៧ មេរៀន ពីសហ​គ្រិន​នៅ​បន្ត​ធ្វើ​ការ​ងារ​ឲ្យ​គេ​ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ចាប់​ផ្តើមអាជីវកម្ម

នៅបន្តធ្វើការងារ ដែលលោកអ្នកកំពុងធ្វើ ដ៏ដែលខណៈពេលដែល លោកអ្នក កំពុងតែ ចាប់​អាជីវកម្ម គឺវាពិតជានឹង​​ផ្តល់​អត្ថ​ប្រយោជន៍​ដល់លោក​អ្នក​។ ក្រៅពីបានចំណូល និង អត្ថប្រយោជន៍ផ្សេងៗទៀត ពីការងារ​បច្ចុប្បន្ន ការងារ​ពេញ​ម៉ោងដែលជា បង្គោលរបស់អ្នកអាចជួយអ្នក ឲ្យមានឱកាសច្រើនក្នុងការ​រកបាន ដៃគូទំនាក់ទំ​នង​អាជីព​ជាច្រើន​ទៀតផងដែរ។ លើសពីនេះទៅទៀត អ្នកក៏អាច រៀននៅក្នុងការគ្រប់គ្រងអាជីវកម្ម ដូចជា ការគ្រប់គ្រង​បុគ្គលិក គ្រប់គ្រង​ពេលវេលា គ្រប់គ្រង​លុយ និងជាពិសេស​ការ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​អតិថិជន។


Couple in library working with digital tablet

 

ឆ្លងកាត់តាមការសួរនាំ និង ស្វែងយល់ពីសហគ្រិនជោគជ័យមួយចំនួនមក ថ្ងៃនេះយើង នឹងជួយ​ចែក​រំ​លែក​​នូវ ៧ មេរៀន ដែល​គាត់​បានកត់ចំណាំទុក ខណៈពេលដែលគាត់កំពុងធ្វើការផង និង​ចាប់​ផ្តើម​អាជីវកម្មផ្ទាល់ខ្លួនផងនោះ។ ខាងក្រោមនេះជា មេរៀនទាំង ៧ ដែលគាត់បានរៀន៖

 

១. ជាតំបូង ត្រូវផ្តូចផ្តើមគោលគំនិត(Concept)

ការចាប់ផ្តើម ដំបូងបំផុតនៃអាជីវកម្មមួយ​ គឺកើតចេញពីការផ្តូចផ្តើមនៃគំនិតអាជីវកម្ម ថាតើ​យើង​ចង់​ធ្វើ​អ្វី​? វាជាប្រភេទអាជីវកម្មបែបណា? មានតំរូវការទីផ្សារដែររឺទេ? ជាគំនិតថ្មីទាំងស្រុង រឺ​ក៏​មាន​គេ​ធ្វើ​ហើយ​ បើមានតើមានគូប្រគូតប្រជែងខ្លាំងប៉ុណ្ណាដែរ ជាដើម។ វាគឺជាដំណើរការដំបូងនៃការចាប់ផ្តើម​អាជីវកម្ម ដោយមិនចាំបាច់ឈប់ពីការងារឡើង ព្រោះថាអ្នកអាចធ្វើរឿងទាំងនោះបាន ចំណាយ​ពេល​បន្តិច​បន្តូចតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត បើអ្នកធ្វើការបណ្តើរ​គិតពីរឿងនេះ បណ្តើរ​នោះអ្នក​ កាន់​តែ​មាន​ពេល​កាន់​តែច្រើនក្នុងការមើលតម្រូវការជាក់ស្តែង ពី​ភាព​ពិត​នៅក្នុងទីផ្សារ ដែល​វា​អាច​ធ្វើ​ឲ្យ​គំនិត​របស់​​អ្នក កាន់តែ​ទូលំទូលាយ និងអាចប្រើប្រាស់បានកាន់តែប្រសើរ។

 

២. ចាប់ផ្តើមដៅ គោលដៅរបស់អ្នកនៅក្នុងប្រតិទិនរបស់អ្នក

កត់ត្រាក្តីស្រមៃ របស់អ្នកជាបណ្តើរៗ នៅក្នុងប្រតិទិនរបស់អ្នក ដើម្បីកុំឲ្យភ្លេចព្រោះថា មនុស្សយើង​ ពេលវេលាខុសៗ អាចធ្វើឲ្យនឹកឃើញរឿងល្អខុសៗគ្នាដែរ។ ថ្ងៃណាដែលអ្នកអារម្មណ៍ល្អ គំនិតល្អៗ មិនដឹងជាចេញមកពីកន្លែងណា ហើយគំនិតទាំងនោះអាចធ្វើឲ្យអ្នក មើលឃើញពីឱកាសជោគជ័យ​​សម្រាប់ខ្លួនឯងក៏អាចថាបាន។


៣. ចាប់ផ្តើមបង្កើតពីប្រព័ន្ធក្នុងការប្រតិបត្តិការងារ

សិក្សាស្វែងយល់ពី ប្រព័ន្ធដំណើតការងារ នៃការប្រតិបត្តិពីក្រុមហ៊ុនដែលអ្នកធ្វើការបច្ចុប្បន្ន រឺ​ពី​ក្រុម​ហ៊ុន​ណា​មួយ​ដែលជា ដៃគូទំនាក់ទំនងរបស់អ្នក រូចហើយធ្វើការវិភាគ ថាតើវាល្អ រឺមិនល្អ ល្អចំនុចណា​ខ្លះ មិនល្អ ចំនុចណាខ្លះល្អ ហើយអាចយកមកប្រើការបាន។ នេះគឺជា មេរៀនល្អមួយសម្រាប់អ្នក​ ចង់​ចាប់ផ្តើមអាជីវកម្ម ខណៈពេលដែលកំពុងធ្វើការឲ្យគេ។

 

៤. គិតពីបញ្ហាដែលអាចប្រឈមឲ្យបានលឿនបំផុត

បញ្ហាគឺ តែតែងជួបប្រទះមិនថា អ្នកធ្វើការឲ្យគេ រឺជាអ្នកគ្រប់គ្រង រឺក៏ជាម្ចាស់អាជីវកម្មកដោយ ស្វែង​យល់​​ពីបញ្ហា ទាំងឡាយដែលអ្នកអាចនឹងជួបប្រទះនាពេលខាងមុខ រូច​ហើយ​ត្រៀម​រៀប​ចំវិធី​សាស្ត្រ​ដើម្បី​ដោះស្រាយវា។ វាពិតជាចំនេញពេលខ្លាំងណាស់ ដោយ​អ្នក​មិន​ចាំបាច់​ឈប់​ពីការងារ​ដើម្បី​ចំណាយ​ពេល​ធ្វើវានោះទេព្រោះថាវាក៏មិនចំនាយពេលច្រើននោះដែរ។ វាជារឿងចំណេញ។

 

៥. ធ្វើផែនការសម្រាប់ការគ្រប់គ្រងការប្រែប្រួលណាមួយនៃហិរញ្ញវត្ថុ

ក្នុងការដំណើរការអាជីវកម្មមួយ រឿងបញ្ហាហិរញ្ញវត្ថុវាជារឿងមួយដែលប្រឈមខ្លាំងបំផុតជាពិសេស សម្រាប់សហគ្រិនវ័យក្មេង ខ្វះបទពិសោធន៍ក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ និងមានដើមទុក​ក្នុងការ​ចាប់ផ្តើមអាជីវកម្មជាដើម។ដូច្នេះអ្នកត្រូវតែធ្វើផែនការឲ្យបានច្បាស់លាស់មុននឹងចាប់ផ្តើម​ប្រតិ​បត្តិ​ការ​ណ៍​​អាជីវកម្ម។ នេះវាជាមេរៀនល្អមួយដែល អ្នកគូរតែរៀនសូត្រ ដើម្បី​ទុក​ជា​បទ​ពិសោ​ធន៍ នៅ​ពេល​អ្នក​ចាប់​ផ្តើមអាជីវកម្ម។

 

៦. ផ្តល់តម្លៃដល់បុគ្គលិក

ធ្វើឲ្យបុគ្គលិករបស់អ្នក មានអារម្មណ៍ថាគេ មានតម្លៃ នេះគឺជារឿងមួយអ្នកគ្រប់គ្រងត្រូវគិតគូរ អ្នកនាង Chowgirls’ Brown ដែលលោក ធ្លាប់បានទទួលប្រាក់ខែច្រើនគូសមដែរ ជា​មួយ​នឹង​អត្ថ​ប្រយោជន៍​ជា​ច្រើនទៀត ពីក្រុមហ៊ុន Multinational Media ដែលបានជួលអ្នកនាង ឲ្យ​ធ្វើការ​អស់​រយៈ​ពេល៩​ឆ្នាំ។


៧. ស្រឡាញ់អតិថិជនជូនជាមាស

នៅពេល លោក Baroan ចាប់ផ្តើមក្រុមហ៊ុនរបស់គាត់នៅក្នុងទសវត្សរ៍ ៩០ អ្នកដែលចេះ IT គេ​គិត​ថា​គេ​ដូច​ជាព្រះអញ្ចឹង។គាត់បាននិយាយដូច្នេះ។ ប៉ុន្តែគាត់​មិនអាចគ្មានពួកគេទេ នៅក្នុង​ការ​បង្កើត​ក្រុម​បច្ចេក​វិទ្យា​​ដ៏ខ្លាំងមួយបានឡើយ ហើយគាត់ក៏ត្រូវតែថែរក្សាអតិថិជនរបស់គាត់យ៉ាងថ្នាក់ថ្នម​បំផុត​ដូចគ្នាដែរ។ យើងចាំបាច់ត្រូវតែថែរក្សាអតិថិជននិមួយៗ ដូចជាភ្ញៀវមកលេងផ្ទះយើងអញ្ចឹងដែរ គឺដើម្បីជៀសវាង ពេលគេចេញទៅវិញ គឺអាចនឹងនិយាយមិនល្អ ដែលអាចជះឥទ្ធិពលមិនល្អ ដល់ថ្ងៃ​អនាគតនៃក្រុមហ៊ុនរបស់យើង។

 

មេរៀនទាំង ៧ ខាងលើនេះគឺជាការចែករំលែក​គំនិតដ៏តូចមួយ សម្រាប់ជាគំនិតខ្លះនៅក្នុងការ ចាប់​ផ្តើម​អាជីវកម្មដំបូង ខណៈពេលដែលអ្នកកំពុងធ្វើការឲ្យគេនោះ។ បើមានគំនិតអ្វីបន្ថែមសូម ជួយប​ញ្ចេញមតិ (Comment)ខាងក្រោម ពីការយល់ឃើញរបស់អ្នកដើម្បីជាការចែករំលែកផង។

 

 

អត្ថបទ សហគ្រិន

ប្រភព៖ entrepreneur