៧ គន្លឹះសំខាន់ៗ ដើម្បីកសាង Brand មួយឲ្យទទួលបានជោគជ័យ

ដើម្បីធ្វើការកសាង Brand មួយឲ្យជោគជ័យ មិនមែនគ្រាន់តែ ឆ្នៃ Logo ឲ្យមើលទៅល្អទាក់ទាញ​នោះ​ទេ​។

 

build a successful brand

 

ថ្ងៃនេះ We News នឹងបង្ហើប (ចែករំលែក)​ពីអាថ៌កំបាំងមួយនេះប្រាប់មិត្តអ្នកអាន។ Brand ជាច្រើន​បានទទួលនូវភាព​បរាជ័យ នៅពេលដែល​គេព្យាយាម​ធ្វើឲ្យទៅដល់គោលដៅ។ មាន​មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា ការធ្វើ Brand មួយឲ្យជោគជ័យគឺវាមិនមានអ្វីដែលពិបាកទេ គ្រាន់តែធ្វើ និមិត្ត​សញ្ញា​ដំណាង (Logo​) មួយឲ្យស្អាតទាក់ទាញ់ហើយមានន័យទៅបានហើយ។ ប៉ុន្តែ ការធ្វើការរចនា និមិត្ត​សញ្ញា​ដំណាង(Logo​) គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ និង​ការធ្វើ​ឲ្យ​គេ​មើល​ឃើញ​នឹង​ភ្នែក​​(ផ្នែក​ខាង​ក្រៅ)​តែប៉ុណ្ណោះ វានៅមានចំនុចសំខាន់ៗជាច្រើនផ្សេងៗទៀត ក្នុងការជំរុញឲ្យ ម៉ាកយីហោ (Brand) ទទួល​បានជោគជ័យ។

 

តើអ្វីទៅ ជាគន្លឹះធ្វើឲ្យម៉ាកយីហោមួយ ទទួលបានជោគជ័យនោះ? ខាងក្រោមនេះ ជា ៧ គន្លឹះសំខាន់ៗ ដើម្បីកសាង Brand មួយឲ្យទទួលបានជោគជ័យ៖

 

១. ការបង្កើតឲ្យមានការយល់ឃើញដ៏សមស្របមួយចំពោះម៉ាកយីហោរបស់អ្នក

ចំណាយពេលពេញ​មួយថ្ងៃ ជាមួយ​នឹង​ក្រុមហ៊ុន​ការងារ​ដ៏សកម្ម​របស់​អ្នក​ដើម្បី​និយាយ​អំពី ថាតើ​អ្នកចង់​ឲ្យម៉ាកយីហោរបស់អ្នក ត្រូវបានមនុស្សជាទូទៅយល់ឃើញបែបណា? ហើយ​តើ​អ្នក​ចង់​ឲ្យ​អតិថិជន​​របស់​អ្នក មានអារម្មណ៍​តបមក​វិញ​បែប​ណា នៅពេលដែលគេជូបម៉ាកយីហោរបស់អ្នក? ហើយនឹង តើអ្នកចង់ឲ្យគេ ចងចាំពីម៉ាកយីហោរបស់អ្នកដូចម្តេចនៅក្នុងចិត្តរបស់គេ? ចូលធ្វើការ​អភិវឌ្ឍន៍វាឲ្យមានលក្ខណៈល្អប្រសើរផ្នែកលើការពិភាក្សារបស់អ្នក។

 

២. ការធ្វើឲ្យលិចធ្លោជាងគេ

ត្រូវគិតអំពី ថាតើអតិថិជនរបស់អ្នកគឺជាអ្នកណា? តើអ្វីទៅដែលគូប្រគួតប្រជែងធំបំផុតរបស់អ្នក ​កំពុង​តែធ្វើ ហើយតើធ្វើដូចម្តេចដែរ? មើល និង វិភាគពីគូប្រគូតប្រជែងរបស់អ្នកឲ្យច្បាស់ រូចធ្វើការវាយតម្លៃ ដើម្បីរៀបចំនឹងត្រៀបខ្លួន នៅក្នុងការស្វែងរកចំនុចណាមួយដើម្បីធ្វើការបង្កើតថ្មី (Innovate) និង​ធ្វើឲ្យ ម៉ាកយីហោរបស់អ្នកល្អប្លែកពីគេ (Differentiate) ។

 

៣. ការធ្វើការអភិវឌ្ឍវប្បធម៌របស់ក្រុមហ៊ុនអ្នក

វប្បធម៌របស់ក្រុមហ៊ុន គឺជាផ្នែកមួយនៅក្នុងការបង្ហាញតម្លៃរបស់ក្រុមហ៊ុន ទៅកាន់សាធារណៈជន។ ធាតុសំខាន់មួយនៃ ក្រុមហ៊ុនគឺបុគ្គលិក ដូចនេះ ការ​ជ្រើស​រើស​មនុស្សមកធ្វើការ ត្រូវ​គិតឲ្យច្បាស់ថា រាល់​បុគ្គលិកនិមួយៗ ​​ដែលអ្នកបានជ្រើសរើស​មកនោះ ត្រូវ​ប្រាកដ​ថា បាន​យល់​ដឹង ​ពី​វប្បធម៌​របស់​ក្រុមហ៊ុន​​​ មុន​ពេល​ដែលគេសម្រេចចិត្តធ្វើការ។ ចូរកុំជ្រើសរើសមនុស្សដែលអាចបំផ្លាញ ទំនាក់ទំនង​រវាងក្រុមហ៊ុន និងអតិថិជនឲ្យសោះ។

 

៤. ការអត់ធ្មត់ជាមួយ ម៉ាកយីហោរបស់អ្នក

“សិនស៊ឹមៗ កុំបំបោលក្រែងមិនដល់ដូចប្រាថ្នា” ធ្វើអ្វី ក៏ត្រូវការពេលវេលាដែរ បើអ្នកចង់បាន​ប្រញ៉ាប់​ពេក​ វាអាចនឹងធ្វើឲ្យអ្នកខាតបង់ ដូច្នេះ​អ្នកត្រូវមានចិត្តអត់ធ្មត់ កុំបង្ខំ ហើយ​ត្រូវធ្វើការថែរក្សា នូវ​អ្វី​ដែល​អ្នក​បាន​ទទួល​ជោគ​ជ័យឲ្យល្អបំផុត។ វាដូចជាការចិញ្ចឹមទារកនោះដែរ អ្នកមិនអាចឲ្យទារក ៣ខែ ញ៉ាំបាយបានទេ។ Marketing ក៏ដូច្នេះដែរ​អ្នកមិនត្រូវបង្ខំពេកទេ មិនថា សកម្មភាពនានា ដូចជា ការ​ធ្វើការ​ទំនាក់​ទំនងសាធារណៈ (PR) ការផ្សព្វផ្សាយ (Advertising) និងសកម្មភាព Marketing នានា។

 

៥. ភាពច្បាស់លាស់ និងរឹងមាំ

គិតដល់អ្វីដែលអ្នកបានធ្វើបានសម្រេច ឲ្យទៅជាប្រព័ន្ធមួយ ដូចជាប្រព័ន្ធនៃរាងកាយរបស់អ្នក​ជា​ដើម​។ The brand is the brain ម៉ាកយីហោជូចជា​ខួរក្បាលដែរ វាត្រូវការធាត់ផ្សំជាច្រើនដើម្បី ធ្វើ​ឲ្យ​មាន​សុខភាពល្អ ដូចជា ទំនាក់ទំនងសារធារណៈ ការផ្សព្វផ្សាយ ការធ្វើម៉ាឃីតធីង និងការលក់ជាដើម ដែលធាតុទាំងអស់នេះ ជាផ្នែកខាងក្រៅបន្ថែមដល់ម៉ាកយីហោ ហើយកម្មភាពទាំងអស់នេះ ត្រូវតែ​សហការគ្នា និងមានទិសដៅស្របទិសជាមួយគ្នា ដូចជា ការបង្កើតសារ ការប្រើប្រាស់ភាសា និង ការបញ្ជូនសារជាដើម។

 

៦. ត្រូវការការជួយ

ការធ្វើឲ្យម៉ាកយីហោមួយល្បី មិនមែនជាការងារមួយងាយស្រួលប៉ុន្មានទេ។ វាពិតជាត្រូវការ នូវការទំនុកបំរុងធនធានជាច្រើនដល់វា បានធំធាត់រីកចម្រើន រឹងមាំ និងមានសុខភាពល្អ។ ហេតុផល​ដែល ម៉ាកយីហោ Nike Lexus Target និង Walmart ជាដើមនោះ អាចក្លាយជាម៉ាកយីហោដែលគេ​​ស្គាល់ទូទាំងពិភពលោក ពីចំនុចពិសេសនៃម៉ាកយីហោនោះ គឺ មិនមែនជារឿងចៃដន់នោះទេ គឺពួកគេ​បានចំណាយលុយជាច្រើនទៅលើវា ដូចជាការឧបត្ថម្ភក្នុងកម្មវីធីប្រគួតកីឡាជាដើម។

 

ចុចអាន៖ ១៥ ចំនុច ចាំបាច់ត្រូវដឹង អំពីការចាប់ផ្តើមអាជីវកម្ម តំបូងៗ

 

៧. ត្រូវរៀបចំមនុស្សជាមុន

ម៉ាកយីហោ គឺសំខាន់ជាងក្រុមហ៊ុន ហើយក្រុមប្រតិបត្តិ (executive team) និង បុគ្គលិកនិមួយៗ នៅ​ក្នុងក្រុមហ៊ុន (individual employee)ក៏ជាផ្នែកមួយនៃ ម៉ាកយីហោផងដែរ។ មនុស្សធ្វើអាជីវកម្ម ជាមួយ​នឹង​មនុស្ស។ មិនថា ជានាយកប្រតិបត្តិ ជាអ្នកប្រតិបត្តិ រឺជាបុគ្គលិកនៃ ក្រុមហ៊ុននោះទេ សុទ្ធ​តែ​ជា​ផ្នែក​ដ៏​សំខាន់បំផុតមួយ នៅក្នុងការជួយដលក់ការធ្វើឲ្យ ម៉ាកយីហោនោះ មានកិតិ្តនាមល្បីល្បាញ បែបវិ​ជ្ជ​មា​នជារូមបាន។ សឹងតែគ្រប់គ្នា យើងចង់ធ្វើការ ជាមួយនឹងក្រុមហ៊ុនដែល មាន​ការតំរង់​ទិសដៅ​ច្បាស់​លាស់​​សម្រាប់​បុគ្គលិក ហើយនឹងពិតជា ខ្វល់ខ្វាយដល់អតិថិជនរបស់គេ។  មនុស្ស​គឺ​ជា​ធនធាន​សំខាន់​បំផុត​សម្រាប់អង្គភាពអាជីវកម្ម។

 

អត្ថបទទាក់ទង៖ ៦ អាថ៌​កំ​បាំង នៃ មេដឹកនាំក្រុមហ៊ុន ​ដែល​ទទួល​បាន​ជោគ​ជ័យ​ដ៏​មហិមា ក្នុងអាជីវកម្ម

 

 

អត្ថបទ៖ សហគ្រិន

ប្រភព៖ business​​​ collective