីដូចជាប្រព័ន្ធដ៏ស្មុកស្មាញមួយដូច្នេះដែរ នេះគឺមិននិយាយពីរឿងក្នុងចិត្តរបស់បុគ្គលិក និមួយៗផង។ ជម្លោះ រឺ ការអាក់អន់ស្រពន់ចិត្តអាចកើតមាន​គ្រប់ពេល រវាងបុគ្គលិក និង បុគ្គលិក បុគ្គលិក និង​អ្នកគ្រប់គ្រងដោយហេតុផលខ្លះៗខាងលើ។ សមត្ថភាព​ក្នុងការដោះស្រាយជម្លោះក្នុង កន្លែងការងារពិតជាត្រូវការ ចាំបាច់ណាស់។

 

៧. គ្មានតុល្យភាពជីវិត

អ្នកដែលមកធ្វើការមុនគេ ជារាងរាល់ថ្ងៃ និង អ្នកដែលចាកចេញពីកន្លែងធ្វើការរាល់ថ្ងៃ គេអាចជា​ បុគ្គលិក​ដែល​ល្អបំផុត សម្រាប់ឡើងដំណែង។ តែសូមសួរខ្លួនឯងវិញថា គេម្នាក់នោះមានតុល្យភាពជីវិតដែរ ឬទេ? បើគេខ្វះតុល្យភាពជីវិត គេអាចប្រឈមមុខខ្ពស់អស់ឋាមពលនៅថ្ងៃណាមួយមិនខាន។

 

៨. ចេះគ្រប់យ៉ាង

មនុស្សដែលមានអំនួតលើខ្លួនឯង ធ្វើដូចខ្លួនឯងអាចធ្វើអ្វីៗបានគ្រប់យ៉ាង បង្ហាញថា មានតែគេទេ ដែលអាចធ្វើល្អបំផុត។ គេពិតណាស់ ​នឹងមិនអាចក្លាយជា មេដឹកនាំដ៏ល្អម្នាក់បានទេ ហេតុអ្វី? គឺដោយសារតែគេ រវល់នឹងធ្វើរឿងគ្រប់យ៉ាង គឺការងាររបស់អ្នកណាក៏គេធ្វើដែរ។

 

យើងមិនចង់មានន័យថា ទាល់តែនរណាម្នាក់មិនមានប៉ុន្មានចំនុចខាងលើនេះ ទើបគេអាចមានឱកាស រឺក៏ជាមេដឹកនាំល្អនោះទេ។ ជាការពិតណាស់ យើងជឿថា នរណាក៏អាចរៀនបានដែរ គឺរៀនពីអ្វីដែលអ្នកមិនទាល់ចេះ ស្វែងយល់ពីអ្វីដែលជាចំនុចខ្វះខាតរបស់អ្នក នៅពេលនោះអ្នកនឹងអាចលុបបំបាត់នូវចំនុចដែលមិនល្អទាំងនោះ ដើម្បីក្លាយទៅជា អ្នកដឹកនាំដ៏ល្អម្នាក់។

 

សូមជួយបញ្ចេញមតិក្នុងប្រអប់ Comment ខាងក្រោម ពីចំនុចអវិជ្ជមានផ្សេងទៀត ដែលបង្ហាញពី មេដឹកនាំមិនល្អ។ យើងចូលចិត្តការពិភាក្សាគ្នា អរគុណចំពោះការចែករំលែករបស់អ្នក វាគឺជាប្រយោជន៍ដ៏ធំធេងសម្រាប់​យើងទាំងអស់គ្នា។

 

ចុចអាន៖ ១០ ទំលាប់អាក្រក់ អ្នកត្រូវ​បំបាត់​ចោល មុនពេលក្លាយជាសហគ្រិន

 

 

អត្ថបទ៖ សហគ្រិន, កន្លឺះការងារ